ផ្លូវដែកហាយវៃតភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរី
VAN DO -  
(VOV WORLD) /  
|
ផ្លូវដែកហាយវៃតភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរី (Image: VNA) |
(VOVworld) – លោកអ្នកនាងជាទីមេត្រី! គំរោងការណ៍កសាងផ្លូវដែក ហាយវៃតភ្ជាប់ប្រទេសម៉ាឡេស៊ីនិងសឹង្ហបុរីកំពុងត្រូវបានរដ្ឋាភិបាលនៃប្រទេស ទាំងពីរត្រៀមរៀបចំ
ដាក់ការដ្ឋានសាងសង់នាឆ្នាំ ២០១៧ ខាងមុខ។ តាមគំរោង បន្ទាប់ពីសម្រេចនាឆ្នាំ
២០២២ នេះគឺជាខ្សែផ្លូវដែកហាយវៃរែងបំផុតក្នុងតំបន់ អាស៊ី-អាគ្នេយ៍ដែលនឹង
ជំរុញខឿនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ផ្លូវដែកហាយវៃតភ្ជាប់ប្រទេសម៉ាឡេស៊ីនិងសឹង្ហបុរីមានប្រវែង ៣៥០ គីឡូម៉ែត្រ
ដោយមានស្ថានីយ៍ចំនួន ៧ ក្នុងនោះនៅម៉ាឡេស៊ីគឺ៖ Bandar Malaysia Seremban
Ayer Keroh Muar Batu Pahat និង Nusajaya និងនៅសឹង្ហបុរីគឺស្ថានីយ៍ Jurong East ។
ការធ្វើដំណើរពីស្ថានីយ៍ដំបូងដល់ស្ថានីយ៍ចុង ក្រោយនឹងអស់ពេល ៩០ នាទីតែ
ប៉ុណ្ណោះ។ ប្រជាពលរដ្ឋម៉ាឡេស៊ីមួយនាក់បាន ចែករំលែកមតិរបស់ខ្លួនស្តីពីខ្សែផ្លូ
វដែកហាយវៃវែងបំផុតក្នុងតំបន់អាស៊ី-អាគ្នេយ៍ ថា៖
«វានឹងផ្កល់ភាពងាយស្រួលណាស់។ យើងខ្ញុំមិនចាំបាច់ធ្វើដំណើរអស់ពេល ១ ឬ ២
ម៉ោង ទៀតទេ។ ការធ្វើដំណើរនឹងអស់ពេល ៣០ នាទីតែប៉ុណ្ណោះ។ រថភ្លើងនឹង
ទៅដល់ទីដៅចំពេល។ប្រការនេះធ្វើឲ្យយើងខ្ញុំចាប់អាម្មណ៍ដូចធ្វើដំណើរតាមជើង
ហោះហើរ។»
គំរោងការណ៍ផ្លូវដែកហាយវៃតភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរីត្រូវបានរដ្ឋាភិបាល នៃ
ប្រទេសទាំងពីរពិភាក្សា នាខែ កុម្ភៈ ឆ្នាំ ២០១៣។ នាខែ តុលា ឆ្នាំ ២០១៥
ការត្រួតពិនិត្យរួមត្រូវបានរៀបចំឡើងដើម្បីវាយតំលៃឡើងវិញនូវកំរិតប្រាក់
ចំណេញក៏ដូចជាកត្តាពាណិជ្ជកម្មនិងបច្ចេកទេសនៃគំរោងការណ៍នេះ។ នាថ្ងៃទី
១៩ កក្កដា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long និង
សមភាគីមេឡេស៊ី លោក Najib Razak បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេ
ខាលើអនុស្សរណៈយោគយល់គ្នាទៅវិញទៅមកស្តីពីគំរោងការផ្លូវដែកហាយវៃ
អន្តរជាតិតភ្ជាប់ប្រទេសទាំងពីរ។ តាមគំរោង នាឆ្នាំ ២០១៧ គំរោងការណ៍ពោល
ខាងលើនឹងចាប់ផ្តើមការដ្ឋានសាងសង់ ហើយសម្រេចនាឆ្នាំ ២០២២ ដោយមាន
ប្រភពទុនវិនិយោគឡើងដល់ ១០ ពាន់លានដុល្លាអាមេរិក។ ផ្លូវដែកហាយវៃនេះ
នឹងតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចនៅម៉ាឡេស៊ីនិងសឹង្ហបុរី ព្រមទាំងបង្កលក្ខណៈ
ងាយស្រួលសំរាប់សកម្មភាពទេសចរណ៍ទ្វេភាគី។ លោកស្រី Fui Soong នាយិ
ការគ្រប់គ្រងមជ្ឈមណ្ឌលយុទ្ធសាស្ត្រម៉េឡាស៊ីបានបញ្ជាក់ថា៖ ខ្សែផ្លូវដែកហាយ
វៃតភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរីនឹងរួមចំណែកដ៏សែនសំខាន់ ដូច ខ្សែផ្លូវដែក
តាមបណ្តោយប្រទេសម៉ាឡេស៊ីដែលត្រូវបានកសាងនាឆ្នាំ ១៩៨០ -១៩៩០ ជួយ
ផ្លាស់ប្តូរមុខមាត់របស់ខឿនសេដ្ឋកិច្ចម៉ាឡេស៊ី។
«នាទសវត្សន៍កន្លងទៅ ម៉ាឡេស៊ីមិនមានគំរោងការណ៍ធំសម្បើមណាមួយ
ដើម្បីជំរុញខឿនសេដ្ឋកិច្ចឡើយ។ ក្នុងអំឡុង ៨ ឆ្នាំ កន្លងទៅ បានកើតមានឡើង
បំរ៉ែបំរួលខាងនយោបាយ បន្ទាប់នោះ បានមានការខំប្រឹងប្រែងជាច្រើនដើម្បី
បង្កើតទំនុកទុកចិត្តចំពោះប្រជាពលរដ្ឋ។ ហើយគំរោងការណ៍ផ្លូវដែកហាយវៃ
តភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរីនឹងបង្កើតឡើងទំនុកទុកចិត្តសំរាប់ប្រជាពលរដ្ឋ។
រួម ជាមួយជំនួយពីរដ្ឋាភិបាល គំរោងការណ៍នេះនឹងបង្កើតកំលាំងពលំសំរាប់
ខឿន សេដ្ឋកិច្ច។»
មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនិងរដ្ឋាភិបាល
នៃប្រទេសទាំងពីរប៉ុណ្ណោះផ្លូវដែកហាយវៃតភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរីកំពុង
ទាក់ទាញបណ្ដាសហគ្រាសសំណង់និងដម្លើងនាវាអន្តរជាតិទៀតផង។ បានមាន
ក្រុមហ៊ុនរបស់ជប៉ុនចិននិងកូរ៉េខាងត្បូងចុះឈ្មោះម៉ោការវិនិយោគកសាង
គំរោងការណ៍នេះ។ មុននោះ នាខែ ឧសភា កន្លងទៅ ជប៉ុនបានរៀបចំការ
តាំងពិពណ៌មួយស្តីពីវិស័យផ្លូវដែករបស់ខ្លួនសំដៅឧទ្ទេសនាមជាមួយម៉ាឡេ
ស៊ីបច្ចេកវិទ្យាផ្លូវដែកហាយវៃទំនើបរបស់ជប៉ុន។ លោក Makio Mayagawa
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅម៉ាឡេស៊ី បានអះអាងថា៖
«ការជ្រើសរើសស្រេចទៅលើម៉ាឡេស៊ីនិងសឹង្ហបុរី។ យើងខ្ញុំសង្ឃឹមថា៖ ប្រទេស
ទាំងពីរនឹងជ្រើសរើសប្រព័ន្ធល្អនិងសុវត្ថិភាពបំផុត ដើម្បីខ្សែផ្លូវដែកនេះ ក្លាយ
ទៅជារូបសណ្ឋានគំរូសំរាប់ប្រទេសអាស៊ី-អាគ្នេយ៍ផ្សេងៗទៀត ក៏ដូចជា
ពិភពលោកទាំងមូល។»
ក្នុងកាលៈទេសៈ សហគមន៍អាស៊ានទើបនឹងត្រូវបានកសាង ការតភ្ជាប់រវាង
បណ្ដាប្រទេសជាសមាជិកដើរតួនាទីសំខាន់។ ដោយហេតុនេះ គំរោងការណ៍ផ្លូវ
ដែកហាយវៃតភ្ជាប់ម៉ាឡេស៊ីនិងសឹង្ហបុរីត្រូវបានសង្ឃឹមក្លាយទៅជារូបសណ្ឋានគំរូ
មួយសំរាប់ប្រទេសអាស៊ានផ្សេងៗពិនិត្យមើល៕
VAN DO
-VOV WORLD