ប្រទេសថៃជួយឧបត្ថម្ភការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការនាំចេញផលិតផល-“ឃុំមួយផលិតផលមួយ” OTOP

(VOVWORLD) -        ដោយសិក្សារៀនសូតតាមរូបសណ្ឋាន “ភូមិមួយផលិតផលមួយ” របស់ជប៉ុននោះ មុននេះ ១៥ ឆ្នាំ រដ្ឋាភិបាលថៃបានដាក់ឲ្យដំណើរការគម្រោងការ OTOP  -“ឃុំមួយផលិតផលមួយ”។ គោលដៅនៃគម្រោងការនេះគឺសំដៅជំរុញការធ្វើអាជីវកម្មនៅតាមមូលដ្ឋាន តាមរយៈជំនួយឧប្ថម្ភអភិវឌ្ឍន៍ និងផ្សព្វផ្សាយបណ្ដាផលិតផលដ៏ពិសេសដោយឡែករបស់មូលដ្ឋាននីមួយៗ។ រហូតមកដល់ពេលនេះ មានឃុំចំនូន ២៦៤៤ ក្នុងចំណោមឃុំចំនួនជាង ៧ ០០០ នៃខេត្តចំនួន ៧៦ បានចូលរួមគម្រោងការនេះ ដោយមានផលិតផលចំនួនជាង ១ សែនមុខ។ ក្រៅពីការបើកពង្រីកទ្រង់ទ្រាយគម្រោងការ OTOP នោះ រដ្ឋាភិបាលថៃនៅតែជំរុញឲ្យក្រុមអាជីវករ OTOP ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ចុះបញ្ជីបង្កើតសហគ្រាស ដើម្បីនាំផលិតផល OTOP  ទៅកាន់បរទេសផងដែរ។
ប្រទេសថៃជួយឧបត្ថម្ភការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការនាំចេញផលិតផល-“ឃុំមួយផលិតផលមួយ” OTOP - ảnh 1ស្តង់ទំនិញ Lum Duen របស់លោកស្រី Rungtiwa Rakhangthong

ទោះបីជាមានវត្តមាននៅលើទីផ្សារកាលពី ២០ ឆ្នាំមុនក៏ដោយ ប៉ុន្តែក្រោយពីបានចូលរួមគម្រោងការ OTOP កាលពី ៦ ឆ្នាំមុននេះ ហាងលក់នំ Bankanomrakhang  របស់លោកស្រី Rungtiwa Rakhangthong ដែលធ្វើនំពីម្សៅអង្ករក្រអូប និងនំផ្កា Lum Duen ដែលមានឈ្មោះល្បីល្បាញ នៅឃុំ Muangttai ស្រុក Muang   Sisaket នោះ ទើបតែត្រូវបានអតិថិជនជាច្រើននាក់ស្គាល់ដល់។ លោកស្រី Rungtiwa Rakhangthong  បានឲ្យដឹងថា៖

  “កាលពីមុន យើងខ្ញុំលក់តែនំផ្កា Lum Duen សម្រាប់ភ្ញៀវទេសចរដែលមកទស្សនានៅខេត្ត  Sisaket តែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពីពេលចូលរួមគម្រោងការ OTOP នោះ ប្រជាជនថៃទើបស្គាល់ដល់នំ Lum Duen ដែលជាផលិតផលល្បីល្បាញរបស់ខេត្ត Sisaket។ រដ្ឋាភិបាលបានជួយឧត្ថម្ភយើងខ្ញុំក្នុងការជំរុញយុទ្ធនាការផ្សាយពាណិជ្ជកម្មទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ”។

ចំណែកឯខ្លួនវិញ លោក Somnuk Rianrukwong ម្ចាស់សិប្បកម្មផលិតកម្មជាមួយផលិតផលដែលកែច្នៃពីសាច់ជ្រូកល្បីល្បាញនៅខេត្ត Ubon Ratchathani ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ហើយជាសមាជិក នៃគម្រោងការ OTOP បានវាយតម្លៃថា៖

  “គម្រោងការ OTOP មានប្រសិទ្ធភាពណាស់ ពោល គឺជួយឲ្យ យើងខ្ញុំ ស្វែងរកទីផ្សារថ្មី និងអភិវឌ្ឍន៍ផលិតផលដោយឥតឈប់ឈរ។ ក្នុងរយៈពេល ៤ ដល់ ៥ ឆ្នាំកន្លងទៅ យើងខ្ញុំជានិច្ចកាលគោរពតាមស្តង់ដារសម្រាប់ទំនិញនាំចេញ ជាពិសេសគឺការវេចខ្ចប់ផលិតផល។ រហូតមកដល់ពេលនេះ ផលិតផលរបស់យើងខ្ញុំទទួលបានស្តង់ដារសម្រាប់ការនាំចេញផងដែរ។ យើងខ្ញុំបានឆ្ពោះទៅរកទីផ្សារនៃបណ្ដាប្រទេស CLMV ហើយជំហានដំបូងគឺប្រទេសវៀតណាម កម្ពុជា និងឡាវ”។

        ដើម្បីជួយសម្រួលដល់ក្រុមអាជីវករ OTOP នោះ ស្ថាប័នជំនាញទទួលបន្ទុក OTOP របស់ថៃដូចជា៖ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ចំណុះក្រសួងមហាផ្ទៃថៃនាយកដ្ឋានពន្លឿនពាណិជ្ជកម្មចំណុះក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្មបានជំរុញគោលនយោបាយឧបត្ថម្ភសម្រាប់ក្រុមអាជីវករ OTOP ដើម្បីអភិវឌ្ឍន៍ និងចុះបញ្ជីបង្កើតសហគ្រាស។ លោកស្រី Jintana Junlatat នាយិការក្រុមហ៊ុនចំកាត់ DPR cosmeceutics ដែលធ្វើអាជីវកម្មជាមួយផលិតផលឱសថថែរក្សាសក់នៅខេត្ត Ubonratchathani បានឲ្យដឹងថា៖ ដើម្បីចុះបញ្ជី បង្កើត សហគ្រាស ខ្នាតតូច ដែលមានទុនត្រឹម ៣០ ០០០ ដុល្លារអាមេរិកនោះ លោក ស្រីត្រូវសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលអស់រយៈពេលពី ៥ ដល់ ៦ ឆ្នាំ។

  “យើងខ្ញុំបានត្រៀមរៀបចំទាំងផលិតផល និងធនធានមនុស្សយ៉ាង ហ្មត់ចត់។ ស្ដីពីការផលិតនោះ យើងខ្ញុំបានបោះទុនវិនិយោគលើខ្សែសង្វាក់ផលិតកម្មទំនើប ដោយសន្សំសម្ចៃកម្លាំងពលកម្ម និងប្រព័ន្ធឃ្លាំងផ្ទុកទំនិញ។ រដ្ឋាភិបាលក៏បានជួយយើងខ្ញុំក្នុងការអភិវឌ្ឍន៍រោងចក្រតាមស្តង់ដាអនុវត្តន៍ផលិតកម្មឲ្យបានល្អ GMP (Good Manufacturing Practices)  បណ្ដុះ បណ្ដាល markteting និង គណនេយ្យផងដែរ”។

លើសពីនេះទៅទៀត នាយកដ្ឋានពន្លឿនឧស្សាហកម្មចំណុះក្រសួងឧស្សាហកម្មក៏បានរៀបចំគម្រោងការតភ្ជាប់សហគ្រាស SME ថៃ ដែលមាន “ចំណុចចាប់ផ្ដើម” ពី OTOP ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ លោក Suchat Rojsuwan ទីប្រឹក្សាមជ្ឈមណ្ឌលពន្លឿនឧស្សាហកម្មតំបន់ទី ៧ ចំណុះ នាយកដ្ឋានពន្លឿនឧស្សាហកម្ម ទទួលបន្ទុកនៅខេត្តចំនួន ៤ គឺខេត្ត Ubon Ratchathani   Amanat Charoen  Yasothon  និងខេត្ត Sisaket បានឲ្យដឹងថា៖

 “នេះគឺជាគម្រោងការតភ្ជាប់ឧស្សាហកម្ម ៤.០ សំដៅតភ្ជាប់សហគ្រាសជាមួយប្រទេសចំនួន ៣ គឺ វៀតណាម កម្ពុជា និងឡាវ។ យើងខ្ញុំបានបញ្ជួនសហគ្រាសចំនួន ៥០ អង្គភាពនៃខេត្តចំនួន ៤ គឺ Ubon Ratchathani   Amanat Charoen  Yasothon  និង Sisaket រួមទាំងផលិតផលល្បីល្បាញប្រចាំខេត្តទាំងនេះ ដើម្បីចូលរួម ពិព័រណ៍ឧទ្ទេសនាមផលិតផល និងមានទំនាក់ទំនងជាមួយសហគ្រិនវៀតណាម”។

លោក Suchat Rojsuwan បានឲ្យដឹងបន្ថែមទៀតថា៖ នេះគឺជាឆ្នាំដំបូងហើយ ដែលថៃបានរៀបចំគម្រោងការនេះ។ គម្រោងការនេះទើបតែបានប្រព្រឹត្តិទៅនៅប្រទេសវៀតណាមនាខែកញ្ញាកន្លងទៅ ហើយនេះក៏ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយផលិតផល OTOP នៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ