(VOV)_បណ្ដាតំបន់ផ្សារបរទេសដូចជា៖ផ្សារចិន ផ្សារកូរ៉េ ផ្សារជប៉ុន សុទ្ធតែជា
ចំណុចពិសេសដោយឡែក ក្នុងវប្បធម៌ម្ហូបអាហារនិងទេសចរណ៍ទីក្រុងហូជីមិញ។
តំបន់ផ្សារកម្ពុជា ឬបានហៅថា៖ផ្សារ Nam Vang នេះជាផ្សារមួយក្នុងចំណោមផ្សារបរ
ទេសល្បីឈ្មោះនៅទីក្រុងហូជីមិញ។ ផ្សារនេះមិនគ្រាន់តែបានស្គាល់ដល់ដោយសារមាន
អាយុកាលជិត៥០ឆ្នាំនោះទេ ថែមទាំងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រ
ទេសអង្គរទៀតផង។ ហើយនៅផ្សារនេះ មានលក់ទំនិញគ្រប់ប្រភេទដែលមានប្រភព
មកពីប្រទេសកម្ពុជា។
|
ភាពវិសេសវិសាលផ្សារកម្ពុជានៅទីក្រុងហូជីមិញ |
ដោយត្រូវបានបង្កើតមុននេះជាង៤០ឆ្នាំ ផ្សារកម្ពុជាស្ថិតនៅក្នុងផ្លូវ Le Hong
Phong ខ័ណ្ឌទី១០ ទីក្រុងហូជីមិញ។ ផ្សារកម្ពុជាមានតូបទំនិញរាប់សិប ដែលលក់ផលិត
ផលពិសេសដោយឡែកមកពីកម្ពុជា។ គ្រួសារអាជីវករនៅទីនេះ ភាគច្រើនគឺមានដើម
កំណើតកម្ពុជា ហើយបានលក់បន្តគ្នាពីជំនាន់មួយទៅជំនាន់មួយ។ តូបលក់ទំនិញ
២/៣ លក់ម្ហូបអាហារ ត្រីរ៉ស់ បង្គារងៀត និងត្រីប្រានៅទន្លេសាប…លៗ លោកស្រីHuynh
Thi Dung ម្ចាស់តូបទំនិញមួយ បានអោយដឹងថា៖
“ ផ្សារនេះត្រូវបានបង្កើតឡើងពីឆ្នាំ១៩៧០មក ដោយសារមានមនុស្សកម្ពុជា
មួយចំនួនមកទីនេះលក់ដូរហើយពីនោះមកបានបង្កើតឡើងផ្សារនេះ។ មនុស្សមក
ទិញច្រើនណាស់។ នៅទីនេះលក់ទំនិញល្អៗ ហូបហើយដឹងភ្លាមថាឆ្ងាញ់ណាស់។”
បណ្ដាផលិតផលដែលបានលក់នៅទីនេះ បានក្លាយទៅជាមុខម្ហូបអាហារជាប្រ
ចាំរបស់ជនវៀតណាម និងជនវៀតណាមមានប្រភពដើមខ្មែរ កំពុងរស់នៅនៅទីក្រុង
ហូជីមិញ។ លោកស្រី Diem Thuy នៅខ័ណ្ឌទី៥ ទីក្រុងហូជីមិញបានអោយដឹងថា៖
“ ខ្ញុំតែងតែមកទីនេះទិញម្ហូបអាហារ និងផ្ញើអោយសាច់ញាត្តិនៅឯបរទេស។
ថ្ងៃនេះ ខ្ញុំក៏ទៅទិញដើម្បីផ្ញើអោយសាច់ញត្តិដែរ។ម្ហូបអាហារនៅទីនេះគួរអោយទាក់
ទាញ និងឆ្ងាញ់ណាស់។”
|
ភាពវិសេសវិសាលផ្សារកម្ពុជានៅទីក្រុងហូជីមិញ |
មិនគ្រាន់តែល្បីឈ្មោះដោយតូបទំនិញលក់ងៀតទេថែមទាំង មណ្ឌលម្ហូបអាហារ
នៅចុងផ្សារ ក៏ជាអាស័យដ្ឋានគួរអោយជក់ចិត្តរបស់ភ្ញៀវ ពេលមកដល់ផ្សារកម្ពុជា
ម្តង់ៗ។ ល្បីបំផុតក្នុងមណ្ឌលនេះគឺជានំបញ្ចុកត្រីរ៉ស់សដែលបានយកមកពីបឹងទន្លេ
សាបកម្ពុជា។ទន្ទឹមនឹងនោះ បង្អែមកម្ពុជា ក៏ជាមុខម្ហូបមួយដែលបានពេញនិយម
នៅទីនេះដែរ។ លោកស្រី Nguyen Thi Co អ្នកលក់បង្អែមនៅទីនេះពីយូរណាស់មកហើយ
បានអោយដឹងថា៖
“ នៅទីនេះមានបង្អែមពោត បង្អែមល្ពៅ បង្អែមគ្រាប់អំពិល សុទ្ធតែជាបង្អែម
ពិសេសដោយឡែករបស់កម្ពុជា។ ឪពុក ម្ដាយខ្ញុំជាអាណិកជនកម្ពុជា ហើយបានរស់
នៅវៀតណាមតាំងពីឆ្នាំ១៩៧០មក។ ខ្ញុំលក់ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច។ភ្ញៀវភាគ
ច្រើនគឺនិស្សិតនិងអតិថិជននៅក្នុងតំបន់នេះ ឬភ្ញៀវមកពីហាណូយ និងជនបរទេស។”
ផ្សារកម្ពុជានេះបានបើកពីពេលព្រឹកដល់ពេលល្ងាច ហើយពេលណាក៏មានមនុស្ស
ជាច្រើនកុះករដែរ។ ផ្សារនេះមិនគ្រាន់តែលក់ម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងជាតំបន់
ទេសចរណ៍គួរអោយទាក់ទាញទៀតផង៕