ភូមិជនបទវៀតណាមនៅលើទឹកដីឡាវ

(VOVWORLD) -  នៅប្រទេសឡាវ មានភូមិមួយរបស់ជនវៀតណាម ជាមួយរូបភាពដើមជ្រៃ ស្រះទឹក និងទីធ្លាសាលាភូមិ ដែលមានវត្តមានអស់រយៈពេលរាប់រយឆ្នាំមកហើយ។ នេះគឺជាភូមិ Xieng Vang នៅស្រុក Noong Bok ខេត្ត ព្រំដែន Kham Muon ដែលមានព្រំដែនជាប់ជាមួយថៃ។ 
ភូមិជនបទវៀតណាមនៅលើទឹកដីឡាវ - ảnh 1 សាលាភូមិវៀតណាមនៅលើទឹកដីឡាវ

ទោះជាឆ្លងកាត់ការឡើងចុះក្នុងរយៈពេលមួយសតវត្សរ៍ក៏ដោយ ប៉ុន្តែប្រជាជនវៀតណាម ដែលរស់នៅទីនេះ នៅតែរក្សាបានលក្ខណៈជីវភាពរស់នៅ និងប្រពៃណីវប្បធម៌របស់ជនវៀតណាមដដែលផងដែរ។

ភូមិ Xieng Vang ស្ថិតនៅចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រ តាមទិសខាងត្បូង ពីខេត្ត Kham Muon ។ បើគយគន់ពីចម្ងាយ ភូមិ Xieng Vang បានលេចធ្លោ ហើយអាចរកឃើញយ៉ាងងាយស្រួល បើប្រៀបធៀបនឹងភូមិដទៃទៀត ដោយសារនៅខាងមុខភូមិមានសាលាភូមិវៀតណាម ដែលបានសាងសង់ឡើងកាលពីដើមសតវត្សរ៍ទី ១៩ ហើយស្ថិតនៅក្បែរមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ ឆ្លងកាត់រយៈពេលជួសជុលកែលំអរជាច្រើនដងមក សាលាភូមិត្រូវបានសាងសង់ដោយបេតុងប្រក់ក្បឿង ។ លោកតា Nguyen Van Lai ដែលមានអាយុជាង ៨០ ឆ្នាំ បានឲ្យដឹងថា៖ ទោះជាឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំហើយក៏ដោយ ប៉ន្តែប្រជាជនវៀតណាមគ្រប់រូបនៅទីនេះ គឺសុទ្ធតែបានកើតនៅឡាវ ប៉ុន្តែជីវភាពខាងវិញ្ញាណរបស់ប្រជាជនវៀតណាម ដូចជា៖ ទំនៀមទម្លាប់ធ្វើសក្ការបូជាដូនតា បុណ្យចូលឆ្នាំថ្មី និងថ្ងៃ ១ កើត ១៥ កើត ទៅអុជធូបទាននៅសាលាភូមិ នៅតែត្រូវបានប្រជាអាណិកជនវៀតណាមរក្សាដដែល។ លោកតា Nguyen Van Lai បានឲ្យដឹងថា៖

“ អ្នកភូមិបានធ្វើពិធីបុណ្យទាននានានៅសាលាភូមិជារៀងរាល់ឆ្នាំ ដែលក្នុងនោះ ពិធីបុណ្យសំខាន់បំផុតគឺនាថ្ងៃទី ១៥ កើត ខែ ១ និងថ្ងៃទី ១៥ កើត ខែ ៧។ ក្រុមអ្នកសែនព្រែនបានស្លៀកពាក់អោវែង ថ្វាយសត្វជ្រូកខ្វៃ នំ Gai នំហ្វើ ស្រាអង្ករ និងផលិតផលក្នុងស្រុក ជូនឡើងអ្នកតាភូមិ។ ម្ចាស់ពិធីបុណ្យបានបួងសួងសុំសេចក្ដីសុខ ចម្រុងចម្រើន សុខភាពល្អ សុភមង្គលដល់អ្នកភូមិផងដែរ“។

 ជនជាតិវៀតណាមនៅទីនេះ ក្រៅពីធ្វើស្រែចំការ នៅតែរក្សាបានមុខរបរប្រពៃណីរបស់ដូនតាដែលបាននាំពីវៀតណាមតាំងពីររាប់រយឆ្នាំមុន ដូចជា៖ នំ Gai និងហ្វើស្ងួតរបស់ខេត្ត Quang Binh។ លោកស្រី Tran Thi Luong  អ្នកភូមិម្នាក់ ដែលបានប្រកបរបរធ្វើនំហ្វើអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ បានឲ្យដឹងថា៖

“ ជារាល់ថ្ងៃ សមាជិកចំនួន ៣ នាក់ ក្នុងគ្រួសារខ្ញុំធ្វើបាននំហ្វើស្ងួតចំនួន ២០ គីឡូក្រាម។ ទាំងជនជាតិវៀតណាមនិងឡាវគឺចូលចិត្តទទួលទានណាស់ ហើយយើងខ្ញុំថែមទាំងបានលក់ដុំនៅទីក្រុងវៀងចន្ទន៍ និងខេត្ត ក្រុងជាច្រើនរបស់ឡាវទៀតផង ។ មុខរបរប្រពៃណីនេះបានជួយចិញ្ចឹមជីវិតគ្រួសារខ្ញុំផងដែរ“ ៕

ភូមិជនបទវៀតណាមនៅលើទឹកដីឡាវ - ảnh 2លោកតា Dang Van Hong ដែលមានអាយុជិត ៩០ ឆ្នាំ មានដើមកំណើតនៅខេត្ត Quang Binh  

ចំណែកលោកតា Dang Van Hong ដែលមានអាយុជិត ៩០ ឆ្នាំ មានដើមកំណើតនៅខេត្ត Quang Binh វិញបានឲ្យដឹងថា៖ លោកតាបានដើរតាម ឪពុកមកប្រទេសឡាវតាងពីពេលមានអាយុ ២ ឆ្នាំ ហើយធ្វើការជាអ្នកនាំសារឲ្យកងទ័ព Viet Minh និងកងទ័ពឡាវក្នុងសម័យតស៊ូប្រឆាំងបារាំង។ តាមលោកតាថា ប្រជាជនវៀតណាមមានចរិយាមាយាទឧស្សាព្យាយាម ច្នៃប្រឌិត ហើយមិនដែលរាយថយចំពោះការលំបាកឡើយ។ លោកតាមបានសំណេះសំណាលថា៖

“ អ្នកភូមិបាននិយាយថា ដើមជ្រៃ ស្រះទឹក ទីធ្លាសាលាភូមិ និងក្រីនឹកភូមិស្រុក បានជាទោះជានៅទីណាក៏ដោយ អ្នកភូមិក៏បានវិលត្រលប់មកភូមិវិញ។ ប្រសិនបើ មានអ្នកភូមិម្នាក់បានលាចាកលោកទៅ គឺអ្នកភូមិគ្រប់គ្នាបានរួមគ្នាធ្វើពិធីបុណ្យសព។ សូម្បីតែមនុស្សដែលធ្វើការនៅទីក្រុងនិងខេត្តឆ្ងាយនានា ឬនៅថៃ ក៏បានវិលត្រឡប់មកវិញដែរ។ ទីពីរគឺ អ្នកភូមិបានសាមគ្គីគ្នា និងសាមគ្គីជាមួយប្រជាជនឡាវ ហើយត្រូវបានរដ្ឋឡាវបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅទីនេះ។ ទន្ទឹមនឹងនេះ អ្នកភូមិសុទ្ធតែមានទឹកចិត្តស្លូតបូត។ អាស្រ័យហេតុនេះ ចំណងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងឡាវកាន់តែរឹងមាំផងដែរ។លោកតាម Dang Van Hong បានសំណេះសំណាលថា៖

“ ភូមិនេះត្រូវបានបង្កើតឡើងនាឆ្នាំ ១៨៨២។ ដំបូងឡើយ ភូមិមានគ្រួសារវៀតណាមប្រមាណ ១០ គ្រួតែប៉ុណ្ណោះ ដែលបានចំណាកស្រុក មករស់នៅ ហើយបង្កើតឡើងភូមិនេះ។ ក្រុមមនុស្សទាំងនេះបានចូលរួមចលនា Can Vuong ប្រឆាំងបារាំង ហើយត្រូវពួកអាណានិគមបារាំងដេញតាមយ៉ាងតឹងរឹង ទើបត្រូវធ្វើចំណាកស្រុក។ ក្រោយរយៈពេលច្រើនឆ្នាំមក ក្នុងអំឡុងពេលខ្លះ មានប្រជាជនវៀតណាមរាប់ពាន់នាក់បានរស់នៅទីនេះ ហើយនាបច្ចុប្បន្នមានគ្រួសារដើមកំណើតវៀតណាមចំនួន ៦០ គ្រួតែប៉ុណ្ណោះ បានរស់នៅទីនេះជាមួយប្រជាជនឡាវ“ ។

និយាយអំពីជីវភាពរស់នៅរបស់អ្នកភូមិនៅទីនេះ លោក Chanthakhit Manipacon ប្រធានភូមិ Xieng Vang បានឲ្យដឹងថា៖

“ សហគមន៍ជនវៀតណាមនៅភូមិ Xieng Vang មានជីវភាពរស់នៅសុខសន្តត្រាណជាមួយប្រជាជនឡាវ ជាពិសេសគឺ មានស្មារតីជួយគ្នាទៅវិញទៅមករវាងសហគមនន៍ជនវៀតណាម។សហគមន៍ជនវៀតណាមនៅទីនេះបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងភូមិជាច្រើន។  ក្រៅពីការធ្វើស្រែចំកា ពូកគាត់បានដាំហ្វើ ធ្វើនំ Gai។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះស្មារតីសហគមន៍របស់ប្រជាជនវៀតណាម ពោលគឺមិនត្រឹមតែរួមវិភាគទានខាងស្មារតីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅទីនេះទៀតផង“ ។

ជនជាតិវៀតណាមដែលរស់នៅភូមិ Xieng Vang ក្នុងឆាកជីវិតរបស់ខ្លួន គឺស្ទើរតែ មិនដែលបានវិលត្រឡប់មកស្រុកកំណើតវិញឡើយ។ ប៉ុន្តែបណ្ដាលក្ខណៈវប្បធម៌របស់ប្រទេសជាតិនៅតែដិតជាប់ក្នុងវប្បធម៌ និងដួងប្រលឹងរបស់ជនជាតិវៀតណាមនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ