មីយ៉ាន់ម៉ាដោះស្រាយបញ្ហាអភិរក្សាបេតិកភ័ណ្ឌនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOV World)_រ៉ាំងហ្គូន អតីតរាជធានីរបស់មីយ៉ាន់ម៉ា បានធ្វើអោយភ្ញៀវ ទេសចរណ៍  លង់ខ្លួន ដោយភាពស្រស់ស្អាតបុរាណ និងខឿនវប្បធម៌សម្បូរបែប។ គ្មានទីកន្លែង ណា នៅទ្វីបអាស៊ី មានភាពស្រស់ស្អាតដូចជា នៅរ៉ាំងហ្គូន មីយ៉ាន់ម៉ានេះឡើយ។ ទី​ក្រុងធំទូលាយ ជាមួយបណ្ដាផ្ទះបុរាណ ដោយ​មានស្ថាបត្យកម្មវប្បធម៌ចម្រុះតាំងពី
សម័យ អាណានិគមនិយម និង​បណ្ដាសំណង់សាសនាជាច្រើន។ ដូច្នេះ ប្រទេសនៅ អាស៊ីអាគ្នេយ៍នេះ បានក្លាយទៅជាទីមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើន
កុះករ។ ដើម្បីធ្វើបានប្រការទាំង​នោះ ពីយូរមក មីយ៉ានម៉ា បានមានគោល​នយោបាយ ជាច្រើន ដើម្បីអំពាវនាវប្រជាជន និងអង្គការអន្តរជាតិនានា ​រួមសហការ ក្នុងការរក្សារ
 និងពង្រីក តំលៃទេសចរណ៍ របស់បេតិកភ័ណ្ឌនោះ។ 

មីយ៉ាន់ម៉ាដោះស្រាយបញ្ហាអភិរក្សាបេតិកភ័ណ្ឌនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ផ្ទះបុរាណ ដោយ​មានស្ថាបត្យកម្មវប្បធម៌ចម្រុះតាំងពី សម័យ អាណានិគមនិយម(internet)

          បណ្ដាអាគារបុរាណ ពី​ បណ្ដាឆ្នាំ ១៨៨០មក នៅទីរួមស្រុក​ចំនួន ២០ ​នៃ រ៉ាំង
ហ្គូន ភាគច្រើន គឺជា ការិយាល័យរដ្ឋាភិបាល សាលារៀន សណ្ឋាគារ វិហារ…។ល។ សុទ្ធតែជាបណ្ដាសំណង់ស្ថាបត្យកម្ម ​នាសម័យកាល​អាណានិគមនិយម ដែលត្រូវ
ដុះ​ស្លែពេញ។ តាមបណ្ដាស្ថាបត្យករ​ ទីក្រុង រ៉ាំងហ្គូន ​ថា អាគារបុរាណទាំងនេះ នៅ
តែបាន​ប្រើប្រាស់ ប៉ុន្តែក៏​ដល់​ពេលវេលាដើម្បីអភិរក្សរហើយ។ មុនពេលដែល  មី
យ៉ាន់ ម៉ាអនុវត្តការកែ​ទម្រងសង្គមទាំងមូល នាដើមឆ្នាំ ២០១២នេះ រដ្ឋអំណាចទីក្រុង
 រ៉ាំងហ្គូន ​បាន​មានគោលនយោបាយសង្គមភាវូបនីយកម្ម ការងារអភិរក្សរបេតិកភ័ណ្ឌ​ ដើម្បីកាត់បន្ថយថវិការបស់ទីក្រុងផង និងរក្សារបានបណ្ដាសំណងវប្បធម៌ ទាក់ទាញ
ភ្ញៀវទេសចរណ៍​ផង។ ​លោក Jon Park អ្នកដំណាង​របស់​ក្រុមហ៊ុនវិនិយោគឯកជន 
Barton Hill បានមានវត្តមាននៅមីយ៉ាន់ម៉ា ​បាន​អោយដឹងថា÷ ជាមួយការកើន ឡើងនៃ ឱកាសធ្វើទេសចរណ៍ និងអាជីវកម្ម ​អាគារទាំងនេះ សុទ្ធតែប្រើប្រាស់ ធ្វើជាសេវាកម្ម​មានប្រយោជន៍ ក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុខនេះ÷

          “ ខ្ញុំអាចឃើញថា បណ្ដាអាការនេះ សមស្រប​ ដើម្បីធ្វើអាជីវកម្ម​សណ្ឋាគារ​បណ្ដា សេវាកម្មជួលផ្ទះ និងផ្ទះល្វែងគុណភាពខ្ពស់។ វាមាន​ផលប្រយោជន៍ជាច្រើនណាស់។ ”

          នេះត្រូវបានចាត់ទុកជាសញ្ញាសកម្ម ជួយអតីតរាជធានី រ៉ាំងហ្គូន ​រស់ឡើងវិញ។ ប៉ុន្តែបញ្ហាត្រូវដាក់ចេញគឺ ការអភិរក្សារ បេតិកភ័ណ្ឌ ត្រូវ​ដើរទន្ទឹមនឹងការជំរុញ អភិ
វឌ្ឍន៍សេដ្ឋកិច្ច។ មូលនិធិឥណទាន បេតិកភ័ណ្ឌ រ៉ាំងហ្គូន អង្គការក្រៅរដ្ឋាភិបាល របស់
មីយ៉ាន់ម៉ា  បានអោយដឹងថា÷ ក្នុងរយះពេលខាងមុខនេះ មូលនិធិនេះ នឹងពិនិត្យមើល  ដើម្បីសម្រេចកំរិតវិនិយោគជួសជុលចំពោះអាគារនិមួយៗ។ លោក Xoni Nyun Then
 នាយក​មូលនិធិ​ឥណទានបេតិកភ័ណ្ឌ រ៉ាំងហ្គូន  បានអោយដឹងថា÷ 

          “ យើងខ្ញុំបានចាប់ផ្តើមត្រួតពិនិត្យអាគារទាំងលាយ និងយើងខ្ញុំបាន​អញ្ជើញស្ថា
បត្យករ អង់គ្លេសមក​។ យើងខ្ញុំមានគំនិត ការពារអាគារចំនួន ១៨៧ខ្នង់ រួមមាន បណ្ដា
វិហារ  សាលារៀន…ជាដើម។”

មីយ៉ាន់ម៉ាដោះស្រាយបញ្ហាអភិរក្សាបេតិកភ័ណ្ឌនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 2
ផ្ទះបុរាណ ដោយ​មានស្ថាបត្យកម្មវប្បធម៌ចម្រុះតាំងពី សម័យ អាណានិគមនិយម(internet)

          ជាប្រចាំឆ្នាំ បណ្ដាអាការបុរាណនៅរ៉ាំងហ្គូន ត្រូវរងផលបះពាល់ជា​ច្រើន ពីខ្យល់
ព្យុះ  ទឹកភ្លៀង រញ្ជួយដី។ ប៉ុន្តែ បន្ទាប់ពីគ្រោះធម្មជាតិនោះមក ​រដ្ឋអំណាចទីក្រុង បាន មានការជួយឧបត្ថម្ភអំពីសម្ភារះ ចំពោះគ្រួសារ​និមួយៗ នៅទីក្រុង ដែលស្ថិត នៅក្នុងតំ បន់បេតិកភ័ណ្ឌ ដើម្បីគេជួសជុល ​កែលំអរ ដើម្បីធានាស្ថាបត្យកម្មរបស់ អាគារទាំង នោះនៅដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ