សិង្ហបុរីបង្កើនការជួយឧបត្ថម្ភសុខាភិបាលសង្គម

សិង្ហបុរីបង្កើនការជួយឧបត្ថម្ភសុខាភិបាលសង្គម - ảnh 1
សិង្ហបុរីបង្កើនការជួយឧបត្ថម្ភសុខាភិបាលសង្គម(TTXVN)

( VOV World)_ប្រជាជនសិង្ហបុរីចំនួន៥២០ ពាន់នាក់ទទួល​បានផលប្រយោជន៍ ជាច្រើន ពីគំរោងផែនការជួយឧបត្ថម្ភសុខាភិបាលសង្គមថ្មី ដែលក្នុងនោះមានការ
ទាក់ទងនឹងចំណូលមធ្យមទាប និងការ​ជួយឧបត្ថម្ភសុខាភិបាល និងពេទ្យធ្មេញ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ឆ្ពោះទៅការលើកកំពស់គុណភាព
ថែទាំសុខភាព​អ្នកមានជីវភាពលំបាកនៅសិង្ហបុរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ចាប់ពីខែមករាឆ្នាំ ២០១៤មក ជនចាស់ជរា និងសមាជិកនៃបណ្ដាគ្រួសារមាន
ចំណូលមធ្យមទាបជាង១៨០០ដុល្លារចំពោះមនុស្សម្នាក់ នឹងទទួលបានការជួយ
ឧបត្ថម្ភពីកម្មវីធីជួយឧបត្ថម្ភសុខាភិបាលសង្គម។ ​កម្មវិធីនេះជួយឧបត្ថម្ភ អ្នកមាន ចំណូលទាប ទទួលបានសេវាកម្មថែទាំ​សុខាភិបាល ដោយមានតំលៃអនុគ្រោះ ដូច
ជា៖​ជួយឧបត្ថម្ភពិនិត្យព្យាបាលជំងឺធម្មតាគឺ១៨,៥ដុល្លារអាមេរិក …។ល។ លោក 
Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី​បានអោយ​ដឹងថា៖

          “ ចាប់ពីឆ្នាំ២០១៤មក កម្មវិធីជួយឧបត្ថម្ភសុខាភិបាលសង្គមនឹង​មានការ
ផ្លាស់ប្តូរថ្មី។ បណ្ដាសមាជិកក្នុងគ្រួសារមានអាយុក្រោម៤០ឆ្នាំ ក៏បានជួយឧបត្ថម្ភ។ ចំពោះបណ្ដាគ្រួសារវ័យក្មេងមានគ្រប់លក្ខណះ គេក៏​បាន​ចាប់ផ្តើមចុះឈ្មោះចូល
រួមដែរ។ ”

          បណ្ដាការផ្លាស់ប្តូរថ្មីនេះបានជួយឧបត្ថម្ភសមាជិកវ័យក្មេងក្នុង​គ្រួសារ មាន ចំណូលទាប ត្រូវបានចូលរួមកម្មវិធីជួយឧបត្ថម្ភសុខាភិបាលសង្គម។ ការបើក ទូលាយមុខសញ្ញាទទួលបានការជួយឧបត្ថម្ភ នឹង​បង្កើនកម្លាំងសម្ពាធទៅលើថវិកា
របស់សិង្ហបុរី។​ ទន្ទឹមនឹងកម្មវិធីកម្មវិធី​ជួយឧបត្ថម្ភសុខាភិបាលសង្គម រដ្ឋាភិបាល សិង្ហបុរីនឹងផ្គត់ផ្គងកញ្ចប់កម្ម​វិធីជួយឧបត្ថម្ភសុខាភិបាលដើម្បីរំលឹកគុណបំណាច
របស់ជំនាន់មុនៗ​របស់ប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុសិង្ហបុរី Tharman Shanmugaratman បានអោយដឹងថា៖ កម្មវិធីនេះ​នឹង ត្រូវបានប្រកាសនាខែកុម្ភៈខាងមុខនេះ៖

          “ កញ្ចប់នេះជាការសន្យារបស់រដ្ឋាភិបាល ដើម្បីលើកសរសើររាល់​ការរួម
វិភាគ ទានរបស់ជំនាន់ឈានទៅមុខចំពោះប្រទេសជាតិ។ កម្មវិធីនេះនឹងជួយ មនុស្សមានអាយុជាង៦០ឆ្នាំមានជីវភាពរស់នៅសុភមង្គល និងសុខភាពល្អ។”

          ក៏ក្នុងឱកាសចូលឆ្នាំថ្មី បណ្ដាជនចាស់ជរានៅសិង្ហបុរីបន្តទទួល​បានការ យកចិត្តទុកដាក់របស់សហគមន៍។ ក្នុងរយៈពេលកន្លងទៅ ​មន្ទីរពេទ្យពហុ ព្យាបាលសិង្ហបុរីបានរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺ​សំរាប់ជនចាស់ជរាក្រីក្រ ចំនួន២៦នាក់នៅ Bukit Merah។ កម្មវិធីនេះ​បានមានវេជ្ជបណ្ឌិតចំនួន២៥នាក់  អ្នកស្ម័គ្រចិត្តចំនួន២៨០នាក់។ ក្រៅ​ពីការពិនិត្យសុខភាព បណ្ដាអ្នកស្ម័គ្រចិត្ត បានជួយឧបត្ថម្ភបោសសម្អាតផ្ទះសម្បែងសំរាប់ប្រជាជន ដើម្បីកាត់បន្ថយកត្តា
ជះឥទ្ធិពលអាក្រក់ចំពោះសុខភាពទៀតផង។ បណ្ឌិត Eugene Wong ចែក
រំលែកថា៖ 

“យើងខ្ញុំបានពិនិត្យជំងឺ និងណែនាំប្រជាជនថែទាំសុខភាព។នេះគឺជាឱ
កាស ដើម្បីវេជ្ជបណ្ឌិតយល់ដឹងបន្ថែមអំពីអ្នកជំងឺ ពិសេសគឺបណ្ដា​អ្នកជំងឺ
ព្យាបាលក្រៅមន្ទីរពេទ្យ។ ​”

សិង្ហបុរីបានល្បីឈ្មោះដោយប្រព័ន្ធសុខាភិបាលល្អ ក៏ដូចជាគុណភាព
ជីវភាពរស់នៅរបស់ប្រជាជនខ្ពស់។ បណ្ដាកម្មវិធីជួយឧបត្ថម្ភ​សុខាភិបាល សង្គមថ្មីនេះនឹងបន្តជួយប្រជាជននៅប្រទេសនេះមាន​ឆ្នាំមួយពោពេញ ទៅដោយសុខភាពល្អ សុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ