(VOVWORLD) -រង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri (PMCA) ដោយរាជរដ្ឋាភិ បាល ថៃផ្តល់ជំនួយនេះ ជារង្វាន់សំរាប់គ្រូបង្រៀនដែលមានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុអភិវឌ្ឍន៍ផ្នែកអប់រំនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១។ រង្វាន់នេះបានរៀបចំឡើងពីរឆ្នាំម្តង់ ចាប់ ពីឆ្នាំ២០១៥ ដោយផ្អែកទៅលើបញ្ជីឈ្មោះគ្រូបង្រៀន ដោយក្រសួង អប់រំនិងបណ្ដុះ បណ្ដាលនៃបណ្ដាប្រទេសអាស៊ាននិង Timor ខាងកើតជ្រើសរើស។
រង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri (PMCA) ដោយរាជរដ្ឋាភិបាលថៃផ្តល់ជំនួយនេះ ជារង្វាន់សំរាប់គ្រូបង្រៀនដែលមានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុអភិវឌ្ឍន៍ផ្នែកអប់រំនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១។ រង្វាន់នេះបានរៀបចំឡើងពីរឆ្នាំម្តង់ ចាប់ ពីឆ្នាំ២០១៥ ដោយផ្អែកទៅលើបញ្ជីឈ្មោះគ្រូបង្រៀន ដោយក្រសួងអប់រំនិងបណ្ដុះ បណ្ដាលនៃបណ្ដាប្រទេសអាស៊ាននិង Timor ខាងកើតជ្រើសរើស។ គោលដៅ របស់ កម្មវិធីនេះគឺលើកតម្កើងគ្រូបង្រៀនឆ្នើមនិងជួយឧបត្ថម្ភពង្រីករូបសណ្ឋាននិងលទ្ធផល ដែលទទួលបានល្អ ។
រង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri (PMCA) ជំរុញផ្នែកអប់រំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍អភិវឌ្ឍន៍
|
មុននេះពីរឆ្នាំ អ្នកគ្រូ Tran Thi Thuy Dung អាយុ៣៨ឆ្នាំ នាយិកាសាលាបថម សិក្សា Le Ngoc Han ទីក្រុង Lao Cai ដែលបានក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាម ជ្រើសតាំងអោយទទួលរង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri (PMCA) ដោយមានការរួម វិភាគទានជាច្រើនចំពោះផ្នែកអប់រំបថមសិក្សាវៀតណាម។ អ្នកគ្រូ Tran Thi Thuy Dung បានអោយដឹងថា៖
“ ខ្ញុំមានការផ្តួចផ្តើមគំនិតកសាងរូបសណ្ឋានអប់រំដោយយកសិស្សានុសិស្សជា មជ្ឈមណ្ឌល។ សិស្សានុសិស្សជាមជ្ឈមណ្ឌលក្នុងគ្រប់សកម្មភាពរបស់សាលា មិន គ្រាន់តែក្នុងការបង្ហាត់បង្រៀនប៉ុណ្ណោះទេ។”
អ្នកគ្រូ Dung ជាគ្រូបង្រៀនមួយរូបក្នុងចំណោមគ្រូបង្រៀនចំនួន២២រូប ដែល បាន ទទួលរង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri នៅទីក្រុងបាងកក។ លោក Krissanapong Kirtikara ប្រធានមូលនិធិរង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri បានអោយដឹងថា៖
“ ”ព្រះអង្គម្ចាស់ក្សត្រី Maha Chakri Sirindhorn បានចំណាយពេលវេលាជាង៣ទស្សវត្សរ៍ សំរាប់វិស័យអប់រំ។ យើងខ្ញុំចង់បន្តការរួមវិភាគទានរបស់ព្រះនាងចំពោះវិស័យអប់រំក្នុងតំបន់ បានជាយើងខ្ញុំបានបង្កើតឡើងរង្វាន់នេះ។ រង្វាន់នេះមានចំណុចពិសេស ខុសពីរង្វាន់ផ្សេងៗ។ នោះគឺការទទួលរង្វាន់ PMCA ជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយ ចំណុច សំខាន់ទៀតគឺសកម្មភាពជួយឧបត្ថម្ភសំរាប់គ្រូបង្រៀន បន្ទាប់ពីពេលបាន ទទួលរង្វាន់នេះ សំដៅជំរុញបុព្វហេតុអប់រំនៅក្នុងប្រទេស។”
បន្ទាប់ពីការទទួលរង្វាន់ បណ្ដាគ្រូបង្រៀនបានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ជាមួយគ្នា។ក្រោយរយៈពេល១ឆ្នាំ បណ្ដាគ្រូនេះនឹងជួបជុំគ្នា ក្នុងសន្និសីទបូកសរុបលទ្ធផលការងារ។ មិនគ្រាន់តែប៉ុណ្ណោះ មូលនិធិ PMCA ក៏មានការ ជួយ ឧបត្ថម្ភជាក់ស្ដែងសំរាប់គ្រូបង្រៀនម្នាក់ៗទៀតផង។ អ្នកគ្រូ Tran Thi Thuy Dung តំណាងអោយវៀតណាមបានអោយដឹងថា៖
“ ឆ្នាំ ២០១៦ មូលនិធិ PMCA បានជួយឧបត្ថម្ភរៀបចំគណៈប្រតិភូគ្រូបង្រៀន ទៅទស្សនាសាលារៀនBangkok Patana របស់ថៃ។ បន្ទាប់ពីពេលត្រឡប់មកវិញនោះ សមាជិកនីមួយៗ បានអនុវត្តបទពោធន៍នេះចូលក្នុងសាលារៀននានានៅខេត្ត Lao Cai។ ខ្លឹមសារនេះ យើងខ្ញុំក៏បានរាយការណ៍ជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាម និងបានវាយតំលៃជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗ រួមវិភាគទានជាច្រើនចំពោះការផ្លាស់ប្តូរថ្មីកម្មវិធីសិក្សានាពេលខាងមុខនៅវៀតណាម។”
ដើម្បីអនុវត្តបានសកម្មភាពប្រកបដោយប្រសិទ្ធភាពនោះ មូលនិធិ PMCA បានធ្វើពិគ្រោះយោបល់ជាមួយ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលនៃបណ្ដាប្រទេស និងបានជួយឧបត្ថម្ភតាមតម្រូវការរបស់គ្រូបង្រៀន។ លោក Krissanapong Kirtikara ប្រធាន មូលនិធិរង្វាន់ព្រះអង្គម្ចាស់ក្សត្រី Maha Chakri ( PMCA) បានអោយដឹងថា៖
“ តម្រូវការជួយឧបត្ថម្ភពីគ្រូបង្រៀនបរទេសមិនដូចគ្នាទេ។ គ្រូបង្រៀនវៀតណាមបានស្នើអោយបានបង្កើន ការផ្លាស់ប្តូរ ជួបប្រាស្រ័យជាមួយបណ្ដាសាលារៀននៅថៃ និងប្រទេសផ្សេងៗ។ រីឯ Timor ខាងកើតមានតម្រូវការអំពីកុំព្យូទ័រ និង ជួយឧបត្ថម្ភ កសាង កម្មវិធីបង្រៀនជាភាសាប្រទេសសាមីនិងភាសាអេស្ប៉ាញ។ ដូច្នេះ យើងខ្ញុំបាន រួមសហការជាមួយបណ្ដាក្រុមហ៊ុនឯកជននៅថៃ នៅប្រទេសផ្សេងៗ ដើម្បីជួយឧបត្ថម្ភអោយគ្រូបង្រៀនបានច្រើនបំផុត។”
លោក Krissanapong Kirtikara ក៏បានអោយដឹងថែមទៀតថា៖ ក្នុងរយៈពេលពី២ដល់៣ឆ្នាំទៀត មូលនិធិ PMCA នឹងមានផែនការបើកទូលាយក្របខ័ណ្ឌរង្វាន់នេះទៅដល់បណ្ដាប្រទេសអាស៊ីខាងត្បូងទៀតផង។ ប្រការនេះនឹងជួយរីកសាយភាយតំលៃដ៏ល្អប្រសើរនៃផ្នែកអប់រំតទៅទៀត ដូចជាគោលបំណងរបស់ព្រះអង្គម្ចាស់ក្សត្រី Maha Chakrin Sirindhorn ដែរ៕