ពីសម្បុកមេរោគនៅអាស៊ីដល់គ្មានតំបន់ក្រហមកូវីដ-១៩, ដែលជាអាថិ៍កំបាំងរបស់ឥណ្ឌូនេស៊ី?

(VOVWORLD) - ចាប់តាំងពីប្រទេសមួយដែលកំពុងជាសម្បុកមេរោគនៃទ្វីបអាស៊ី ប៉ុន្តែក្រោយរយៈពេល២ខែតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីបានគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយជោគជ័យ ក្លាយទៅជាប្រទេសដែលមានសមត្ថ ភាពស្ដារឡើងវិញខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍យោងតាមតារាងរៀបចំណាត់ថ្នាក់របស់ Nikkei Asia។ អាថិ៍កំបាំងក្នុងការដោះស្រាយរលកទី២នៃជម្ងឺកូវីដ-១៩របស់ឥណ្ឌូនេស៊ីគឺអ្វី? សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្ត ស្វែងយល់តាមរយៈអត្ថបទឆ្លុះបញ្ចាំងរបស់អ្នកយកព័ត៌មាន VOV ប្រចាំឥណ្ឌូនេស៊ី។

ពីសម្បុកមេរោគនៅអាស៊ីដល់គ្មានតំបន់ក្រហមកូវីដ-១៩, ដែលជាអាថិ៍កំបាំងរបស់ឥណ្ឌូនេស៊ី? - ảnh 1ឥណ្ឌូនេស៊ីពន្លឿនការចាក់វ៉ាក់សាំងជូនមនុស្សវ័យចំណាស់។ (រូបថត៖ VOV Jakarta)
បែងចែកតំបន់តាមកម្រិតហានិភ័យ អនុវត្តន៍ការរឹតត្បិតតាមកម្រិត
យោងតាមទិន្នន័យរបស់កម្លាំងពិសេសចំណាត់ការកូវីដ-១៩របស់ឥណ្ឌូ នេស៊ី ចាប់តាំងពីថ្ងៃទី១០ តុលា ឆ្នាំ២០២១ ឥណ្ឌូនេស៊ីមិនមានតំបន់ពណ៌ ក្រហមនៃជម្ងឺកូវីដ-១៩ទៀតឡើយ ខណៈដែលតំបន់ពណ៌ខៀវកាន់តែកើនឡើង មួយថ្ងៃទៅមួយថ្ងៃ។ ផែនទីតំបន់មានហានិភ័យដោយជម្ងឺកូវីដ-១៩របស់ឥណ្ឌូ នេស៊ីត្រូវបានបែងចែកដោយផ្អែកលើសូចនាករសុខភាពសហគមន៍  រួមទាំង សូចនាករអំពីរោគរាតត្បាត ការឃ្លាំមើលសុខភាពសហគមន៍និងសេវាកម្ម សុខាភិបាល។
ការបែងចែកតាមរបៀបនេះ ក៏ជួយឥណ្ឌូនេស៊ីអនុវត្តន៍យ៉ាងងាយ ស្រួលនូវវិធានការរឹតត្បិតសកម្មភាពសហគមន៍ពីកម្រិត១ដល់កម្រិត៤ (កម្រិត ខ្ពស់បំផុត)។ គោលនយោបាយនេះត្រូវបានវាយតម្លៃឡើងវិញជារៀងរាល់ សប្ដាហ៍ ដោយផ្អែកលើរបាយការណ៍របស់កម្លាំងពិសេសចំណាត់ការកូវីដ-១៩ នៅតាមតំបន់នីមួយៗ។
ឥណ្ឌូនេស៊ីបានកសាងសេណារីយ៉ូប្រតិកម្ម នៅពេលដែលចំនួនអ្នកឆ្លង កូវីដ-១៩កើនឡើងលើសពី ៣ម៉ឺននាក់រហូតដល់៥ម៉ឺននាក់ រហូតដល់ត្រៀមបម្រុង ករណីអ្នកឆ្លងកូវីដ-១៩លើសពី១០ម៉ឺននាក់ក្នុងមួយថ្ងៃផងដែរ។ ក្រៅពីនោះ បន្ទាប់ពីរលកទី២នៃជម្ងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងពីដើមខែកក្កដា ឆ្នាំ២០២១ ដោយការឆ្លងរាលដាលនៃវីរុសបំប្លែង Delta នោះ ឥណ្ឌូនេស៊ីបានកែតម្រូវយ៉ាង ឆាប់រហ័សនូវសមត្ថភាពមន្ទីរពេទ្យ ចំនួនគ្រែពេទ្យ បង្កើនសមត្ថភាពផ្គត់ផ្គង់ថ្នាំ និងអុកស៊ីសែន ពន្លឿនការចាក់វ៉ាក់សាំង និងបង្កើនបរិមាណបុគ្គលិកពេទ្យ។
អំពាវនាវឲ្យមានការជួយឧបត្ថម្ភបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ
បើតាមលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលបញ្ហា វិនិយោគនិងនាវាចរណ៍ឥណ្ឌូនេស៊ីបានឲ្យដឹងថា នៅពេលដែលវីរុសបំប្លែង Delta ញាំញីនៅតាមកោះធំៗនៅឥណ្ឌូនេស៊ី បណ្ដាលឲ្យចំនួនករណីឆ្លងកើន ឡើងជាបន្តបន្ទាប់ ហើយចំនួនករណីស្លាប់ក៏កើនឡើងដល់ជិត២ពាន់ករណីជា រៀងរាល់ថ្ងៃបានជំរុញឲ្យ រដ្ឋាភិបាលឥណ្ឌូនេស៊ីមិនស្ទាក់ស្ទើរ ស្នើឲ្យទទួលបានការជួយ ឧបត្ថម្ភអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងនាមជាសមាជិកសម្ព័ន្ធភាព សម្រាប់ការច្នៃប្រឌិតត្រៀមជាស្រេចបង្ការជម្ងឺរាតត្បាត (CEPI) និងសហប្រធានក្រុម COVAX នោះ ឥណ្ឌូនេស៊ីតែងតែអំពាវនាវឲ្យប្រទេសទាំងអស់គាំទ្រចំពោះ យន្តការចែករំលែកវ៉ាក់សាំង COVAX ដូចទៅនឹងមូលដ្ឋានគ្រឹះសកលតែមួយគត់ ដែលធានាសិទ្ធិទទួលបានវ៉ាក់សាំងប្រកបដោយសមភាពសម្រាប់ប្រជាជនគ្រប់រូប។
ពីសម្បុកមេរោគនៅអាស៊ីដល់គ្មានតំបន់ក្រហមកូវីដ-១៩, ដែលជាអាថិ៍កំបាំងរបស់ឥណ្ឌូនេស៊ី? - ảnh 2គ្រប់គ្រងសកម្មភាពសហគមន៍តាមរយៈកម្មវិធីសុខាភិបាលចល័ត។ (រូបថត៖ VOV Jakarta)
តួនាទីរបស់អ្នកជំនាញខាងរោគរាតត្បាតវិទ្យានៅក្នុងប្រទេស
ចាប់តាំងពីដើមខែតុលាមក ចំនួនករណីឆ្លងកូវីដ-១៩នៅឥណ្ឌូនេស៊ីបាន ថយចុះជាបន្តបន្ទាប់។ តាមលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីសម្រប សម្រួលបញ្ហាវិនិយោគនិងនាវាចរណ៍ឥណ្ឌូនេស៊ីបានបង្ហើបឲ្យដឹងថា ក្រៅពីការ បញ្ជាដឹកនាំរបស់លោកប្រធានាធិបតី រដ្ឋាភិបាលក៏តែងតែផ្ទៀងស្ដាប់យោបល់របស់ អ្នកជំនាញខាងរោគរាតត្បាតវិទ្យាក្នុងស្រុក។ នេះគឺជាមនុស្សដែលមានការ ស្រាវជ្រាវ គិតគូរ និងរូបមន្តដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីជួយរដ្ឋា ភិបាលធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីកំពុងចាត់តាំងអ្នកជំនាញខាងរោគរាតត្បាត វិទ្យាឲ្យឃ្លាំមើលការងារបង្ការប្រឆាំងកូវីដ-១៩នៅមូលដ្ឋាន។ អ្នកជំនាញរូបនេះ នឹងសម្របសម្រួលជាមួយកងទ័ព ប៉ូលីស អាជ្ញាធរដើម្បីធ្វើរបាយការណ៍ទូទៅ អំពីស្ថានការណ៍ជម្ងឺរាតត្បាតជាប្រចាំថ្ងៃនៅមូលដ្ឋាន។
ស្នាដៃនៃការចាក់វ៉ាក់សាំងការពារកូវីដ-១៩
យោងតាមរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានវាយតម្លៃថា ចំនួនករណីឆ្លងកូវីដ-១៩នៅឥណ្ឌូនេស៊ីមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារតែប្រជាជនឥណ្ឌូនេស៊ីភាគច្រើនមានភាពស៊ាំពីវ៉ាក់សាំងឬភាពស៊ាំ ធម្មជាតិទៅហើយ។
បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីជាប្រទេសឈរចំណាត់ថ្នាក់ទី៥លើពិភពលោក ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ គិតត្រឹមពាក់កណ្ដាលខែតុលាឆ្នាំ២០២១ ឥណ្ឌូនេស៊ីបានចាក់វ៉ាក់សាំងដូសទី១ សម្រាប់ប្រជាពលរដ្ឋចំនួនជាង១០០លាននាក់ ក្នុងនោះចាក់គ្រប់២ដូសចំនួនជិត៦៥លាននាក់ ក្នុងចំណោមប្រជាជនសរុប ជាង២០៨នាក់។ យុទ្ធសាស្ត្រមួយចំនួនត្រូវបានអនុវត្តន៍ដើម្បីបង្កើនល្បឿនគ្រប ដណ្ដប់វ៉ាក់សាំង ដូចជាការបើកវគ្គចាក់វ៉ាកសាំងជាទ្រង់ទ្រាយធំ សម្របសម្រួល ជាមួយសមាសភាគផ្សេងៗគ្នាក្នុងសង្គម ចាក់វ៉ាក់សាំងដោយមិនរើសអើងស្រុក កំណើត និងកន្លែងស្នាក់នៅ។
ឥណ្ឌូនេស៊ី ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាត ត្បាតនៅអាស៊ីអាគ្នេយ៍ ដោយមានចំនួនករណីឆ្លងជាង៤លាននាក់និងចំនួន ករណីស្លាប់ជាង១៤ម៉ឺននាក់ កំពុងបើកទ្វារប្រទេសឡើងវិញយ៉ាងប្រុងប្រយ័ត្ន ហើយក្លាយទៅជាប្រទេសដែលមានសូចនាករស្ដារឡើងវិញក្រោយកូវីដ-១៩ដ៏ ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ (យោងតាម Nikkei Asia) ក្នុងនោះសូចនាករ អាជីវកម្មបានស្ដារ ៩១% នៅត្រឹមខែតុលាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ