(VOVWORLD) - កិច្ចសន្ទនានេះ បានរៀបចំឡើងដោយវិទ្យាស្ថានការទូត និងស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់វាគ្មិនគឺ លោក Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ មហាវិទ្យាល័យ Chulalongkorn (ថៃ) និង លោកឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតរដ្ឋមន្ត្រីការបរទេសវៀតណាម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ចាប់ពីខែវិច្ឆិកានេះ វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០។ ការដែលវៀតណាមបានទទួលតំណែងជាប្រធានអាស៊ាន ឆ្នាំ២០២០ ត្រូវបានប្រទេសជាច្រើនវាយតម្លៃថា នេះគឺជាការសាកល្បងដ៏ធំធេង ប៉ុន្តែរំពឹងថា វៀតណាមនឹងសម្រេចតួនាទីនេះយ៉ាងល្អ។ នេះគឺជាខ្លឹមសារនៃកិច្ចសន្ទនា ក្រោមប្រធានបទ អាណត្តិជាប្រធានអាស៊ានរបស់ថៃ និងតួនាទីរបស់អាស៊ាន ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ និងតំបន់ ដែលទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ កិច្ចសន្ទនានេះ បានរៀបចំឡើងដោយវិទ្យាស្ថានការទូត និងស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់វាគ្មិនគឺ លោក Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ មហាវិទ្យាល័យ Chulalongkorn (ថៃ) និង លោកឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតរដ្ឋមន្ត្រីការបរទេសវៀតណាម។
នាឆ្នាំ ២០២០ ខាងមុខ វៀតណាមចាប់ផ្ដើមទទួលតំណែងជាប្រធានអាស៊ាន ដោយមានការសាកល្បង ក្នុងបរិបទ ដែលស្ថានភាពអន្តរជាតិ និងតំបន់មានការវឌ្ឍដ៏ស្មុគ្រស្មាញ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាម នៅតែត្រូវបានវាយតម្លៃខ្ពស់ ដោយសារវៀតណាមជានិច្ចកាលជាប្រទេសនាំមុខគេក្នុងរាល់សកម្មភាពរបស់ប្លុកអាស៊ាន ក៏ដូចជាកសាងសហគមន៍អាស៊ានដ៏ខ្លាំងមាំមួន។ លោក Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ មហាវិទ្យាល័យ Chulalongkorn (ថៃ) បានវាយតម្លៃថា៖
“វៀតណាមជាសមាជិករបស់អាស៊ានក្នុងរយៈពេល ជាង ២០ ឆ្នាំហើយ។ នាបច្ចុប្បន្ននេះ វៀតណាមបានដើរតួនាទីដ៏សំខាន់ក្នុងអាស៊ាន ហើយជាប្រទេសឈានមុខគេក្នុងអាស៊ាន។ វៀតណាម មិនត្រឹមតែបានចូលរួមក្នុងបណ្ដាសកម្មភាពរបស់អាស៊ានដូចជាសេដ្ឋកិច្ច នយោបាយ សន្តិសុខ ទេ ថែមទាំងចូលរួមក្នុងការតម្រង់ទិសដៅនូវគោលមាគ៌ា និងគោលនយោបាយរបស់អាស៊ានទៀតផង។ ហេតុដូច្នេះហើយ ក្នុងឆ្នាំ ២០១៩ តួនាទីរបស់វៀតណាមនឹងបន្តត្រូវបានពង្រីកផងដែរ”។
តាមលោក Kavi Chongkittavorn ថា ក្នុងឆ្នាំ ២០២០ ខណៈដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ាននោះ ការសាកល្បងធំបំផុតគឺជាបញ្ហាអភិវឌ្ឍន៍ផ្ទៃក្នុង ក្នុងបរិបទដែលកើតមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ លោក Kavi Chongkittavorn បានថ្លែងបន្តថា៖
“ការប្រឈមនាឆ្នាំ ២០២០ របស់វៀតណាម គឺ ត្រូវធ្វើយ៉ាងមេច ដើម្បីអាស៊ានមានសម្លេងរួមលើឆាកនយោបាយនានា។ ទីពីរគឺត្រូវខិតខំប្រឹងប្រែងក្នុងការបើកវេទិកាថ្មី ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មដល់បណ្ដាប្រទេសជាសមាជិក ដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានជះឥទ្ធិពលផ្ទាល់ដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន។ វៀតណាមមានបទពិសោធន៍ក្នុងការស្វែងវិធីថ្មី ដើម្បីអភិវឌ្ឍន៍ទីផ្សារពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនបំផុត ( ១៧ កិច្ចព្រមព្រៀង) បើប្រៀបធៀបនឹងបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ហេតុដូច្នេះហើយ វៀតណាមនឹងរកឃើញវិធីដោះស្រាយបញ្ហានេះផងដែរ”។
ចំណែកឯ លោក Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានចាត់ទុកថា៖
“ក្នុងបរិបទ ដែលពិភពលោក នឹងតំបន់មានការវិវឌ្ឍន៍ជាច្រើននោះ ក្នុងនាមជាប្រធានអាស៊ាន តើត្រូវធ្វើយ៉ាងមេច ដើម្បីដឹកនាំអាស៊ានកសាងសហគមន៍សាមគ្គីភាព និងទប់ទល់នឹងរាល់ការសាក់ល្បង ដែលកំពុងកើតមានឡើង និងធ្វើសមាហរណកម្មយ៉ាងដូចម៉្ដេចក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម”។
ចំណែកឯ លោក Kavi Chongkittavorn អ្នកជំនាញនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិសុខ និងអន្តរជាតិ នៃមហាវិទ្យាល័យ Chulalongkorn (ថៃ) បានឲ្យដឹងថា៖
“ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១៩ នោះ ថៃទទួលបានជោគជ័យលើវិស័យមួយចំនួន។ នោះគឺបង្កើនកម្លាំងពលំរបស់អាស៊ាន។ ទី ពីរគឺ បញ្ហាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីបីគឺគំនិដូចផ្ដើម ឥណ្ឌូ ប៉ាស៊ីហ្វិក។ បញ្ហាទាំងនេះសុទ្ធតែទទួលបានចំណាប់អារម្មណ៍របស់វៀតណាម។ ហេតុដូច្នេះហើយ ក្នុងនាជាប្រធានអាស៊ានឆ្នាំ ២០២០ នោះ វៀតណាមអាចដាក់បញ្ជូលគំនិតផ្ដូចផ្ដើមទាំងនេះ ទៅក្នុងរបៀបវារៈ ដើម្បីពិភាក្សាជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន”។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ខាងមុន វៀតណាមនឹងពង្រីកល្អនូវតួនាទីស្នូលក្នុងការដឹកនាំអាស៊ាន ក៏ដូចជាក្លាយទៅជាស្ពានតភ្ជាប់ ដើម្បីបើកចេញសក្កានុពលថ្មីដល់អាស៊ានផងដែរ៕