លោក Chinoros Benjachavakul - ជនជាតិថៃមួយរូប ឈានមុខគេក្នុងការបរិច្ចាគឈាមនៅវៀតណាម
(VOVWORLD) -នាវេលាម៉ោង ១១ និង ២០ នាទី នៅជាន់ទី ១ មជ្ឈមណ្ឌលសន្និសីទជាតិវៀតណាមនៅទីក្រុងហាណូយ លោក Chinoros Benjachavakul មកពីប្រទេសថៃ នាយករងក្រុមហ៊ុនភាគីហ៊ុនវៀតណាម ដែលលមានមាឌតូចស្អិត ផ្ទៃមុខស្រស់ស្អាត ក្នុងសំលៀកបំពាក់ឯកសណ្ឋាន ស្ម័គ្រចិត្តពណ៌ផ្កាឈូករបស់ក្រុមហ៊ុន កំពុងសម្រាក ក្រោយពីពេលបរិច្ចាគឈាម ស្ម័គ្រចិត្តក្នុងមហោស្រពដំណើរក្រហម។ នេះគឺជាការបរិច្ចាគឈាមជាលើកទី ៤៥ ហើយជាលើទី ២០ នៅប្រទេសវៀតណាមរបស់លោក Chinoros Benjachavakul ។
សកម្មភាពបរិច្ចាគឈាម |
“ខ្ញុំរស់នៅវៀតណាមបាន ១៤ ឆ្នាំ ហើយ តាំងពីឆ្នាំ២០១៤ មកម៉្លេះ។ កាលពីពេលរស់នៅថៃ ខ្ញុំក៏បានទៅបរិច្ចាគឈាមជាប្រចាំដែ។ នៅពេលរស់នៅ និងបំពេញការងារនៅវៀតណាម ក្រុមហ៊ុនយើងខ្ញុំបានរៀបចំសកម្មភាពបរិច្ចាគឈាមជាលើកដំបូងគឺនាឆ្នាំ២០០៨។ ក្រោយមក យើងខ្ញុំ រួមសហការជាមួយសមាគមកាកបាទក្រហមនៃវិទ្យាស្ថានឈាមវិទ្យា និងបញ្ជូលឈាមមជ្ឈឹមបានរៀបចំសកម្មភាពបរិច្ចាគឈាម។ សកម្មភាពទាំងនេះនៅក្រុមហ៊ុនបានរួមចំណែកលើកទឹកចិត្ត និងផ្សព្វផ្សាយដល់ប្រជាជនវៀតណាមថែមទៀតផងដែរ”។
នាឆ្នាំ ២០១៧ លោក Chinoros មានកិត្តិយសជាតំណាងមួយរួបក្នុងចំណោម តំណាងទាំង ១០០ រូប ដែលត្រូវបានលើកតម្កើងជាមនុស្សបរិច្ចាគឈាមឆ្នើមនៅទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ លោកបានបរិច្ចាគឈាម ពី ៣ ដល់ ៤ ដង ដោយអាស្រ័យទៅលើសុខភាព។ លោកបានសំណេះសំណាលថា៖
“ខ្ញំមានសុខភាពល្អប្រសើរធម្មតា ក្រោយពីពេលបរិច្ចាគឈាមម្ដងៗនោះ។ ខ្ញុំសង្កេតឃើញថាក្រោយរយៈពេលបរិច្ចាគឈាមរួចមក ខ្ញុំអាចបរិភោគ និងសម្រាន្តបានច្រើនជាងមុន ជាពិសេសគឺខ្ញុំមានសុខភាពល្អជាងមុន និងលែងឈឺថ្កាត់។ ទន្ទឹមនឹងនេះ ខ្ញុំក៏មានមោទនភាពដោយបានរួមចំណែកជួយសង្គ្រោះមនុស្សដទៃផងដែរ”។
ក្នុងរយៈពេល ១៤ ឆ្នាំបំពេញការងារនៅវៀតណាមនោះ លោក Chinoros Benjachavakul បានឲ្យដឹងថា៖ លោកមិនដែលរំលងសកម្មភាព សប្បុរសធម៌ណាមួយរបស់ក្រុមហ៊ុនឡើយ។ នាបច្ចុប្បន្ន មូលនិធិ សប្បុរសធម៌របស់ក្រុមហ៊ុន ភាគហ៊ុនវៀតណាមទទួលបានការគាំទ្រអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ក្រៅពីនេះ ក៏ទទួលបានការគាំទ្រពីសហគ្រាស និងដៃគូរបស់ក្រុមហ៊ុនផងដែរ។ ប្រភពទុននាសព្វថ្ងៃអាចរ៉ាប់រងដល់រាល់សកម្ម
សប្បុរសធម៌ដ៏សម្បូរបែបរបស់ក្រុមហ៊ុនលើវិស័យចំនួន ៤ គឺ កម្មវិធីបរិច្ចាគឈាមមនុស្សធម៌ កម្មវិធីគ្រូពេទ្យស្ម័គ្រចិត្តវ័យក្មេង កម្មវិធីជួយឧបត្ថម្ភការអប់រំ និងកម្មវិធីរៃអង្គាសឧបត្ថម្ភប្រជាជនវៀតណាមនៅទូទាំងប្រទេសវៀតណាម។ ក្រោយរយៈពេល ១៤ ឆ្នាំបំពេញការងារនៅវៀតណាមមករាល់សកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនភាគហ៊ុន ក្រោមការដឹកនាំរបស់លោក Chinoros Benjachavakul គឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
“តាមរយៈសកម្មភាព សប្បុរសធម៌ទាំងនេះ បុគ្គលិកនៃក្រុមហ៊ុនបានសាមគ្គីគ្នា និងផ្ទៀងស្ដាប់មតិរបស់គ្នាទៅវិញទៅមកជាងមុន ហើយបង្កើតបរិយាកាសធ្វើការល្អជាងមុន។ ប្រការទាំងនេះជួយឲ្យបុគ្គលិកទាំងឡាយស្រឡាញ់ និងជិតស្និទ្ធជាមួយក្រុមហ៊ុន។ ក្រៅពីនេះ រាល់សកម្មភាពសប្បុរសធម៌របស់យើងខ្ញុំបានជួយឲ្យប្រជាជនវៀតណាមយល់ដឹងបន្ថែមអំពីកម្លាំងកាយចិត្ត សប្បុរសធម៌របស់យើងខ្ញុំផងដែរ”។
សកម្មភាពបរិច្ចាគឈាម |
សកម្មភាព សប្បុរសធម៌មិនចេះនឿយនាយឡើយចំពោះលោក Chinoros Benjachavakul គឺជាស្ពាន់តភ្ជាប់រវាងសមាជិកនៃក្រុមហ៊ុន ជាពិសេសរវាងបុគ្គលិកថៃ និងបុគ្គលិកវៀតណាម។ និយាយអំពីថ្នាក់ដឹកនាំរបស់ខ្លួន លោកស្រី Kim Anh បុគ្គលិកនៅការិយាល័យរដ្ឋបាលនៃក្រុមហ៊ុន ភាគហ៊ុន វៀតណាមបានឲ្យដឹងថា៖
“លោក Chinoros គឺជាអ្នកគ្រប់គ្រងពូកែមួយរូប ចេះផ្ទៀងស្ដាប់ និងចេះចែករំលែក។ ក្នុងសកម្មភាពស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ជាពិសេសគឺ លោកជានិច្ចកាលជាអ្នកនាំមុខគេក្នុងចលនាបរិច្ចាគឈាម។លោកគឺជាគំរូដ៏ភ្លឺស្វាងដើម្បីយើងខ្ញុំធ្វើតាមផងដែរ”។
ធ្វើការងារល្អឲ្យអស់ពីចិត្តពីថ្លើម លោក Chinoros បាននិយាយដូច្នេះជាប្រចាំ។ លោកថាខ្លួននឹងបន្តចូលរួមការបរិច្ចាគឈាមជួយសង្គ្រោះមនុស្ស តាមលទ្ធភាពរបស់ខ្លួនផងដែរ៕