សាមគ្គីភាព កិច្ចសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងរួម
(VOV) /  
(VOV)_លោកអ្នកនាងជាទីមេត្រី! សន្និសីទរដ្ឋមន្ត្រីការពារប្រទេស នៃបណ្ដា
ប្រទេសជាសមាជិកអាស៊ាន លើកទី ៧ (ADMM_7)ទើបនឹងបានបញ្ជប់នៅប្រ៊ុយ ណេដោយទទួលបានលទ្ធផលល្អប្រសើជាច្រើន។ ដោយបណ្ដាការផ្តួចផ្តើមគំនិត
សហ ប្រតិបត្តិការជាក់ស្ដែង ជាថ្មីម្តង់ទៀត ADMM_7 បានអះអាងនូវការប្តេជ្ញាចិត្ត ខ្លាំងក្លារបស់ប្លុកក្នុងការរក្សារបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីការអភិវឌ្ឍន៍
ភាពសម្បូររុងរឿងរួមក្នុងតំបន់ ក៏ដូចជាចំពោះប្រទេសជាសមាជិកនិមួយៗ។
|
គណះប្រតិភូវៀតណាមចូលរួមសន្និសីទ ADMM 7(www.mod.gov.vn) |
សន្និសីទប្រព្រឹត្តទៅក្នុងរយះបេល២ថ្ងៃ គឺថ្ងៃទី ៦ និងទី៧ ឧសភា នៅទីក្រុង
Bandar Seri Begawan របស់ប្រ៊ុយណេ បណ្ដារដ្ឋមន្ត្រីការពារប្រទេសមកពីប្រទេស អាស៊ានចំនួន១០ បានឯកភាពអនុម័តទៅលើឯកសារ១ដ៏សែនសំខាន់ ដែលទាក់
ទិន ដល់ការបង្កើតកម្មវិធីផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធនៃប្រទេសអាស៊ានផ្សេងៗ បង្កើតក្រុមអ្នកជំនាញការ ADMM+ ស្ដីពីការធ្វើសកម្មភាពគ្រាប់បែកមីនមនុស្សធម៌
…ជាដើម។ សន្និសីទ ADMM_7 ក៏បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ស្ដីពី÷ ការរួមគ្នាការពារប្រជាជន និងអនាគតរបស់យើង។
ចំពោះរាល់ការបំរែបំរួលនៃសភាពការណ៍នៅក្នុងតំបន់និងអន្តរជាតិ ការប្រ
កួតប្រជែង យុទ្ធសាស្ត្ររវាងប្រទេសធំៗ បាននិងកំពុងដាក់ចេញឱកាស ក៏ដូច
ជាការ លំបាកសាកល្បងជាច្រើន សំរាប់ប្រទេសទាំងឡាយក្នុងតំបន់ ដែលក្នុង
នោះមានអាស៊ាន។ ដូច្នេះ ដើម្បីបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីភាព
សម្បូរ រុងរឿងរួម ដែលក្នុងនោះ យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយ
ប្រទេសធំៗដូចជា÷ចិន អាមេរិក។ ទន្ទឹមនឹងការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើ
វិស័យ សន្តិសុខក្រៅប្រពៃណីសន្និសីទលើកនេះ ក៏បាននាំចេញវិធានការសហ ប្រតិបត្តិការជាក់ស្ដែង ដូចជា÷ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើង
ទឹក រៀបចំការយាមល្បាតរួមលើសមុទ្រ…។ល។ស្ដីពីបញ្ហានេះ វរសេនីយ៍ឯក Do
Minh Thai សេនាធិការរង ផ្នែកទ័ពជើងទឹកវៀតណាមបានចាត់ទុកថា÷
“ សកម្មភាពនេះជាការបង្កើនមិត្តភាព សន្តិភាព ការស្វែងយល់បន្ថែមគ្នាទៅ
វិញទៅ មក រវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសផង និងបង្កបុព្វបទដើម្បីកងទ័ព
ជើងទឹកនៃ បណ្ដាប្រទេសអាចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធជាងទៀត
ផង។”
ក្នុងសភាពការណ៍លើសមុទ្រខាងកើតអាចកើតមានឡើងបណ្ដាបញ្ហាស្មុគស្មាញ
នោះ សន្និសីទ ADMM_7 បានផ្តល់គំនិតអំពីការចុះហត្ថលេខាលើការព្រមព្រៀងមិន
ប្រើប្រាស់ អំពើហឹង្សារមុន ក្នុងការប្រជែងដណ្ដើមអធិបតេយ្យភាពលើសមុទ្រ ពិ
សេសកឺបណ្ដា ប្រទេសក្នុង ប្លុកដែលមានកងកម្លាំងប្រដាប់អាវុធបោះទ័ពលើប្រជុំ
កោះ Truong Sa។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh បាន
អោយដឹងថា÷
“ យើងត្រូវរួមគ្នាខំប្រឹងប្រែងអនុវត្តការសន្យារក្សារសន្តិភាព ស្ថិរភាពនៅលើ
សមុទ្រ ខាងកើត។ តាមរបៀប បណ្ដាប្រទេសអាស៊ានមានការប្រជែងដណ្ដើមអំពី
អធិបតេយ្យ ភាពលើសមុទ្រខាងកើត គឺត្រូវស្រាវជ្រាវ ចុះហត្ថលេខាលើការសន្យា មួយយ៉ាងឆាប់ៗ។ នោះគឺការមិនប្រើអំពើហឹង្សារមុន ក្នុងការប្រជែងដណ្ដើមអធិប
តេយ្យភាព ក្នុងការដោះស្រាយបញ្ហានានានៅលើសមុទ្រខាងកើត សំដៅ ចៀសវាង ស្ថានភាពតានតឹង វិវាទនិងរក្សារសន្តិភាព ស្ថិរភាពក្នុងតំបន់។ ប្រការនេះសំខាន់
ណាស់។”
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh
( www.qdnd.vn) |
ជាមួយទស្សនះមុនក៏ដូចជាក្រោយរបស់ខ្លួនអំពីការរក្សារដោះស្រាយការប្រជែង
ដណ្ដើម ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា ស្ដីពី
ច្បាប់សមុទ្រ ឆ្នាំ១៩៨២ ទស្សនះរបស់វៀតណាមទទួលបានការគាំទ្រជាច្រើន របស់
កងទ័ពនៃប្រទេសជាសមាជិកទាំងឡាយ។
សន្និសីទក៏បានឯកភាពអំពីដំណើការអភិវឌ្ឍន៍របស់ ADMM មិនគ្រាន់តែក្នុង
ក្របខ័ណ្ឌប្លុកប៉ុណ្ណោះទេ ថែមទាំងត្រូវអភិវឌ្ឍន៍ចេញទៅក្រៅតំបន់ទៀតផង ដើម្បី តភ្ជាប់ប្រភពកម្លាំងដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខក្រៅព្រពៃណី។ដូច្នេះ នេះគឺ
ជា លើកដំបូងក្នុងរប្រវត្តិសាស្ត្រសហប្រតិបត្តិការរបស់អាស៊ាន ការធ្វើសមយុទ្ធជួយ ឧបត្ថម្ភមនុស្សធម៌ និងជួយឧបត្ថម្ភគ្រោះមហន្តរាយ រួមផ្សំជាមួយពេទ្យយោធា នឹង
ត្រូវបានរៀបចំឡើង នៅប្រ៊ុយណេ នាខែមិថុនាខាងមុខនេះ។ នេះគឺជាការធ្វើសមយុទ្ធ
មានទ្រង់ ទ្រាយធំ ជាមួយការចូលរួមរបស់ប្រទេស ADMM+ គូសសញ្ញាសំខាន់ក្នុង ការអភិវឌ្ឍន៍ និងជានិមិត្តរូបនៃការតភ្ជាប់អាស៊ាន ជាមួយដៃគូផ្សេងៗក្នុងតំបន់។
ជាមួយគោលបំណងអំពីបរិយាកាសសន្តិភាព១ នេះមិនគ្រាន់តែជាគោលបំណង
ដោយឡែករបស់ប្រទេសណាមួយទេ ថែមទាំងជាគោលបំណងរបស់ប្រទេសទាំង
លាយក្នុង តំបន់។ ជាមួយរាល់លទ្ធផលដែលទទួលបានក្នុងសន្និសីទ ADMM_7 លើក នេះ អាស៊ានកំពុងខំប្រឹងប្រែងស្វែងរកសម្លេងរួមជាមួយតួនាទីជាប្លុកេកភាពមួយ ឆ្ពោះ
ទៅគោល ដៅកសាងសហគមសន្តិសុខរួមនាឆ្នាំ ២០១៥ ជាសម្ព័ន្ធស មាគមអាស៊ាន១ ប្រកបដោយឯកភាព និងសាមគ្គីភាព៕
-VOV