វេជ្ជបណ្ឌិត គង់ សាវិន៖ មានបំណងចង់ឲ្យប្រជាពលរដ្ឋកាន់តែជឿជាក់លើផ្នែកសុខាភិបាលក្នុងស្រុក

(VOVWORLD) - ស្ថិតនៅខណ្ឌ មានជ័យ ចម្ងាយជិត១០គីឡូម៉ែត្រពីមជ្ឈមណ្ឌលរាជធានីភ្នំពេញ (កម្ពុជា) មន្ទីរពេទ្យ ជោរៃភ្នំពេញ តាំងពីយូរមកហើយបានក្លាយជាអាសយដ្ឋានដ៏គួរឲ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា។ នេះក៏ជាសំណង់សុខាភិបាលគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ។ ក្រៅពីកម្លាំងធនធានមនុស្សឯកទេសស្នូល ដែលត្រូវបានចាត់បញ្ជូនមកដោយផ្ទាល់ពីមន្ទីរពេទ្យ ជោរៃទីក្រុងហូជីមិញនោះ ក៏មានប្រភពធនធានមនុស្សដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជាផងដែរ។ ម្នាក់ក្នុងចំណោមនោះគឺ គង់ សាវិន ជាអតីតនិស្សិតនៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh (វៀតណាម)។

វេជ្ជបណ្ឌិត គង់ សាវិន៖ មានបំណងចង់ឲ្យប្រជាពលរដ្ឋកាន់តែជឿជាក់លើផ្នែកសុខាភិបាលក្នុងស្រុក - ảnh 1វេជ្ជបណ្ឌិត គង់ សាវិន។

ក្រោយពីបានសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh នៅឆ្នាំ ២០២០ គង់ សាវិន បានត្រឡប់មកធ្វើការនៅស្រុកកំណើតវិញ។ បន្ទាប់មក គង់ សាវិន បានប្រឡងជាប់មន្ទីរពេទ្យជោរៃភ្នំពេញ។ និយាយពីមូលហេតុដែលមកធ្វើការនៅមន្ទីរពេទ្យជោរៃភ្នំពេញ គង់ សាវិន បានចែករំលែកថា មន្ទីរពេទ្យជោរៃភ្នំពេញ គឺជាមន្ទីរពេទ្យដែលមានហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍បរិក្ខារពេទ្យទំនើបៗ ហើយជាកន្លែងប្រមូលផ្តុំជួរគ្រូពេទ្យមានសមត្ថភាពជំនាញខ្ពស់ និងមានវគ្គហ្វឹកហ្វឺនជាប្រចាំដោយអ្នកជំនាញ វេជ្ជបណ្ឌិត វៀតណាមមកណែនាំដោយផ្ទាល់ ដើម្បីលើកកំពស់ជំនាញវិជ្ជាជីវៈសម្រាប់ជួរគ្រូពេទ្យ គិលានុបដ្ឋាករទាំងអស់។

 ដោយយល់ដឹងពីការគិតគូរបស់ប្រជាជនក្នុងស្រុកនៅពេលទៅពិនិត្យ ព្យាបាលជំងឺ ដូច្នេះពេលដែលមានឱកាសមកសិក្សារៀនសូត្រនៅវៀតណាម គង់ សាវិន តែងតែខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកមកពីភាពខុសប្លែកគ្នាអំពីវប្បធម៌និងអាកាសធាតុ... ដើម្បីបញ្ចប់ការសិក្សាឲ្យបានល្អ សន្សំទុកចំណេះដឹងដ៏មានប្រយោជន៍ជាច្រើន។ គង់ សាវិន បានឲ្យដឹងថា៖
 ក្នុងអំឡុងពេលដែលជំងឺរាតត្បាតកំពុងរីករាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក រាល់យុទ្ធជនពាក់អាវសកំពុងតែលះបង់ដោយអស់ពីសមត្ថភាពនៅខ្សែជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយគង់ សាវិន ក៏អញ្ចឹងដែរ។ លោកបានចែករំលែកថា ដោយសារចំនួនអ្នកជំងឺច្រើនលើសលុប កម្លាំងគ្រូពេទ្យ គិលានុបដ្ឋាករត្រូវខិតខំប្រឹងប្រែងច្រើន៣-៤ដងបើធៀបនឹងពេលធម្មតា ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឲ្យ។
វេជ្ជបណ្ឌិត គង់ សាវិន៖ មានបំណងចង់ឲ្យប្រជាពលរដ្ឋកាន់តែជឿជាក់លើផ្នែកសុខាភិបាលក្នុងស្រុក - ảnh 2លោក គង់ សាវិន និងសហការីនៅមន្ទីរពេទ្យជោរៃភ្នំពេញ។ 
 ដោយមានការកោតសរសើរចំពោះជំនាញនិងសីលធម៌វិជ្ជាជីវៈរបស់លោក គង់ សាវិន លោក វិមាន ឡុង ដែលជាគិលានុបដ្ឋាករនៅមន្ទីរពេទ្យជោរៃភ្នំពេញ បានចែករំលែកថា៖
 គង់ សាវិន តែងតែមានបំណងចង់ឲ្យខ្លួនមានសុខភាពល្អនិងចំណេះដឹងវិជ្ជាជីវៈគ្រប់គ្រាន់ ដើម្បីសង្គ្រោះព្យាបាលជូនអ្នកជំងឺ ហើយជួយការងារសហការីបន្ថែមទៀត។ ក្រៅពីនេះ លោកគ្រោងនឹងបន្តទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញ នៅវៀតណាម ដើម្បីលើកកំពស់សមត្ថភាពរបស់ខ្លួន ហើយរួម ជាមួយបងប្អូននៅមន្ទីរពេទ្យជោរៃភ្នំពេញ បន្តជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជនកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ