(VOV)_សិល្បករឡាវ១នាក់ចេះនិយាយភាសាវៀតណាមដូចជាភាសាដើមកំ
ណើតរបស់ខ្លួន ព្រមទាំងចេះស្ទាត់បណ្ដាកំណាព្យ បទចម្រៀងប្រជាប្រិយរបស់
វៀតណាមដើម្បីប្រាស្រ័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដែលជាអ្នកនិពន្ធ១រូបមាន
បទចម្រៀងល្បីឈ្មោះជាច្រើន បង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាសំរាប់ប្រជា ជនវៀតណាមផង និងឡាវផង។លោកគឺជាសិល្បករជាតិ តន្ត្រីករ អ្នកអក្សរសាស្ត្រ
អតីតនាយករង នាយកសិល្បះជាតិឡាវ លោក Duongmixay Likaya។
|
លោក Duongmixay Likaya |
Duongmixay Likaya កើតនៅភូមិជនជាតិ Mong ធំដឹងក្តីឡើងនៅស្រុក Sam
Nua ខេត្ត Hua Phan ឡាវ។ ជាកូនប្រុសរស់នៅតំបន់ព្រៃភ្នំ១នាក់ Duongmixay
Likaya ត្រូវបានចិញ្ចឹមបីបាច់ពីចំរៀងតន្ត្រីតាំងកាលនៅតូច។ ហើយដូចជាមាន
វាសនា១ នាឆ្នាំ១៩៥៩ ទើបតែមាន១១ឆ្នាំ Duongmixay Likayaត្រូវបានបញ្ជូនទៅ
សិក្សានៅវៀតណាម។ ដាក់ជើងចុះលើទឹកដីវៀតណាម ក៏ដូចជាកូចៅរបស់សិល្បករ
សិល្បការនីវៀតណាមផ្សេងៗទៀតដែរ។ ក្មេងប្រុស Duongmixay Likaya ត្រូវខិត
ខំប្រឹងប្រែងរៀនសូត្រហាត់ពត់លត់ដំក្នុងលក្ខណះដែលប្រទេសជាតិមានសង្គ្រាម។
“ ខ្ញុំចូលចិត្តនិពន្ធបទចម្រៀងកាលនៅតូច និងចាប់ផ្តើមនិពន្ធបទចម្រៀងតាំង
ពីឆ្នាំ១៩៦៥។ នាគ្រានោះ ខ្ញុំកំពុងសិក្សារនៅសាលា Bac Giang ។ ខ្ញុំបានរៀនវប្បធម៌
នៅខេត្ត Thai Nguyen និង Bac Giang ក្នុងរយៈពេល១០ឆ្នាំ និងចាប់ពីឆ្នាំ១៩៦៦ដល់
ឆ្នាំ១៩៦៩ ខ្ញុំបានប្តូរទៅរៀននៅសាលាតន្ត្រីវៀតណាម ទីក្រុងហាណូយ។ ”
តន្ត្រីករ Dinh Quang Hop ជាលោកគ្រូដែលបង្រៀនផ្ទាល់ អោយDuongmixay
Likaya បាននិយាយថា៖Duongmixay Likayaនិពន្ធបានបទចម្រៀងពិរោះៗ និងជា
តន្ត្រីករដើមដំបូងនៅឡាវជាពិតប្រាកដ។
លោកជាជនឡាវដំបូងដែលបកប្រែសៀវភៅ៖ បណ្ដារឿងរបស់់លោកប្រធាន
ហូជីមិញ ពីភាសាវៀតណាមទៅភាសាឡាវ និងក៏គឺជាតន្ត្រីករឡាវ១នាក់បាននិពន្ធ
វណ្ណកម្មតន្ត្រីជាច្រើនស្ដីពីមនោសញ្ជេតនាដ៏ជិតស្និទ្ធិរវាងប្រជាជននៃប្រទេសទាំង
ពីរឡាវនិងវៀតណាម។ និយាយអំពីបទចម្រៀង៖ Hong Ha – Me kong ជាបទ
ចម្រៀងស្ងើចសរសើរចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម
និងឡាវ លោកបានអោយដឹងថា៖
“ បទចម្រៀង Hong Ha – Me kong មាន៤ផ្នែកស្ដីពីចំណងមិត្តភាពវៀតណាម
-ឡាវ។ ផ្នែកទី១ស្ដីពីប្រពៃណី ទំនៀមទំលាប់របស់វៀតណាម និងឡាវ។ ផ្នែកទី២
ស្ដីពីលោកប្រធានហូជីមិញ។ ផ្នែកទី៣ស្ដីពីកងទ័ពវៀតណាមនិងឡាវបានប្រកៀក
ស្មារជាមួយគ្នាជានិច្ច។ ផ្នែកទី៤គឺសេចក្ដីអំពាវនាវអោយកងទ័ព និងប្រជាជននៃប្រ
ទេសទាំងពីរត្រូវរក្សារ ការពារចំណងសាមគ្គី អមតះនេះ។”
ចំពោះលោករហូតដល់ឥឡូវនេះ លោកនៅមិនអាចបំភ្លេចបានបណ្ដាមនោ
សញ្ជេតនាដែលប្រជាជនវៀតណាមបានលៃទុកសំរាប់លោកនិងប្រទេសឡាវ។
“ ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម និងបណ្ដាខេត្ត ទីក្រុងរបស់វៀត
ណាមបានជួយឧបត្ថម្ភខ្ញុំជាច្រើន តាំងពីការហូបចុក រៀនសូត្រ និងនាំទៅទស្សនា
កន្លែងជាច្រើន។ បានជា ទើបនិពន្ធបានបទចម្រៀងពិរោះៗជាច្រើនដូច្នេះ៕”