(VOV)_ជាប្រទេសមួយពោពេញទៅដោយធនធានធម្មជាតិ និងមានទីទាំងភូមិ
សាស្ត្រអំណោយផល មីយ៉ាន់ម៉ាកំពុងជំរុញដំណើការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម ដើម្បី
នាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលសម្បូររុងរឿង។ ក្តាប់ជាប់ឱកាសនេះ សិង្ហ
បុរីបានជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា ដោយមានគោល
ដៅបង្កើនបរិមាណភ្ញៀវទេសចរមីយ៉ាន់ម៉ាកើនឡើងទ្វេដង មកទេសចរណ៍។ សកម្ម
ភាពមួយក្នុងចំណោមសកម្មភាពទាំងនោះគឺ Festival ទេសចរសិង្ហបុរីនៅទីក្រុង Yangon
(មីយ៉ាន់ម៉ា)ដែលទើបនឹងបានរៀបចំនាពេលថ្មីៗនេះ។
|
សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា |
ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅ Festival បានឧទ្ទេសនាមអំពីទឹកដី មនុស្សសិង្ហបុរី
ដោយទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួម៖
“ ខ្ញុំចង់ទៅទេសចរណ៍សិង្ហបុរី ពីព្រោះខ្ញុំមិនបានទៅសិង្ហបុរីក្នុងរយៈពេល៧ឆ្នាំ
ហើយ។ ដូច្នេះ ខ្ញុំចង់ទៅប្រទេសនេះដើម្បីមើលការផ្លាស់ប្តូរថ្មីរបស់សិង្ហបុរីក្នុងរយៈពេល
៧ឆ្នាំកន្លងទៅ។ សិង្ហបុរីមានតំបន់ជាច្រើនដើម្បីទៅទេសចរណ៍ជាអាទ៍ ដូចជា៖
Universal Studios។”
“ ខ្ញុំមិនធ្លាប់បានទៅមកសិង្ហបុរីទេ។ ប្រសិនបើមានឱកាស ខ្ញុំនឹងទៅសិង្ហបុរី
ដោយសារមានទីតាំងគួរអោយចាប់អារម្មណ៍ជាច្រើន ដូចជា៖ Marina Bay Sands,
Singapore Flyer និង Merlion។ ខ្ញុំចង់ទៅទស្សនាអោយបានច្រើនកន្លែង។”
Festival ឆ្នាំនេះស្ថិតនៅក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០
ទិវាសិង្ហបុរីនិងមីយ៉ាន់ម៉ាបង្កើតទំនាក់ទំនងការទូត។ លើកដំបូងរៀបចំFestival នៅ
មីយ៉ាន់ម៉ា គណកម្មាធិការទេសចរសិង្ហបុរី បានឧទ្ទេសនាមអំពីបណ្ដាបេតិកភ័ណ្ឌ មុខ
ម្ហូបអាហារប្រពៃណីរបស់សិង្ហបុរី។ តាមតួរលេខស្ថិរតិ ឆ្នាំ ២០១៥មានភ្ញៀវទេសចរមី
យ៉ាន់ម៉ាជាង១០ហ្មឺននាក់មកទស្សនាសិង្ហបុរី លោក Edward Kod នាយកប្រតិបត្តិការ
តំបន់អាស៊ីអាគ្នេយ៍នៃអគ្គនាយកទេសចរណ៍សិង្ហបុរី បានអះអាងថា៖
“ យើងខ្ញុំសង្ឃឹមថានឹងមានភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាសិង្ហបុរីកាន់តែ
ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែនៅកំរិត៧,៨% ក្នុង៨ខែដើមឆ្នាំនេះទេ។ប្រសិន
បើបរិមាណភ្ញៀវទេសចរណ៍កើនឡើងទ្វេដង បរិមាណភ្ញៀវទេសចរនាបច្ចុប្បន្ន គឺក្នុង
រយៈពេលខាងមុខនេះ សិង្ហបុរីនឹងទទួលភ្ញៀវទេសចរមីយ៉ាន់ម៉ាយ៉ាងហោចណាស់២៥
ហ្មឺននាក់មកទស្សនា។”
|
សិង្ហបុរីជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅមីយ៉ាន់ម៉ា |
កក្តាមួយគួរអោយចាប់អារម្មណ៍ក្នុងFestival លើកនេះគឺការឧទ្ទេសនាមដល់ប្រជា
ជនមីយ៉ាន់ម៉ាអំពីកិច្ចព្រមព្រៀងលើកលេងទិដ្ឋាការរវាងប្រទេសទាំងពីរនឹងចូលជាធរ
មាននាខែធ្នូខាងមុខនេះ។ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅមីយ៉ានម៉ា លោក Robert
Chua ជឿជាក់ថា៖ការធ្វើដំណើររបស់ភ្ញៀវទេសចរនិងអាជីវករនៃប្រទេសទាំងពីរនឹង
មានកើនឡើងយ៉ាងខ្លាំង។
“ ស្ដីអំពីវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច ខ្ញុំគិតថា៖សិង្ហបុរីនិងមីយ៉ាន់ម៉ាជាមិត្តភក្តិ
ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា។ សិង្ហបុរីអាចជួយឧបត្ថម្ភមីយ៉ាន់ម៉ាអភិវឌ្ឍន៍
សេដ្ឋកិច្ច ក្នុងនោះ មានការអភិវឌ្ឍន៍ផ្នែកទេសចរណ៍។ ដោយមានកិច្ចព្រមព្រៀងលើក
លេងទិដ្ឋាការ ខ្ញុំជឿជាក់ថា៖បរិមាណភ្ញៀវទេសចរនិងអាជីវករនៃប្រទេសទាំងពីរនឹង
ធ្វើដំណើរទៅវិញទៅមកជាច្រើន។”
ដោយមានចំនួនប្រជាជនជាង៥០លាននាក់ មីយ៉ាន់ម៉ាកំពុងក្លាយទៅជាទីផ្សារ
ទេសចរណ៍ពោពេញទៅដោយសក្ដានុភាព សំរាប់ក្រុមហ៊ុនធ្វើដំណើរទេសចរណ៍។ Festival
ឧទ្ទេសនាមអំពីទឹកដីមនុស្សសិង្ហបុរី គ្រាន់តែជាសកម្មភាពមួយក្នុងចំណោមសកម្ម
ភាពផ្សព្វផ្សាយអំពីសិង្ហបុរីនៅមីយ៉ាន់ម៉ាប៉ុណ្ណោះ៕