(VOV World)_បណ្ដាប្រទេសអាស៊ានកំពុងជាទីមកដល់របស់ភ្ញៀវទេស
ចរណ៍ អន្តរជាតិជាច្រើន។ មិនគ្រាន់តែដោយសារមានរមណីយដ្ឋាន ទេស ចរណ៍ដ៏ល្បីឈ្មោះ បណ្ដាមុខម្ហូបអាហារប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមានមធ្យោបាយគមនាគមន៍ពិសេសគួរអោយចាប់អារម្មណ៍ទៀតផង។
“ ខ្ញុំចង់សាក់ជិះស៊ីក្លូម្ដង” នេះគឺជាពាក្យសំដីដែលភ្ញៀវជាច្រើននាក់បាននិ
យា យនាពេលមកដល់វៀតណាម។ ស៊ីក្លូជាយានជំនិះមួយប្រភេទ ដែលប្រើដោយកម្លាំងមនុស្ស។ ស៊ីក្លូមានកង់៣ កង់២នៅខាងមុខ កង់មួយនៅខាងក្រោយ។ ពី យូរណាស់មកហើយ ស៊ីក្លូបានក្លាយទៅជាមធ្យោបាយធ្វើដំណើរទេស ចរណ៍ដែល មិនអាចខ្វះបាននៅរដ្ឋធានីហាណូយ។ បង Nguyen Van Cuong អ្នកធាក់ស៊ីក្លូម្នាក់
របស់ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មនិងសេវាកម្ម Lan Anh បានចែករំឡែកថា÷
“ នាបច្ចុប្បន្ន ក្រុមភ្ញៀវទេសចរណ៍ភាគច្រើនសុទ្ធតែជ្រើសរើសមធ្យោបាយ
ជិះស៊ីក្លូទៅទស្សនាទីក្រុងនាពេលម៉ោងកុះករ ដើម្បីស្វែងយល់ជីវភាពរស់នៅប្រចាំ
ថ្ងៃរបស់ជនហាណូយ។ ប៉ុន្តែក៏មានភ្ញៀវមួយចំនួនចូលចិត្តភាពស្ងៀមស្ងាត់ ឬមាន
គោលបំណង រកឃើញស្វែងយល់ច្បាស់អំពីទីក្រុងហាណូយបុរាណ គឺជ្រើសរើស
ពេលវេលាជិះ ស៊ីក្លូនៅពេលព្រលឹមឬពេលយប់។”
ចាកចេញពីបរិយាកាសដ៍ស្ងៀមស្ងាត់របស់ទីក្រុងហាណូយ វប្បធម៌រាប់ពាន់
ឆ្នាំ យើងនឹងមកដល់ទីក្រុងបាំងកក់ របស់ថៃ។ ទោះបីជានៅទីនេះប្រមូលផ្តុំគ្រប់
មធ្យោ បាយធ្វើដំណើរទំនើប ដូចជា÷ រថអគ្គីសនីលើអាកាស រថអគ្គីសនីក្រោមដី
តាស៊ី…ជាដើម ប៉ុន្តែ រូបភាពរបស់យានជំនិះទុកទុកមានវត្តមានតាមផ្លុវនានា ក័ទាក់
ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង របស់ភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។
យានជំនះទុកទុក កេហៅវាដោយសារពីសម្លេង÷ “ ទុកទុក” របស់ម៉ាស៊ីន។ នេះគឺជាមធ្យោបាយធ្វើដំណើរមានទ្រង់ទ្រាយតូច ងាយធ្វើដំណើរទៅវិញទៅមក
លើផ្លូវធ្វើ ដំណើរច្រើនកុះករ។ យានជំនះទុកទុកបានមានវត្តមានមុន នេះរយះ
ពេល៥០ ឆ្នាំ ពីយានជំនិះ Samlor បំពាក់ម៉ាស៊ីន( Samlonr តាមភាសាថៃមានន័យថា÷ យានជំនិះមានកង់៣)។ បងស្រី Ery ភ្ញៀវទេសចរណ៍មកពីដាណឺម៉ាក់ បានអោយដឹងថា÷
“ ខ្ញុំរីករាយណាស់ ពេលបានជិះទុកទុក។ វារត់លឿន។ យានទុកទុកជាមធ្យោបាយធ្វើដំណើរដ៏មានភាពងាយស្រួល សុវត្ថិភាពសំរាប់ភ្ញៀវទេសចរណ៍។”
ខុសពីបណ្ដាមធ្យោបាយកង់៣ ដូចជា÷ស៊ីក្លូរបស់វៀតណាម ទុកទុករបស់ថៃ Jeepney របស់ទីក្រុងម៉ានីឡា មានចំណុចពិសេសដោយឡែករបស់ខ្លួន។ Jeepney ជាឈ្មោះរបស់យានជំនិះមួយប្រភេទ ដែលត្រូវបានជនហ្វីលីពិនកែច្នៃដោយខ្លួនឯង ដោយម៉ាស៊ីនរថយន្ត Jeep មុននេះ។ នៅខាងក្រោយត្រូវបានកែច្នៃបន្ថែម ជាមួយកៅអ៊ីពីរជួរ អង្គុយទល់មុខគ្នា។ Jeepney មួយគ្រឿងអាចដឹកបានមនុស្សពី៨ដល់១០នាក់។ នៅខាងក្នុង Jeepney សុទ្ធតែស្រដៀងគ្នាដែរ ប៉ុន្តែនៅខាងក្រៅ សំបកវាត្រូវបានគេគូរបណ្ដារូបភាព ពណ៌ចម្រុះជាច្រើន បង្ហាញពីការច្នៃប្រឌិតគ្មានទីបញ្ជប់របស់ម្ចាស់ Jeepney ម្នាក់ៗ។ បង Le Chi Hien ភ្ញៀវទេសចរណ៍ម្នាក់បានចែករំឡែកថា÷
“ ខ្ញុំសប្បាយណាស់ ពេលបានជិះ Jeepney ដើរទស្សនាទិដ្ឋភាពទាំងសង្ខាងផ្លូវ។ ពិសេស បណ្ដាយានជំនិះនេះត្រូវបានតុបតែងដោយរូបភាពដ៏ស្អាតនិងចំឡែក។”
ទោះបីជាមិត្តជ្រើសរើសទៅទេសចរណ៍ដោយរបៀបណាក៏ដោយ ប៉ុន្តែ ក្នុងដំណើរ Citytour មួយដោយមធ្យបាយធ្វើដំណើរនេះ នឹងជួយមិត្តយល់ច្បាស់បន្ថែមអំពីជិវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ជាពិតប្រាកដថា÷ ការជ្រើសរើសនេះនឹងជួយមិត្តមានការរកឃើញអួរអោយចាប់អារម្មណ៍អំពីទីកន្លែងដែលមិត្តទៅដល់៕