សកម្មភាពស្ម័គ្រចិត្ត “រួមគ្នាធ្វើការងារល្អឲ្យអស់ពីចិត្តពីថ្លើម” របស់ សហគមន័ ជនថៃ នៅវៀតណាម

(VOVWORLD) -ក្នុងឱកាសពិធីបុណ្យទានធំៗរបស់ថៃ ឬក្នុងគ្រាអ្នកជិតខាងវៀតណាមជួបការលំបាក និងគ្រោះមហន្តរាយនោះ សហគមន៍ជនថៃនៅទីក្រុងហាណូយ និងបណ្ដាខេត្ត ក្រុងភាគខាងជើងវៀតណាមបានរៀបចំសកម្មភាពស្ម័គ្រចិត្ត ដោយទិសស្លោក រួមគ្នាធ្វើការងារល្អដោយអស់ ចិត្ត ពីថ្លើម។
សកម្មភាពស្ម័គ្រចិត្ត “រួមគ្នាធ្វើការងារល្អឲ្យអស់ពីចិត្តពីថ្លើម” របស់ សហគមន័ ជនថៃ នៅវៀតណាម - ảnh 1 សកម្មភាពស្ម័គ្រចិត្ត “រួមគ្នាធ្វើការងារល្អឲ្យអស់ពីចិត្តពីថ្លើម” របស់ សហគមន័ ជនថៃ នៅវៀតណាម

សកម្មភាពទាំងនេះមិនត្រឹមតែជួយដល់សង្គមវៀតណាមប៉ុណ្ណោះទេ ថែមទាំងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងសហគមន៍ជនថៃ និងរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរទៀតផង។ នាពេលថ្មីៗនេះ ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយបានរួមសហការជាមួយសម្ព័ន្ធសមាគមន៍មិត្តភាពទីក្រុងហាណូយរៀបចំសកម្មភាពសម្អាតបរិស្ថាននៅជុំវិញបឹង Hoan Kiem  ក្នុងឱលកាសទិវាព្រះរាជកំណើតរបស់អតីតព្រះមហាក្សត្រ Rama 9 និងទិវាបុណ្យជាតិថៃ (៥ ធ្នូ)។

នាវេលាម៉ោង ៩ គត់ ថ្ងៃអាទិត្យ នៅបរិវេណខាងក្រោយរូបសំណាក់ស្ដេច Ly Thai To នោះ មន្ត្រី និងមុគ្គលិកចំនួន ១០០ រូប មកពីស្ថានទូតថៃ និងសមាជិកសមាគមមិត្តភាពវៀតណាម ថៃនៅទីក្រុងហាណូយ សហគមន៍ជនថៃនៅវៀតណាម និងនិស្សិតវៀតណាមបានមានវត្តមាននៅទីនេះ ដើម្បីទទួលភារកិច្ច។ មនុស្សគ្រប់រូបសុទ្ធតែបានពាក់ អាវយឺតពណ៌លឿង ពាក់មួក ពាក់ស្រោមដៃ និងកាន់ថង់ដាក់សម្រាមនៅជំវិញរូបសំណាក់ស្ដេច Ly Thai To និងបឹង Hoan Kiem។

“ខ្ញុំឈ្មោះ Thai ហើយគាត់ឈ្មោះ Lai យើងខ្ញុំជាអាណិកជនវៀតណាម។ យើងខ្ញុំ ពិតជាមានសេចក្ដីសប្បាយរីករាយណាស់ដោយសារបានចូលរួមសកម្មភាព
សម្អាតទីក្រុង។ នេះគឺជាលើកទី ១ ហើយ ដែលយើងខ្ញុំ បានចូលរួម សកម្មភាពនេះ”។

“សមាជិកទាំង ៣ នាក់ក្នុងគ្រួសារខ្ញុំសុទ្ធតែបានចូលរួមសកម្មភាពនេះ ដើម្បី រំលឹកដល់ អតីតព្រះមហាក្សត្រ Rama 9។  តាមរយៈសកម្មភាពទាំងនេះ ខ្ញុំចង់ប្រៀនប្រដៅកូនៗត្រូវចេះជួយយកអាសារគ្នា និងជួយដល់សង្គមផងដែរ”។

ក្រោយរយៈពេលជាង ១ ម៉ោង ក្រុមអ្នកស្ម័គ្រចិត្ត អាវយឺតពណ៌លឿង ប្រមូលបានថង់សម្រាមជាច្រើន។ នេះគឺជាសកម្មភាពជាវិជ្ជមាន រួមចំណែកឃោសនាក្នុងការ រក្សាទីក្រុងបៃតង ស្អាត ក៏ដូចជាផ្សព្វផ្សាយចលនានេះដល់មនុស្សគ្រប់រូបនៅជុំវិញបឹង Hoan Kiem  ផងដែរ។

ក្រៅពីសកម្មភាពសម្អាតបរិស្ថានមក ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងទៅ ស្ថានទូតថៃបានបំផុស និងរៀបចំសកម្មភាពដើម្បីសហគមន៍ជាច្រើន។ សកម្មភាពទាំងនេះសុទ្ធតែទទួលបានការគាំទ្រ និងជួយឧបត្ថម្ភរបស់សហគមន៍ជនថៃ ដែលមានសមាជិកប្រមាណ ៥០០ នាក់នៅបណ្ដាខេត្តភាគខាងជើងវៀតណាម។

“ខ្ញុំបានចូលរួមសកម្មភាពជាច្រើនដូចជា៖ សកម្មភាពរៃអង្គាស ទឹកប្រាក់ជួយ ឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌លឿងទុំនៅទីក្រុងហាណូយ ជួយឧបត្ថម្ភសាលានៅ Soc Son និងជួយជុសជុលសាលារៀននៅ Tay Nguyen ដោយសារខ្យល់ព្យុះ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីជួយកុមារដែលមានស្ថានភាពលំបាកនៅវៀតណាមផងដែរ”។

លើសពីនេះទៅទៀត សហគ្រាសថៃ ដែលមានសក្កានុពលជាច្រើនក៏បានរួមសហការជាមួយដៃគូវៀតណាម ដើម្បីរៀបចំសកម្មភាពស្មគ្រចិត្តជាច្រើន។ លោកស្រី Siriporn Kunwedsuwan នាយិការសាខាធនាគារបាងកកនៅទីក្រុងហាណូយបានឲ្យដឹងថា៖

“យើងខ្ញុំតែងតែចូលរួមសកម្មភាពរៃអង្គាសទឹកប្រាក់សម្រាប់សកម្មភាពាព
ស្ម័គ្រចិត្តរបស់ស្ថាប័នរដ្ឋ  ដូចជាធនាគាររដ្ឋវៀតណាមអំពាវនាវរៃអង្គាសទឹកប្រាក់សម្រាប់សាលារៀន។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានទិញរបស់របរចាំបាច់នានា ដើម្បីជួយអ្នកដែលមានតម្រូវការផងដែរ”។

សកម្មភាពជាក់ស្ដែងទាំងនេះគឺជាសាក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍ដូចគ្នា។ លោក Tanne Sangrat ឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា៖

“យើងខ្ញុំបានរៀបចំសកម្មភាពជួយឧបត្ថម្ភកុមារវៀតណាម និងសាលានានា ព្រោះថា ការយអប់រំ និងយុវជនគឺជាវិស័យ ទាក់ទិននឹង អនាគត នៃ ប្រទេស វៀតណាម និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ វៀតណាម និង ថៃគឺជាដៃគូរបស់គូ របស់គ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយ ភាគីទាំង ពីរត្រូវជួយគ្នាទៅវិញទៅមកផងដែរ”។

ក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ ស្ថានទូតថៃនឹងរៀបចំសកម្មភាពដើម្បីសហគមន៍ជាច្រើនថែមទៀត ក្នុងពិធីបុណ្យទាននានា។ នាដើមឆ្នាំ២០២០ ខាងមុខ ស្ថានទូតថៃ និងក្រុមការងារនឹងមានផែនការទៅសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភសាលានានានៅ Hoa Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ