វៀតណាម-កម្ពុជា៖បង្កើនយន្តការសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងនិងអភិវឌ្ឍន៍

 (VOV)_៥០ឆ្នាំកន្លងទៅចាប់ពីពេលវៀតណាមនិងកម្ពុជាបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរបានពង្រឹងនិងពង្រីកជានិច្ច។ ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលធំធេងជាច្រើន ពីព្រោះ ក្រៅពីការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនេះ បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីក៏បានកសាងនិងដើរតួនាទីសំខាន់ 

          (VOV)_៥០ឆ្នាំកន្លងទៅចាប់ពីពេលវៀតណាមនិងកម្ពុជាបង្កើតទំនាក់ទំនងការទូតមក  ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរបានពង្រឹងនិងពង្រីកជានិច្ច។ ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលធំធេងជាច្រើន ពីព្រោះ ក្រៅពីការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនេះ បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីក៏បានកសាងនិងដើរតួនាទីសំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

វៀតណាម-កម្ពុជា៖បង្កើនយន្តការសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងនិងអភិវឌ្ឍន៍ - ảnh 1

វៀតណាម-កម្ពុជា៖បង្កើនយន្តការសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងនិងអភិវឌ្ឍន៍


ដំបូងបង្អស់ គណៈកម្មាធិការចម្រុះរវាងវៀតណាមនិងកម្ពុជា ត្រូវបានដាក់អោយដំណើការយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាល។ យន្តការនេះត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៤ ហើយបាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរប្រគល់អោយរដ្ឋមន្ត្រីការបរទេសទទួលtMណែងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការ។ កិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ សំដៅជាក់ស្ដែងភាវូបនីយកម្មយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាល ភាគីទាំងពីរបានតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញគ្រប់ជាន់ថ្នាក់ សំដៅចែករំលែកបទពិសោធន៍ក្នុងការងារតាក់តែងច្បាប់ ឃ្លាំមើល ជួយឧបត្ថម្ភបណ្ដុះបណ្ដាលកម្មាភិបាល…លៗ រួមជាមួយយន្តការសហប្រតិបត្តិការមជ្ឈឹមនេះ គ្រប់ក្រសួង ស្ថាប័ននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងសហប្រតិបត្តិការជាក់ស្ដែង អនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំ។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម និងក្រសួងព័ត៌មានកម្ពុជា បង្កើតយន្តការផ្លាស់ប្តូរព័ត៌មាននិងអ្នកយកព័ត៌មាននៃប្រទេសទាំងពីរ។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបានបង្កើតយន្តការផ្លាស់ប្តូរ ជួបប្រាស្រ័យនិងបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស…លៗ វាយតំលៃខ្ពស់យន្តការសហប្រតិបត្តិការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរវាងប្រទេសទាំងពីរ ពិសេសគឺការយកចិត្តទុកដាក់ជួយឧបត្ថម្ភបណ្ដុះបណ្ដាលប្រភពធនធានមនុស្សវៀតណាមសំរាប់កម្ពុជា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ងួនហុង បានអោយដឹងថា៖ 

“ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណះរដ្ឋសង្គមនិយមវៀតណាម ក្រសួងអប់រំនិងបណ្ដុះបណ្ដាល និងស្ថាប័នពាក់ព័ន្ធនានាដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា តាមរយៈការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា។ រួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍សំរាប់រយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា កេរដំណែលប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ិនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនកម្ពុជាគ្រប់រូបរីករាយ និងជីវិតប្រកបដោយសុខដមរមនីកម្ម សន្តិភាពសន្តិសុខ ស្ថិរភាព និងកំណើនសេដ្ឋកិច្ចគួរអោយកត់សម្គាល់ចំនួន ៧%  ដែលធ្វើអោយកម្ពុជាប្រែខ្លួនពីប្រទេសមានចំណូលទាបមកជាប្រទេសមានចំណូលមធ្យម។”

          វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងមានខ្សែព្រំដែនរួមលើដីគោកគឺជាង១១០០គីឡូម៉ែត្រ ឆ្លងកាត់១០ខេត្តរបស់វៀតណាម និង៩ខេត្តរបស់កម្ពុជា។នេះជាឧត្តមភាពធំធេងអំពីភូមិសាស្ត្រដើម្បី ជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម ធ្វើដំណើរទៅវិញទៅមក។ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ ថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជាបានកំណត់៖ត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តនៅតំបន់ព្រំដែន។ តាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ នាឆ្នាំ២០០៤ យន្តការសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍រវាងបណ្ដាខេត្តព្រំដែន ត្រូវបានបង្កើតឡើង និងបានរៀបចំប្រជុំជាប្រចាំឆ្នាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីការបរទេសវៀតណាម សហអធិបតីភាព។ តាមឧត្តមសេនីយ៍ត្រី Hoang Kien អនុប្រធានគណៈកម្មាធិការបញ្ជាណែនាំគំរោងការណ៍កសាងខ្សែផ្លូវយាមល្បាតព្រំដែនរួម វៀតណាម-ឡាវ-កម្ពុជា  ថា៖តាមរយៈបណ្ដាសន្និសីទ គ្រប់ក្រសួង ស្ថាប័ននិងតំបន់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរសុទ្ធតែអះអាងថា៖នេះជាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកជួយឧបត្ថម្ភតំបន់ផ្សេងៗនៃប្រទេសទាំងពីរបង្កើនការយោគយល់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងសហប្រតិបត្តិការ។ ពិសេសយន្តការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការធានាស្ថិរភាព សន្តិសុខការពារជាតិនៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ៖

          “ ស្ថានភាពសន្តិសុខព្រំដែនរវាងវៀតណាម-កម្ពុជា ស្ថិរភាពនឹងនាំមកនូវសន្តិភាព មិត្តភាពសំរាប់ប្រទេសទាំងពីរ បង្កលក្ខណះសំរាប់ប្រជាជនវៀតណាមនិងកម្ពុជាបានជួបជុំ និងផ្លាស់ប្តូរជាមួយគ្នា។ ប្រសិនបើមានអ្វីជំពាក់ជំពិន យើងខ្ញុំបានរួមគ្នាពិភាក្សា បង្កើតការស្រុះចិត្តគំនិតរវាងភាគីទាំងពីរ ដើម្បីកសាងទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។”

          រួមជាមួយបណ្ដាយន្តការសហប្រតិបត្តិការរវាងស្ថាប័ននិងអង្គការនានានោះគឺយន្តការទំនាក់ទំនងប្រជាជនក៏បានយកចិត្តទុកដាក់ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរណៈសិរ្សមាតុភូមិវៀតណាម ជាមួយរណសៈសិរ្សមាតុភូមិសាមគ្គីអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា សមាគមមិត្តភាព វៀតណាម-កម្ពុជានិងសមាគមមិត្តភាពកម្ពុជា-វៀតណាម។ក្នុងរយៈពេលកន្លងទៅ បណ្ដាអង្គការនេះបានមានសកម្មភាពជាច្រើន សម្បូរបែបនិងជាក់ស្ដែង។ លោក Vu Mao ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា បានអោយដឹងថា៖

          “ យើងខ្ញុំជានិច្ចកាលចាត់ទុកជំនាន់វ័យក្មេងជាខ្សែតភ្ជាប់ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ ដូច្នេះ យើងខ្ញុំជានិច្ចកាលយកចិត្តទុកដាក់ចំពោះក្មួយៗជានិស្សិកម្ពុជាទាំងឡាយដែលកំពុងសិក្សានៅវៀតណាម។នាពេលថ្មីៗនេះ យើងខ្ញុំបានរៀបចំអោយគ្រួសារវៀតណាមទទួលថែទាំក្មួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមឬរៃអង្គាសប្រាក់ជួយឧបត្ថម្ភគ្រួសារក្រីក្រនៅកម្ពុជា។”

          យន្តការសហប្រតិបត្តិការទាំងឡាយ បានដើរតួនាទីដ៏សែនសំខាន់ ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ទំនាក់ទំនងប្រពៃណីនេះបាននិងកំពុងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ពង្រឹងនិងពង្រីក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ