សំនៀងអាស៊ាន+៣៖ សញ្ញាសំគាល់នៃសាមគ្គីភាពនិងមិត្តភាព

(VOVWORLD) -សំនៀងអាស៊ាន+៣ មិនត្រឹមតែជាការប្រឡងតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌ សំដៅបង្កើនការផ្លាស់ប្ដូររវាងបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាផ្សព្វផ្សាយទេសចរណ៍វៀតណាមផងដែរ។

បេក្ខជន និងបេក្ខនារីចំនួន ២២ រូបមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ រួមទាំងតារាចម្រៀងកិត្តិយសចំនួន ៤ រូបផ្សេងទៀតមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបានរួមចំណែកបង្កើតឡើងផ្ទាំងគំនូរតន្ត្រីចម្រុះព័រណ៌នៅក្នុងការប្រឡង សំនៀងអាស៊ាន+៣ ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាមចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកក្កដាកន្លងទៅនៅទីក្រុងសមុទ្រ Ha Long ដ៏ស្រស់បំព្រង។ សំនៀងអាស៊ាន+៣ មិនត្រឹមតែជាការប្រឡងតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌ សំដៅបង្កើនការផ្លាស់ប្ដូររវាងបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាផ្សព្វផ្សាយទេសចរណ៍វៀតណាមផងដែរ។

សំនៀងអាស៊ាន+៣៖ សញ្ញាសំគាល់នៃសាមគ្គីភាពនិងមិត្តភាព - ảnh 1 តារាចម្រៀងវ័យក្មេង Rosario Ninih Chamini Bianis មកពីប្រទេសម៉ាឡេស៊ីបានគ្រងជ័យលាភីជើងឯកក្នុងការប្រឡង សំនៀងអាស៊ាន+៣ឆ្នាំ២០១៩

បង្កប់នូវទឹកដមសម្លេងពីរោះរណ្ដំ តារាចម្រៀងវ័យក្មេង Rosario Ninih Chamini Bianis មកពីប្រទេសម៉ាឡេស៊ីបានគ្រងជ័យលាភីជើងឯកក្នុងការប្រឡង សំនៀងអាស៊ាន+៣ឆ្នាំ២០១៩។ ដូចទៅនឹងអ្នកចម្រៀងអាស៊ានដទៃទៀត ការប្រឡងនេះគឺជាឱកាសដ៏ល្អមួយ សម្រាប់នាងផងដែរ។

“នាងខ្ញុំធ្លាប់បានចូលរួម និងគ្រងជ័យលាភីជើងឯកក្នុងការប្រឡងចម្រៀងចំនួន ២លើកក្នុងស្រុកហើយ ។ នាងខ្ញុំពិតជាមានសំណាងល្អណាស់ ដោយបានចូលរួមការប្រឡង សំនៀងអាស៊ាន+៣ ថ្នាក់អន្តរជាតិនេះ ហើយថែមទាំងបាមដណ្ដើមបានពានរង្វាន់ជើងឯក។ លើសពីនេះទៅទៀត នាងខ្ញុំក៏បានរៀនសូត្រជាច្រើនពីសំណាក់អ្នកចម្រៀងដទៃទៀត ក៏ដូចជាយល់ដឹងបន្ថែមអំពីវប្បធម៌ក្នុងតំបន់ផងដែរ”។

សំនៀងអាស៊ាន+៣៖ សញ្ញាសំគាល់នៃសាមគ្គីភាពនិងមិត្តភាព - ảnh 2 ទិដ្ឋភាពនៃការប្រឡងសំនៀងអាស៊ាន+៣

រាល់សម្លេងទះដៃកងរំពងគាំទ្រពីសំណាក់ទស្សនិកជនក្នុងការប្រឡងសំនៀងលើក នេះ បានសរឲ្យឃើញថា ការប្រឡងសំនៀងអាស៊ាន+៣ លើកនេះ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ ការប្រឡង សំនៀងអាស៊ាន+៣ លើក ដំបូងនាឆ្នាំ ២០១៧ ទាក់ទាញបានការចូល រួមរបស់ប្រទេសជាសមាជិក អាស៊ានចំនួន ៧ លើ ១០ តែប៉ុណ្ណោះ។ រីឯ ការប្រឡងនាឆ្នាំ២០១៩លើកនេះ ទាក់ទាញបានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០។ ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍នេះ លោកស្រី Duong Bao Ngoc នាយិការងស្ថានីយ៍ទូរទស្សន៍ Vietnam Journey ដែលជាអង្គភាពទទួលបន្ទុកការសម្ដែងលើឆាក និងការផ្សាយបន្តផ្ទាល់នៃការប្រឡងលើកនេះបានឲ្យដឹងថា៖

“យើងខ្ញុំបានគៀងគរធនធានមនុស្ស និងម៉ាស៊ីនចំនួន ១០០ ភាគរយ ដើម្បីត្រៀមរៀបចំសម្រាប់ការប្រឡងនេះ។ គណចាត់តាំងមិនត្រឹមតែបញ្ជូនក្រុមអ្នកយកព័ត៌មានទៅអមដំណើរក្រុមបេក្ខជននីមួយៗ ដើម្បីថតរូបភាពប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ដ្រូន ឬមាស៊ីនថតទំនើបៗដើម្បីផ្ដិតយករូបភាពប្រកបដោយគុណភាពលល្អបំផុតទៀតផង“។

សំនៀងអាស៊ាន+៣៖ សញ្ញាសំគាល់នៃសាមគ្គីភាពនិងមិត្តភាព - ảnh 3  ទិដ្ឋភាពនៃការប្រឡងសំនៀងអាស៊ាន+៣

នៅខាងក្រៅការប្រឡងនេះ គណៈចាត់តាំងក៏បានរៀបចំសកម្មភាពវប្បធម៌ ទេសចរណ៍នានា សំដៅជួយបេក្ខជន បេក្ខនារីជួបសំណេះសំណាលយ៉ាងសប្បាយរីករាយជាមួយគ្នា ក៏ដូចជាផ្សព្វផ្សាយអំពីសោភណភាពនៃទឹកដី និងមនុស្សវៀតណាមផងដែរ។ ក្នុងរយៈពេល ២ ថ្ងៃ ទៅទស្សនាទីក្រុងហាឡុងនោះ  បបេក្ខជនមានឱកសជិះកប៉ាលទស្សនាឈូងសមុទ្រហាឡុង ដែលជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក និងទស្សនាសារមន្ទីរ Quang Ninh។ សកម្មភាពទាំងនេះបានរួមចំណែកបង្កើត អនុស្សាវរីយ៍ដ៏ស្រស់ស្អាតចំពោះបេក្ខជន និងបេក្ខនារីគ្រប់រូប។ ទាំងអស់គ្នាបានសំណេះសំណាលថា៖

សួរស្ដី ខ្ញុំឈ្មោះ Yohei Hamabata មកពីប្រទេសជប៉ុន។ ជប៉ុននិងវៀតណាមក៏ដូចជាអាស៊ានគឺជាមិត្តភក្តិដ៏ជិតស្និទ្ធ។ ខ្ញុំសង្ឃឹមថាតាមរយៈតន្រ្តីរបស់ខ្លួន នឹងចូលរួមចំណែកពូនជ្រំចំណងមិត្តភាពជាភារៈភាពផងដែរ។

ការប្រឡង “សំនៀងអាស៊ាន +៣” ត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើង ជារៀងរាល់ ២ ឆ្នាំម្តង សំដៅជំរុញការជួបប្រាស្រ័យសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសគឺក្នុងបរិបទដែលវៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ានប្ដូវេននៅឆ្នាំ ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ