(VOV)_លោកស្រី Panom ប្រជាពលរដ្ឋឡាវមួយនាក់ អាយុ៣១ឆ្នាំ ទើបនឹងបាន
ឆ្លង់កាត់ការវះកាត់ដុំសរសៃហ្វ៊ីបក្នុងស្បូនមានប្រវែង៦cm បានជាងមួយខែហើយ។
លោកស្រីពេញចិត្តយ៉ាងខ្លាំងចំពោះការវះកាត់ និងព្យាបាលនៅវៀតណាម។ តាមនោះ
គាត់គិតថា៖ការសម្រេចចិត្តទៅវៀតណាមពិនិត្យព្យាបាលជាការគិតគូរដ៏ត្រឹមត្រូវ។
|
លោកស្រី Panom |
លោកស្រី Panom បានដឹងថាខ្លួនមានដុំសរសៃហ្វ៊ីបក្នុងស្បូនមុននេះកន្លះឆ្នាំ
ហើយ។ ពេលពិនិត្យជំងឺនៅប្រទេសឡាវ លោកស្រីបានដឹងថា៖ ដុំសរសៃហ្វ៊ីបក្នុងស្បូន
របស់លោកស្រីស្ថិតនៅក្នុងកន្លែងស្មុគ្រស្មាញ មានការជ្រើសរើសតែមួយគត់គឺកាត់
ស្បូនទាំងមូល។ លោកស្រី Panom មានកូនពីរនាក់ហើយ ក្នុងនោះមានកូនប្រុសមួយ
នាក់ និងស្រីមួយនាក់។ ដោយមានគោលបំណងមានបន្ថែមកូនមួយនាក់ទៀត បាន
ជាលោកស្រីស្វែងរកវិធានការផ្សេងៗ។ ហើយក្នុងពេលពិនិត្យជំងឺនៅមន្ទីរពេទ្យឯក
ជនមួយនៅឡាវ លោកស្រីបានគេឧទ្ទេសនាមទៅមន្ទីរពេទ្យ Saint Paul របស់វៀតណាម៖
“ វេជ្ជបណ្ឌិតបានលើកវិធានការចំនួន២សំរាប់ខ្ញុំ។ ទីមួយគឺត្រូវវះកាត់អ៊េកូ
ដើម្បីច្របាច់សរសៃឈាមទៅកាន់ដុំសរសៃ ប៉ុន្តែវាស្ថិតនៅក្នុងកន្លែងស្មុគ្រស្មាញបាន
ជាហានិភ័យរលួយគឺខ្ពស់ណាស់។ ទីពីរគឺវះកាត់អ៊េកូដើម្បីយកដុំសរសៃនេះចេញទៅ។
ខ្ញុំគិតថា៖ដុំណោះស្រាយទី២គឺសមស្រប ហើយរយៈពេលព្យាបាលជំងឺនៅក្នុងមន្ទីរ
ពេទ្យគឺ៥ថ្ងៃតែប៉ុណ្ណោះ មិនជះឥទ្ធិពលដល់ការងាររបស់ខ្ញុំច្រើន បានជាខ្ញុំយល់ព្រម។”
ក្រោយរយៈពេលពេលមួយថ្ងៃចូលមន្ទីរពេទ្យ បណ្ដាវេជ្ជបណ្ឌិតបានអនុវត្តការវះ
កាត់អោយលោកស្រី Panom។ ការវះកាត់នេះបានប្រព្រឹត្តទៅក្នុងរយៈពេល៤ម៉ោងប្រ
កបដោយជោគជ័យ។ លោកស្រី Panom បានអោយដឹងថា៖
“គិលានុបដ្ឋាយិការួសរាយរាក់ទាក់ណាស់និងតែងតែសួរសុខទុក្ខនាងខ្ញុំ។ ជា
ធម្មតា វេជ្ជបណ្ឌិតនឹងមកពិនិត្យខ្ញុំ២ដងក្នុងមួយថ្ងៃ។ ក្រៅពីនោះ វេជ្ជបណ្ឌិតនឹង
មកពិនិត្យខ្ញុំ ប្រសិនបើខ្ញុំមានការជំពាក់ជំពិនអ្វី។ ខ្ញុំពេញចិត្តចំពោះមនោសញ្ជេត
នារបស់វេជ្ជបណ្ឌិតនៅទីនេះណាស់។”
|
គ្រួសារលោក Thongkeo |
លោកស្រី Panom ត្រូវចំណាយទឹកប្រាក់ចំនួន១៣០០ដុល្លារអាមេរិកសំរាប់ការ
វះកាត់និងសំរាក់នៅមន្ទីរពេទ្យ ក្នុងរយ៖ពេល៨ថ្ងៃ។ ទោះបីជាទឹកប្រាក់នេះខ្ពស់ជាង
២ដង បើប្រៀបនឹងការវះកាត់នៅឡាវក្តី ប៉ុន្តែលោកស្រីគិតថាវាសមស្របណាស់។
មិនគ្រាន់តែលោកស្រីPanom ទេ ថែមទាំងប្រជាជនឡាវផ្សេងៗទៀត ក៏បានជ្រើសរើសវៀតណាមជាកន្លែងពិនិត្យនិងព្យាបាលជំងឺ ដែលក្នុងនោះមានលោក
Thongkeo។ លោក Thongkeo បានពិនិត្យព្យាបាលជំងឺនៅច្រើនកន្លែងហើយ ប៉ុន្តែ
គ្មានលទ្ធផលអ្វីឡើយ បានជាលោកបានសម្រេចចិត្តទៅវៀតណាម ពិនិត្យនិងព្យា
បាលជំងឺនៅមន្ទីរពេទ្យយោធា ១០៨
“ ខ្ញុំបានទៅពិនិត្យព្យាលនៅ Udon ប្រទេសថៃ ក្នុងរយៈពេល២សប្ដាហ៍ហើយ
ប៉ុន្តែគ្មានប្រសិទ្ធិភាពអ្វីសោះ ជើងនៅឈឺមិនអាចទៅវិញទៅមកបានទេ។ប៉ុន្តែ ពិ
និត្យព្យាបាលនៅវៀតណាមក្នុងរយៈពេល១៨ថ្ងៃ គឺអាចធ្វើដុំណើរទៅវិញទៅមកជា
ធម្មតាបានហើយ។ នាបច្ចុប្បន្ន ខ្ញុំលេងកីឡាបានហើយ។ ខ្ញុំពិនិត្យព្យាបាលនៅថៃ
ក្នុងរយៈពេល២សប្ដាហ៍គឺ៥០០០ដុល្លារអាមេរិក ហើយពិនិត្យព្យាបាលនៅវៀតណាម
ក្នុងរយៈពេល១៨ថ្ងៃ អស់ទឹកប្រាក់ចំនួនមួយពាន់ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប្រើ
ថ្នាំដូចគ្នា ប៉ុន្តែសេវាកម្មនៅថៃថ្លៃពេក។ទន្ទឹមនឹងនោះ បណ្ដាវេជ្ជបណ្ឌិតក៏បានយក
ចិត្តទុកដាក់ចំពោះអ្នកជំងឺឡាវណាស់ ដោយសារយើងជាបងប្អូនរបស់គ្នា។”
ចំណាយទាប វេជ្ជបណ្ឌិតមានថ្វីដៃខ្ពស់ និងខំប្រឹងប្រែងក្នុងការងារ ជាមូល
ហេតុដែលជំរុញអោយអ្នកជំងឺឡាវជាច្រើនជ្រើសរើ់សវៀតណាមជាទីកន្លែងពិនិត្យ
ព្យាបាលជំងឺ។ ជាក់ស្ដែង មន្ទីរសុខាភិបាលហាណូយបានអោយដឹងថា៖ ឆ្នាំ ២០១៥
មានអ្នកជំងឺឡាវចំនួន៣០០នាក់ មកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យធំៗនៅហាណូយ កើន២០%បើប្រៀបនឹងឆ្នាំ២០១៤៕