វៀតណាមរូមចំណែកកសាងសហគមន៍វប្បធម៌សង្គមអាស៊ាន

(VOV)_ទិវាចាប់បដិសន្ធិសហគមន៍រួមអាស៊ានបានខិតជិតមកដល់។ ក្នុងនោះ
 ​សរសរវប្បធម៌ សង្គម អាស៊ានដោយមានគោលដៅកសាងសហគមន៍បណ្ដា​ជន
ជាតិអាស៊ាន១ ប្រកបដោយសម្របសម្រួល សាមគ្គីភាព និងកសាងអត្ត​សញ្ញាណ
រួម១ របស់តំបន់ រហូតមកដល់ពេល​បានសម្រេចជាង៩០%។ ​ដោយមានគ្រឹះដ្ឋាន
ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនេះរវាងវៀតណាមនិងប្រទេសនានាក្នុងតំបន់ វៀត
ណាមបានអះអាងនូវថានះរបស់ខ្លួន រួមចំណែកពង្រឹងនិង​ពង្រីកការយល់ដឹង
គ្នារវាងបណ្ដាជនជាតិអាស៊ាន ក្រោយរយៈពេល២០ឆ្នាំ​ចូលរួមអាស៊ាន។

វៀតណាមរូមចំណែកកសាងសហគមន៍វប្បធម៌សង្គមអាស៊ាន - ảnh 1
វៀតណាមរូមចំណែកកសាងសហគមន៍វប្បធម៌សង្គមអាស៊ាន

លោកអ្នកនាងកំពុងស្ដាប់បណ្ដាសូរសម្លេង នៅក្នុងរាត្រីជួបប្រាស្រ័យ​វប្បធម៌
 វិចិត្រសិល្បះ រវាងមាហាវិទ្យាល័យ Tadulako តំបន់ Sulawesi ឥណ្ឌូនេស៊ី​ និងសា
លាជាន់ខ្ពស់របាំវៀតណាម នាយប់ថ្ងៃទី១១ មិថុនាកន្លងទៅ។ ​ជាច្បាស់លាសថា៖
 ដើម្បីកសាងបានរូបភាព១អំពីសហគមន៍អាស៊ានប្រកប​ដោយសាមគ្គីភាព យល់
ដឹងគ្នា គឺបណ្ដាសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បះ មានសារសំខាន់ណាស់។ 
នេះគឺជាគំនិតរបស់បងស្រី Magdalena Pebriani Simatupang សិល្បការិនីឥណ្ឌូនេស៊ី ៖

          “ នេះគឺជាលើកដំបូងដែលខ្ញុំបានមកដល់វៀតណាម។ ខ្ញុំសប្បាយរីករាយ
​ណាស់ ដោយបានជួបជាមួយសិល្បករ សិល្បការិនីវៀតណាមដ៏ស្និទ្ធិស្នាល រូស
រាយរាក់ទាក់។ តាមខ្ញុំ ជំនួបប្រាស្រ័យវប្បធម៏ឥណ្ឌូនេស៊ី និងវៀតណាម បានរួម
ចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ ក្នុងវិស័យវប្បធម៌។”

          នេះគឺជាសកម្មភាព១ក្នុងចំណោមសកម្មភាពជួប​ប្រាស្រ័យ​​រវាង​វៀតណាម
 ជាមួយឥណ្ឌូនេស៊ីនិយាយដោយឡែក និងប្រទេសអាស៊ាននិយាយ​រួម ដែល
បានប្រព្រឹត្តទៅក្នុងរយៈពេលកន្លងទៅ។ ហើយសកម្មភាពទាំងនេះបាន​រួមចំ
ណែកជំរុញទំនាក់ទំនងរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃបណ្ដាប្រ
ទេសអាស៊ានកាន់តែខិតជិតគ្នាជាងទៀត។

          សកម្មភាព១ក្នុងចំណោមសកម្មភាពសហប្រតិបត្តិការលេចធ្លោទៀតដែល
បានជំរុញខ្លាំង នាពេលកន្លងទៅ រវាងវៀតណាមជាមួយប្រទេសអាស៊ាននានា
 នោះគឺវិស័យអប់រំ បណ្ដុះបណ្ដាល។ ឆ្ពោះទៅសហគមន៍រួម១ នាចុងឆ្នាំ២០១៥
នេះ និងចក្ខុវិស័យដល់ឆ្នាំ ២០២០ កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលនឹងក្លាយ
ទៅជាកក្តាសំខាន់ដើម្បីបណ្ដាមិត្តវ័យក្មេង ប្រជាពលរដ្ឋអាស៊ានបន្តពូនជ្រុំ និង
​ពង្រីកចំណងសាមគ្គីភាពក្នុងសហគមន៍។ អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង
កីឡារកម្ពុជា លោក អ៊ឺមសិទ្ធី បានអោយដឹងថា៖ ជាប្រចាំឆ្នាំ វៀតណាមបាន​ផ្តល់
អាហាររូបករណ៍ជាច្រើន សំរាប់សិស្ស និស្សិតកម្ពុជាមកសិក្សារនៅវៀត​ណាម។
 ប្រការនេះបានជួយអោយទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងអាស៊ាន ​កាន់តែជិត
ស្និទ្ធ សាមគ្គីភាពជាងទៀត៖

“ ទំនាក់ទំនងពិសេសរវាងក្រសួងអប់រំវៀតណាម និងកម្ពុជាបានមាន​តាំង
ពី​​យូរណាស់មកហើយ និងនាបច្ចុប្បន្ន នៅបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ​
យើងខ្ញុំជានិច្ចកាលចងចាំ និងកត់សម្គាល់នូវការជួយឧបត្ថម្ភដ៏ធំធេង​របស់​ក្រ
សួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម ចាប់ពីពេលដែលយើងខ្ញុំរួចផុតពីរបប
ប្រល័យពូជសាសន៍ នាថ្ងៃទី៧ មករាឆ្នាំ ១៩៧៩មក ពិសេសគឺក្នុងវិស័យបណ្ដុះ
​បណ្ដាលទូទៅ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។”

ទន្ទឹមនឹងវិស័យអប់រំ បណ្ដុះបណ្ដាលនេះ អាស៊ានក៏យកចិត្តទុកដាក់​ចំពោះ
គោលដៅបង្កើនការរីកចំរើន និងអាទិភាពវិស័យនានា ដូចជា៖ វិនិយោគ​អភិ
វឌ្ឍន៍ប្រភពធនធានមនុស្ស ជំរុញការងារចីរភាព …លៗ។ ចំណុចលេចធ្លោ 
គឺការប្រឡងថ្វីដៃជំនាញអាស៊ាន ដែលបានប្រព្រឹត្តទៅនាខែតុលាឆ្នាំ ២០១៤
កន្លងទៅ នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់បេក្ខជនចំនួន៣០០
នាក់ មកពីប្រទេសអាស៊ានទាំង១០។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និង
សង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានអោយដឹងថា៖ ​ការ
ប្រឡងលើកនេះបានជួយប្រជាពលរដ្ឋនៃប្រទេសអាស៊ាននានា យល់ដឹង
បន្ថែមអំពីកំរិតបច្ចេកទេសរបស់គ្នា និងជួយពលករនានាត្រៀមខ្លួនជាស្រេច 
ចូលរួមដំណើការធ្វើ​សមាហរណកម្មក្នុងតំបន់នាចុងឆ្នាំ២០១៥នេះ៖

“ ទីផ្សារអាស៊ាន បើកទូលាយ បានជាយើងត្រូវត្រៀមរៀបចំប្រភពធន
​ធាន​មនុស្សសំរាប់ដំណើការធ្វើសមាហរណកម្មនេះ។ វៀតណាមកំពុងខំប្រឹង
ប្រែងត្រៀបរៀបចំជួរពលករវ័យក្មេង ធ្វើសមាហរណកម្មក្នុងតំបន់។”

បណ្ដាការខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីវៀតណាមនេះ ទទួលបានការវាយ​តំលៃ
ខ្ពស់ពីប្រទេសជាសមាជិកអាស៊ាននានា។ វៀតណាមអះអាងនូវការប្តេជ្ញា​​បន្ត
រួមជាមួយប្រទេសនានាសម្រេចគោលដៅកសាងសហគមន៍វប្បធម៌ សង្គម 
អាស៊ាននាចុងឆ្នាំ២០១៥នេះប្រកបដោយជោគជ័យ៕​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ