(VOV)_មិនទាន់មកដល់Tanah Abang មានន័យថាមិនទាន់មកដល់រដ្ឋធានី Jakata
ឥណ្ឌូនេស៊ីឡើយ។ នេះគឺជាមតិរបស់ភ្ញៀវទេសចរជាច្រើន ពេលមកទស្សនាទីក្រុង
នេះ។ Tanah Abang ជាផ្សារប្រពៃណី ដែលមានវត្តមានពីជិត៣០០ឆ្នាំមុន នៅមជ្ឈ
មណ្ឌលរដ្ឋធានី Jakata។ ផ្សារនេះគឺជាមជ្ឈមណ្ឌលលក់ដូរក្រណាត់ធំបំផុតនៅអា
ស៊ីអាគ្នេយ៍ដោយមានផលិតផលសំខាន់គឺក្រណាត់ Batik។
|
ផ្សារ Tanah Abang ឥណ្ឌូនេស៊ី មជ្ឈមណ្ឌលលក់ដូរក្រណាត់ធំបំផុតនៅអាស៊ីអាគ្នេយ៍ |
ម៉ោង៩ ព្រឹក នៅផ្សារTanah Abang មរិយាកាសលក់ដូរបានប្រព្រឹត្តទៅយ៉ាង
ផុលផុស អ៊ូអរ។ ក្រុមរថយន្ត Angkutan បានដឹកជញ្ជូនទំនិញទៅវិញទៅមកជាបន្ត
បន្ទាប់។អគារធំចំនួន៣ រាបជាអក្សរ “U” នៅលើផ្ទៃដីជាងពីរហិកតា។ អគារនៅ
កណ្ដាលមាន១៨ជាន់ បានលាបពណ៌បៃតង់ ជាអគារខ្ពស់បំផុត ដោយបិទផ្លាក់
លេខ៖ Blok A - មជ្ឈមណ្ឌលលក់ដូរក្រណាត់ និងសំលៀកបំពាក់។
លោក Heri ជាអ្នកផ្គត់ផ្គងអាវ Batik ធំបំផុតនៅផ្សារ Tanah Abang នេះ។
លោកជាម្ចាសស្តង់ទំនិញចំនួន៦ នៅផ្សារនេះ។ ក្នុងមួយសប្ដាហ៍ លោកលក់បាន
អាវចំនួនពីរហ្មឺន ទទួលបានប្រាក់ចំណូលចំនួន ៤០ដល់៦០ដុល្លារអាមេរិកក្នុង
មួយថ្ងៃ។
“ នាបច្ចុប្បន្ន ខ្ញុំមិននិយាយអ្វីជាមុនទេ ប៉ុន្តែខ្ញុំបានមានផែនការឆ្ពោះទៅមុខ
ទំនិញជាន់ខ្ពស់។ ខ្ញុំបានគិតអំពីប្រការនេះ ដូច្នេះ នៅទីនេះ ខ្ញុំមិនលក់ទំនិញមាន
គុណភាពទាប។ ចំណូលរបស់ខ្ញុំគឺនិរន្តរភាព។ ”
|
ផ្សារ Tanah Abang ឥណ្ឌូនេស៊ី មជ្ឈមណ្ឌលលក់ដូរក្រណាត់ធំបំផុតនៅអាស៊ីអាគ្នេយ៍ |
ផ្សារTanah Abang មានអាជិវករចំនួនប្រាំបីហ្មឺននាក់ លក់ដូរសំលៀកបំពាក់ និង
ក្រណាត់ batik ដូចជាលោក Heri ។ ពីព្រោះនេះគឺជាទីកន្លែងលក់ដុំក្រណាត់ធំបំផុត
ក្នុងប្រទេស បានជាតំលៃនៅទីនេះទាបជាងតំបន់ផ្សេងៗ។ លោកស្រី Anna Santosa
ភ្ញៀវទេសចរម៉ាឡេស៊ីបានចែករំលែកថា៖
“ តំលៃនៅទីនេះថោកណាស់ បើប្រៀបនឹងក្រណាត់ batik Malaysia ។ នៅម៉ា
ឡេស៊ី អាវ Batik ប្រមាណ ១០ringgit ហើយបានតិញនៅផ្សារTanah Abang គឺ 2
ringgit តែប៉ុណ្ណោះ។ ខ្ញុំគិតថានេះគឺជាមូលហេតុដែលជនម៉ាឡេស៊ី និងភ្ញៀវទេស
ចរបរទេសចូលចិត្តមកដល់Tanah Abang ទិញសំលៀកបំពាក់ដែរ។”
ដោយបានកសាងឡើងនាឆ្នាំ ១៧៣៦មក នាគ្រាដើមដំបូង ផ្សារនេះមាន
ឈ្មោះ Pasar Sabtu ក្នុងភាសាឥណ្ឌូនេស៊ីមានន័យថា៖ថ្ងៃសៅ ពីព្រោះផ្សារនេះ
បើកទ្វាតែក្នុងថ្ងៃសៅតែប៉ុណ្ណោះ។ ក្រោយនេះទើបនឹងបានផ្លាស់ប្តូរថ្មីជាភាសា
Tanah Abang និងបើកទ្វាពេញមួយសប្ដាហ៍។
ដោយមានហេដ្ឋារចនាសម្ព័ន្ធស្មើនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប តំលៃ
សមរម្យ និងមានច្រើនប្រភេទ បានជា ផ្សារ Tanah Abang ទាក់ទាញភ្ញៀវទេសចរណ៍
ចំនួន៧០លាននាក់ជារៀងរាល់ឆ្នាំ។ នៅទីនេះបានដាក់ឈ្មោះថា៖ ថានសួរគ៍របស់
ក្រណាត់ batik ។ លោក Eric Flores និស្សិតអាមេរិកបានអោយដឹងថា៖
“ នាគ្រាដើមដំបូងទើបមកដល់ឥណ្ឌូនេស៊ីខ្ញុំបានទទួលការអញ្ជើញមកចូល
រួមពិធីមួយ ហើយខ្ញុំគ្មានអាវ Batikទេ ។ នៅពេលនោះ មិត្តខ្ញុំបានប្រាប់ថា៖ ត្រូវទៅ
ផ្សារ Tanah Abang ពីព្រោះនៅទីនោះជាថានសួរគ៍របស់ក្រណាត់ Batik។ មកដល់
ទីនេះខ្ញុំឃើញហាងលក់អាវ Batik ច្រើនណាស់។ នេះគឺជាបទពិសោធន៍ដ៏ល្អ
ហើយតាមនោះ ខ្ញុំយល់ដឹងនបន្ថែមអំពីវប្បធម៌របស់ឥណ្ឌូនេស៊ីដែរ។”
មកដល់ឥណ្ឌូនេស៊ី ប្រសិនបើមិត្តចង់ស្វែងយល់បន្ថែមអំពីវប្បធម៌ឥស្លាម អំ
ពីសំលៀកបំពាក់ប្រពៃណី និងទិញផលិតផលពីក្រណាត់ Batik ដោយមានតំលៃ
សមរម្យ គឺត្រូវដាក់ឈ្មោះ Tanah Abang ចូលអាស័យដ្ឋានត្រូវមកដល់នៅឥណ្ឌូ
នេស៊ីកំខាន៕