រួមចំណែកធ្វើអោយគំនិតកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនក្លាយទៅជាការពិតជាក់ស្ដែង
(vov 5) /  
ក្នុងសភាពការណ៍ ប្រទេសនានាកំពុងប្រឈមមុខនឹងការប្រព្រឹត្តទៅដ៏ស្មុគស្មាញ
នៃសភាពការសេដ្ឋកិច្ចពិភពលោក ការរៀបចំ ផ្សារណាត់ ចិន -អាស៊ាន (CA EXPO) និងសន្និសីទកំពូលវិនិយោគ ពាណិជ្ជកម្មអាស៊ាន -ចិន (CABIS) លើកទី ៩ ប្រកបដោយ
ជោគជ័យ ដែលទើបនឹងបានប្រព្រឹត្តទៅ នៅទីក្រុង Nan Ninh (ខេត្ត Quang Xi ចិន) ដ៏
មានអត្ថន័យសំខាន់ និងមានការជះឥទ្ធិពលទូលំទូលាយ និងស៊ីជំរៅ។ សកម្មភាព ឆ្នាំនេះ ជាការបោះជំហានថ្មី ក្នុងការពង្រីកតួនាទី ជាវេទិកា ផ្លាស់ប្តូរមិត្តភាព ជំរុញសេដ្ឋ
កិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រវាង អាស៊ាន និងចិន។
|
រួមចំណែកធ្វើអោយគំនិតកសាងកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនក្លាយទៅជាការពិតជាក់ស្ដែង(http://www.vietnamplus.vn) |
ផ្សារណាត់ ចិន -អាស៊ាន (CA EXPO) និងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្ម
អាស៊ាន-ចិន (CABIS) ត្រូវបានប្រព្រឹត្តទៅជាប្រចាំឆ្នាំនៅទីក្រុង Nan Ninh(ចិន)ដោយ ស្ថាប័នទទួលបន្ទុក ពាណិជ្ជកម្ម របស់ចិន ប្រទេសជាសមាជិកអាស៊ានចំនួន១០ និង គណះកម្មាធិការលេខាធិការអាស៊ាន រួមគ្នារៀបចំឡើង។ ចំពោះចិន និងប្រទេស ជាសមាជិកអាស៊ាន CA EXPO និង CABIS ដើរតួនាទីសំខាន់ ក្នុងការជំរុញ ផ្លាស់ប្តូរ សេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។ រដ្ឋមន្ត្រីក្រសួង ឧស្សាហ ពាណិជ្ជ
កម្មវៀតណាម Vu Huy Hoang បានអោយដឹងថា៖
“ នេះគឺជាឧបករណ៍ ដែលមានប្រសិទ្ធភាពជាច្រើន។” នេះជាវេទិកា ដើម្បី បណ្ដា វិនិយោគ អាជីវករ នៃបណ្ដាប្រទេសអាស៊ាន ចិន ជួបប្រាស្រ័យ ផ្លាស់ប្តូរ និងព្រមព្រៀង
ដើម្បីចុះហត្ថលេខា លើកិច្ចសន្យានានា អំពីការវិនិយោគ និងពាណិជ្ជកម្ម។ នេះក៏ជា វេទិកា ដើម្បីភាគីទាំងពីរ អាចផ្លាស់ប្តូរ មិនគ្រាន់តែចំពោះបណ្ដាបញ្ហាអំពីកិច្ចសហប្រតិ
បត្តិការសេដ្ឋកិច្ច វិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំង ជាវេទិកា ដើម្បី
បណ្ដាភាគី អាចពិភាក្សា អំពីការបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។”
ក្នុងរយះពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ អាស៊ាន -ចិន កាន់តែបានអភិវឌ្ឍន៍ទូលំទូលាយ និងស៊ីជំរៅ ពីមួយថ្ងៃ ទៅ
មួយថ្ងៃ។ បណ្ដាប្រទេសអាស៊ាន ជាបណ្ដាដៃគូសេដ្ឋកិច្ច វិនិយោគ សំខាន់ជួរមុខ
របស់ចិន។ រីឯវិស័យវិនិយោគ ៖ គិតដល់ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅ កិច្ចសហ ប្រតិបត្តិការវិនិយោគ រវាងចិន និង បណ្ដាប្រទេសអាស៊ាន ទទួលបានជិត ១០០
ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ចិន និងបណ្ដាប្រទេសអាស៊ាន បានលើក កំរិត ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។ ថ្លែងមតិនៅសន្និសីទកំពូល វិនិយោគ ពាណិជ្ជ
កម្ម អាស៊ាន -ចិន លើកទី ៩ អនុប្រធានរដ្ឋចិន Xi JinPing បានអោយដឹងថា៖
“ចិនជានិច្ចកាល បង្កលក្ខណះងាយស្រួល ដើម្បីអង្គភាពអាជីវកម្មចិន និងអង្គភាពអាជីវ
កម្មនៃបណ្ដាប្រទេសអាស៊ាន ឆ្លៀតយកឱកាស បង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ។ ចិនជានិច្ចកាល ចាត់ទុកថា បណ្ដាប្រទេសអាស៊ាន ជាទី មកដល់គួរអោយទាក់ទាញ ក្នុងសកម្មភាព សហប្រតិបត្តិការ អាជីវកម្ម វិនិយោគ
របស់ខ្លួន។”
ទោះបីជា វេទិកាសេដ្ឋកិច្ច ពាណិជ្ជកម្មក្តី ប៉ុន្តែ ជាមួយការចូលរួម របស់ប្រមុខរដ្ឋ
នៃប្រទេសជាច្រើន ផ្សារណាត់ និងសន្និសីទកំពូលវិនិយោគ ពាណិជ្ជកម្ម អាស៊ាន -ចិន បានក្លាយទៅជា វេទិកាសំខាន់ ដើម្បី បណ្ដាថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន ទាំង ១០ និងចិន ជួបប្រាស្រ័យ ផ្លាស់ប្តូរ។ បណ្ដាជំនួបនៅខាងក្រៅ ផ្សារណាត់ ចិន-អាស៊ានគឺជាឱកាសល្អ ដើម្បីភាគីទាំងពីរ ផ្លាស់ប្តូររាល់បញ្ហាទំនាក់ទំនង នៃប្រទេស
ទាងពីរ។ បង្កើនទំនុកទុកចិត្តនយោបាយ និងការយល់ដឹងគ្នាទៅវិញទៅមក។
ជោគជ័យក្នុងការរៀបចំ ផ្សារណាត់ចិន -អាស៊ាន និងសន្និសីទកំពូល វិនិយោគ ពាណិជ្ជកម្មអាស៊ាន -ចិន លើកនេះជាឱកាសល្អ ដើម្បីបណ្ដាប្រទេសអាស៊ាន និងចិន
បង្កើន ទំនាក់ទំនង សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ អាស៊ាន-ចិន អភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ។ CA EXPO និង CABIS ឆ្នាំ
នេះក្លាយទៅជា ឧបករណ៍ស្នូល ដែលរួមចំណែកធ្វើអោយគំនិតកសាង តំបន់ ពាណិជ្ជកម្មសេរី អាស៊ាន-ចិន ក្លាយទៅជាការពិតជាក់ស្ដែង៕
-vov 5