សិង្ហបុរីឈរលំដាប់ថ្នាក់ទីពីរអំពីសន្ទស្សន៍ប្រកួតប្រជែងអន្តរជាតិ

(VOV)_តាមសេចក្ដីប្រកាសនៃមហាវិទ្យាល័យអាជីវកម្មពិភពលោក INSEAD ជា​
សាលា​​​មួយក្នុងចំណោមសាលា​ជួរមុខអំពីការបណ្ដុះបណ្ដាលក្រោយឧត្តម​សិក្សាថា៖សិង្ហបុរីបានឈរ​លំដាប់ថ្នាក់ទីពីរក្នុងបញ្ជីឈ្មោះអំពីសន្ទស្សន៍ប្រកួតប្រជែងអន្តរជាតិ។សន្ទស្សន៍ប្រកួតប្រជែងអន្តរជាតិត្រូវបានអនុវត្តជាប្រចាំឆ្នាំ ដើម្បីវាយតំលៃអំពីលទ្ធ
ភាពប្រកួតប្រជែងរបស់ប្រទេសនិមួយ ដោយឈរលើគុណភាពរបស់​ប្រភពធនធាន មនុស្ស ដែលប្រទេសនេះអាចបណ្ដុះបណ្ដាលបាន ប្រមូលផ្តុំនិងទាក់ទាញគេ។ ការ រៀបចំណាំត់ទីពីរ ក្នុងឆ្នាំនេះអះអាងនូវ​គោលនយោបាយបណ្ដុះបណ្ដាលប្រភពធន
ធាន មនុស្សមានប្រសិទ្ធិភាពរបស់សិង្ហបុរីក្នុង​រយះពេលច្រើនឆ្នាំកន្លងទៅ។

សិង្ហបុរីឈរលំដាប់ថ្នាក់ទីពីរអំពីសន្ទស្សន៍ប្រកួតប្រជែងអន្តរជាតិ - ảnh 1
សិង្ហបុរីឈរលំដាប់ថ្នាក់ទីពីរអំពីសន្ទស្សន៍ប្រកួតប្រជែងអន្តរជាតិ(internet)

          តាមបញ្ជីឈ្មោះរបស់ INSEADថា៖​ ប្រទេសនាំមុខចំនួន៣ គឺស្វីស សិង្ហបុរីនិងដា
ណឺម៉ាក់។ ប្រទេសសិង្ហបុរីត្រូវបានវាយតំលៃខ្ពស់ ដោយសារប្រទេសនេះមានសភាព ការណ៍នយោបាយស្ថិរភាព និងមានកត្តាងាយស្រួលជាច្រើនដើម្បីបើកទូលាយអាជីវ
កម្ម។ ​ប្រទេសកោះនេះក៏ទាក់ទាញបាននិស្សិតឆ្នើមបរទេសជាច្រើន បណ្ដាអ្នក​មាន លទ្ធកម្មល្អនិងត្រូវបានបណ្ដុះបណ្ដាលជាផ្លូវការ។ នាយកប្រតិបត្តិការទទួល បន្ទុក បណ្ដាសន្ទស្សន៍ពិភពលោកទាំងមូល នៃ INSEAD លោក Bruno Landvin បានអោយ
ដឹងថា៖ 

“ មនុស្សជាច្រើនបានមកដល់សិង្ហបុរីដោយសារលក្ខណះ​​ងាយ​ស្រួល​ក្នុងអាជីវ កម្ម និងគុណភាពរស់នៅល្អនៅទីនេះ។ កត្តាសំខាន់ផ្សេងទៀត គឺ​បណ្ដាមហាវិទ្យា ល័យក្នុងតំបន់អាចផ្គត់ផ្គង់បណ្ដាវិស្វករ អ្នកគ្រប់គ្រងល្អ ​តាមតម្រូវការរបស់ក្រុម
ហ៊ុននានា។ ប្រព័ន្ធគោលនយោបាយរបស់សិង្ហបុរីក៏បាន​អនុញ្ញាតអោយ និងលើក ទឹកចិត្តពលករបរទេសមកបំពេញការងារនៅទីនេះទៀតផង។”

​  ទន្ទឹមនឹងការ​ទាក់ទាញប្រភពធនធានមនុស្សបរទេស បណ្ដា​ការកែច្នៃប្រឌិត​ដើម្បីបង្កើនទិន្នផលិតកម្ម ដូចជា៖ បង្កើតបរិយាកាសបើក​ទូលាយ បង្កើន សមត្ថ ភាពពលករទាក់ទងជាមួយបណ្ដាឱកាសអភិវឌ្ឍន៍ …។ល។ បានជួយអោយ សិង្ហបុរីទទួលបានលទ្ធផលខ្ពស់ដុចពោលខាងលើ។ ប៉ុន្តែ បណ្ដាអ្នកជំនាញនៅ
ចាត់ទុកថា៖​នៅមានវិស័យមួយចំនួន ​ដែល​សិង្ហបុរីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់។ 
លោក Kwan Che Way នាយក​វិទ្យាស្ថានស្រាវជ្រាវប្រភពធនធានមនុស្សសងិង្ហបុរី
បានអោយដឹ​​ងថា៖ ​វិស័យមួយក្នុងចំណោមវិស័យនោះគឺជំរុញការអភវិឌ្ឍន៍បណ្ដុះ
បណ្ដាល​ជំនាញនិងបច្ចេកទេស៖

“ សិង្ហបុរីត្រូវទទួលបណ្ដាអ្នកមានទោពកោសល និងពលករបរទេស​ផង  និងរក្សារខឿនសេដ្ឋកិច្ចបើកទ្វាទៀតផង។ ទន្ទឹមនឹងនោះ ត្រូវបន្តធានា​តុល្យភាព រវាងពលករបរទេស និងពលករសិង្ហបុរី។ បន្ទាប់នោះគឺជំរុញ​បណ្ដាសកម្មភាព កែលំអរ ផ្លាស់ប្តូរថ្មីផលិតផលថ្មី…។ល។”

សន្ទស្សន៍ប្រកួតប្រជែងអន្តរជាតិ ត្រូវបានអនុវត្តនៅប្រទេសចំនួនជាង១០០ 
ស្មើនឹង៨៦% ចំនួនប្រជាជន។ ដូច្នេះ ការឈរ​លំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីឈ្មោះ នេះបានកត់សម្គាល់​ការជោគជ័យរបស់សិង្ហបុរី​ក្នុងបណ្ដុះបណ្ដាល ទាក់ទាញប្រ
ភពធនធានមនុស្ស​។ នា​បច្ចុប្បន្ន ពលករបរទេសបានរួមចំណែក ៤១%នៃ GDP
របស់សិង្ហបុរី​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ