សមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី៖ ស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ
(VOVWORLD) - វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥។ ៥ឆ្នាំក្រោយមកគឺ នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ១៩៦០ សមាគមន៍ មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីត្រូវបានបង្កើតឡើងជាផ្លូវការ។ ប្រការនេះបាន បង្ហាញនូវការយកចិត្តទុកដាក់ពិសេសរបស់លោកប្រធានហូជីមិញនិងរដ្ឋា ភិបាលវៀតណាមចំពោះភាពចាំបាច់នៃការបង្កើតសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ព្រមទាំងជាការវាយតម្លៃខ្ពស់ចំពោះតួនាទីនៃ “ការទូតប្រជាជន” ផង ដែរ។ ចាប់តាំងពីពេលដែលបានបង្កើតមក សមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូ នេស៊ីជានិច្ចកាលសម្រេចយ៉ាងល្អប្រសើរនូវតួនាទីរបស់ខ្លួន សំដៅពង្រឹងនិង លើកកំពស់ថែមទៀតនូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
បង្ហាញគណៈប្រតិបត្តិនៃមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីសម្រាប់អាណត្តិ២០២១-២០២៦។ (រូបថត៖ VOV) |
នៅមហាសន្និបាតសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីលើកទី៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ បណ្ដាតំណាងបានបូកសរុបនិងវាយតម្លៃចំពោះសកម្ម ភាព លទ្ធផល ដែលសមា គមន៍សម្រេចបានក្នុងអាណត្តិទី៣ (២០១៥-២០២០)។ អាណត្តិ២០១៥- ២០២០ កន្លងទៅដែល ជាដំណាក់កាលដ៏ពិសេសបំផុត នៅពេលដែលស្ថានការណ៍ក្នុង ប្រទេសជាតិនិងលើពិភពលោកបានឆ្លងកាត់ការវិវឌ្ឍន៍និងការផ្លាស់ប្ដូរឆាប់រហ័ស ជាច្រើន។ ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ-១៩ សកម្ម ភាពរបស់សមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី មានការកែសម្រួលតាម ទម្រង់ថ្មីឲ្យបានសមស្របនឹងពាក្យស្លោក “ម្ចាស់ការ ភាពបត់បែន ច្នៃប្រឌិតនិង ប្រសិទ្ធភាព”។ លោក Nguyen Dang Quang អតីតប្រធាននាយកដ្ឋានអាស៊ីភាគ ឦសាន ចំណុះក្រសួងការបរទេស និងជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ ឥណ្ឌូនេស៊ី អនុប្រធានសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ក្នុងអាណត្តិទី៣ បានឲ្យដឹងថា៖
“ឆ្នាំ២០២០មានអត្ថន័យដ៏ពិសេស ដែលខួបគម្រប់៦៥ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សមាគមន៍បានសម្របសម្រួលនិង ចូលរួមយ៉ាងសកម្មក្នុងបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍។ ដោយសារការ ផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ត្រូវបានធ្វើឡើងតាម ទម្រង់ដោយផ្ទាល់មុខផងនិងតាមអនឡាញផង ដើម្បីសមស្របនឹងស្ថានភាពជាក់ ស្ដែង។ ក្រៅពីនោះសមាគមន៍ក៏បានរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ ដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនោះ សម្របសម្រួលយ៉ាងសកម្មជាមួយ ស្ថានទូតនៃប្រទេសទាំងពីរ ចែករំលែកព័ត៌មាន រៀបចំ ចូលរួមក្នុងសកម្មភាពដ៏ សម្បូរបែប រួមវិភាគទានទៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ទេសចរណ៍ តាមរយៈបណ្ដាសន្និសីទ សិក្ខាសាលា ដំណើរទស្សនា ជំនួប ប្រាស្រ័យ ការប្រឡងស្វែងយល់ពីវប្បធម៌និងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ផងដែរ”។
ការរួមវិភាគទានមួយក្នុងចំណោមការរួមវិភាគទានដ៏លេចធ្លោរបស់សមា គមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីនោះ គឺសមាគមន៍តែងតែរួមដំណើរ គាំទ្រ ចំពោះដំណើរការអភិវឌ្ឍនៃកម្មវិធីផ្សាយសម្លេងជាភាសាឥណ្ឌូនេស៊ី ចំណុះវិទ្យុ សម្លេងវៀតណាម។ អាចនិយាយបានថា នាពេលកន្លងមក កម្មវិធីផ្សាយសម្លេង ជាភាសាឥណ្ឌូនេស៊ី ជាចំណែកដ៏សំខាន់មួយនៃបណ្ដាញការទូតប្រជាជន ដែល រួមចំណែកទៅក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងចំណងមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំងពីរ។ លោកស្រី Nguyen Thuy Lan អតីតនាយិការងនៃឆាណែល ផ្សាយសម្លេងជាភាសាបរទេស អតីតពិធីការិនីជាភាសាឥណ្ឌូនេស៊ី និងជា សមាជិកាគណៈប្រតិបត្តិនៃសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី បានឲ្យ ដឹងថា៖
“តាមរយៈការតាមដានកម្មវិធីផ្សាយសម្លេងជាភាសាឥណ្ឌូនេស៊ី និងគេហ ទំព័រ vovworld.vn ហើយចូលរួមការប្រឡងស្វែងយល់អំពីវៀតណាម ក៏ដូចជា ចូលរួមជំនួបប្រាស្រ័យតាមអនឡាញនោះ មិត្តអ្នកស្ដាប់ មិត្តអ្នកអាន និងប្រជា ពលរដ្ឋឥណ្ឌូនេស៊ី អាចយល់ដឹងបន្ថែមអំពីទឹកដី មនុស្ស និងស្ថានការណ៍ជីវភាព សេដ្ឋកិច្ចសង្គមនៅវៀតណាមផងដែរ។ ខ្ញុំមានសំណើរថា នារយៈពេលខាងមុខ សមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី នឹងជួយឧបត្ថម្ភ សហប្រតិបត្តិការច្រើន ថែមទៀត ហើយជូនដំណឹងដោយផ្ទាល់ដល់កម្មវិធីផ្សាយសម្លេងជាភាសាឥណ្ឌូ នេស៊ី អំពីសកម្មភាពរបស់សមាគមន៍ ដើម្បីឲ្យអ្នកសារព័ត៌មានមកតាមដាន យក ព័ត៌មានដោយផ្ទាល់”។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម លោក Denny Abdi។ (រូបថត៖ VOV) |
កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមន៍មិត្តភាពវៀត ណាម-ឥណ្ឌូនេស៊ីនាពេលកន្លងមក ក្នុងការរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេស ទាំងពីរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម លោក Denny Abdi បាន សម្ដែងជំនឿជាក់ថា៖
“ក្នុងនាមជាឯកអគ្គរដ្ឋទូត ដែលតំណាងឲ្យរដ្ឋាភិបាលនិងប្រជាជនឥណ្ឌូ នេស៊ីនៅវៀតណាម យើងខ្ញុំត្រៀមខ្លួនជាស្រេចក្លាយទៅជាស្ពានតភ្ជាប់ ដើម្បី ណែនាំ ជួយឧបត្ថម្ភការរៀបចំពិធីជួបជុំ ជំនួបប្រាស្រ័យដោយផ្ទាល់ឬតាម អនឡាញរវាងប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំចាត់ទុកថា ទន្ទឹមនឹងកិច្ចសហ ប្រតិបត្តិការរវាងសមាគមន៍មិត្តភាពទាំងពីរ យើងក៏ត្រូវការបង្កើនកិច្ចសហប្រតិ បត្តិការជាមួយសមាគមន៍ អង្គការផ្សេងៗទៀតដូចជា សមាគមន៍ធុរកិច្ច អង្គការ វប្បធម៌ សមាគមន៍កីឡា។ ជម្ងឺរាតត្បាតកូវីដ-១៩ បានជួយយើងយល់ឃើញថា កិច្ចសហប្រតិបត្តិការមិនត្រឹមតែត្រូវបានបង្ហាញនៅក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្ននេះ អាស្រ័យលើមូលដ្ឋានគ្រឹះឌីជីថល កិច្ចសហ ប្រតិបត្តិការនោះក៏ត្រូវបានអនុវត្តន៍តាមរយៈទម្រង់ខុសៗគ្នាជាច្រើនទៀតផង”។
នាពេលខាងមុខ សមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីនឹងសម្រប សម្រួលជាមួយសមាគមន៍មិត្តភាពឥណ្ឌូនេស៊ី-វៀតណាម ដោយឈរលើស្ថានភាព ជាក់ស្ដែងដើម្បីដាក់ឲ្យដំណើរការសកម្មភាពជាក់ស្ដែងនានា ដើម្បីផល ប្រយោជន៍ដ៏ពិតប្រាកដរបស់ប្រជាជននៃប្រទេសទាំងពីរ៕