សារព័ត៍មានអាស៊ានត្រៀមខ្លួនជាស្រេចសំរាប់ការបង្កើតសហគមន៍អាស៊ាន២០១៥

(VOV)_មិនដល់មួយខែផង សហគមន៍អាស៊ាននឹងក្លាយទៅជាសហគមន៍មួយ
ផ្សាភ្ជាប់យ៉ាងស្អិតរមួតលើសរសរទ្រូងចំនួន៣ គឺនយោបាយ-សន្តិសុខ​ សេដ្ឋកិច្ចនិង
វប្បធម៌-សង្គម។ នេះគឺជាចំណុចសំខាន់ក្នុងដំណើការតភ្ជាប់ ដោយ​បង្ហាញនូវការ
រីកធំធាត់របស់អាស៊ាន​ ក្រោយរយៈពេល៤៨ឆ្នាំចាប់បដិសន្ធិ​និង​អភិវឌ្ឍន៍។ ក្នុង
សភាពការណ៍ដែលតួនាទីរបស់អាស៊ានត្រូវបានកើនឡើងកាន់តែខ្ពស់ពីមួយថ្ងៃ
ទៅមួយថ្ងៃ នៅក្នុងតំបន់និងអន្តរជាតិនេះ សារព័ត៍មានដើរតួនាទីដ៏សែនសំខាន់
ក្នុងការផ្សព្វផ្សាយ ជូនដំណឹង ឃោសនា រក្សារឹងមាំសន្តិភាព ​សាមគ្គីភាព និរន្តរភាព
 និងអភិវឌ្ឍន៍ក្នុងតំបន់។ 

សារព័ត៍មានអាស៊ានត្រៀមខ្លួនជាស្រេចសំរាប់ការបង្កើតសហគមន៍អាស៊ាន២០១៥ - ảnh 1
សារព័ត៍មានអាស៊ានត្រៀមខ្លួនជាស្រេចសំរាប់ការបង្កើតសហគមន៍អាស៊ាន២០១៥

រួមជាមួយការចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់អាស៊ាន ក្នុងរយៈពេលជាង៤០
ឆ្នាំកន្លងទៅ នេះគឺជាការួមដំណើររបស់សម្ព័ន្ធសមាគមអ្នកកាសែតអាស៊ាន  (CAJ) ។
 នេះគឺជាអង្គការ​មួយ​របស់​បណ្ដាអ្នកកាសែតក្នុងតំបន់ ដែលមានសកម្មភាពសកម្ម 
និងរួមចំណែក​ជាច្រើនសំរាប់ការអភិវឌ្ឍន៍ក្នុងតំបន់។ ពិធីរំលឹកខួបអនុស្សាវរីយ៍លើក
ទី៤០ទិវា​បង្កើត CAJ និងមហាសន្និបាត 18 CAJ ​មានអត្ថន័យដ៏សែនសំខាន់ ​ដែល
បានប្រព្រឹត្តទៅក្នុងឱកាសត្រៀមរៀបចំអោយការបង្កើតសហគមន៍អាស៊ាន នា​ចុង
ឆ្នាំ ២០១៥នេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក
 Vu Duc Dam បានចាត់ទុកថា៖ បណ្ដាអង្គការសារព័ត៍មាន ផ្សព្វផ្សាយ ​និងអ្នកកា
សែតក្នុងតំបន់ ត្រូវជាអ្នកឈានទៅមុខ តម្រង់ទិសដៅសាធារណមតិ​ចំពោះតំលៃ
ល្អប្រសើរជាង រួមចំណែកសំរាប់ការអភិវឌ្ឍន៍សម្បូរធូធារ របស់​សហគមន៍​និងអន្តរ
ជាតិ៖

          “ ក្នុងការលះទេសះស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិនៅប្រព្រឹត្តទៅដ៏ស្មុគ្រ
ស្មាញ ​បានដាក់​ចេញ​ការសាកល្បងសំរាប់សន្តិភាព និងការអភិវឌ្ឍន៍ ពិសេសគឺ
បញ្ហាធានាសន្តិ​សុខ​ សុវត្ថិភាព សេរីភាពនាវាចរណ៍។ ដើម្បីរក្សារឹងមាំសន្តិភាព ស្ថិរ
ភាព បង្ក​លក្ខណះងាយស្រួលសំរាប់ការអភិវឌ្ឍន៍នេះ ត្រូវការមានការរួមវិភាគទាន
របស់សារព័ត៍មានអាស៊ាន។ ហើយពីនោះ ជំរុញការយល់ដឹង រវាងបណ្ដាប្រជាជាតិ ​
ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានា ក៏ដូចជាលើកកំពស់យុត្តិធម៌ក្នុង​ការ
ដោះស្រាយជំលោះ ខ្វែងគំនិតដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។ វៀត​ណាមជា
និច្ចកាលដើរតួនាទីជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងសកម្មភាពទាំង
ឡាយរបស់អាស៊ាន។ ពិសេសគឺការអនុវត្តវិធានការនានា ក្នុងការកសាង​សហគមន៍
សេដ្ឋកិច្ចអាស៊ាន។”

សារព័ត៍មានអាស៊ានត្រៀមខ្លួនជាស្រេចសំរាប់ការបង្កើតសហគមន៍អាស៊ាន២០១៥ - ảnh 2
ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vu Duc Dam

មិនគ្រាន់តែវៀតណាមប៉ុណ្ណោះទេ ប្រទេសជាសមាជិក CAJ នានា ក៏កំពុង​ស
កម្មត្រៀមរៀបចំអោយការបង្កើតសហគមន៍អាស៊ាន តាមរយៈអ្នកកាសែត​ ដើម្បី
កំណត់ទិសដៅផ្សព្វផ្សាយ បង្កើនចំណេះដឹងនិងសាមគ្គីភាពក្នុងតំបន់។ លោក 
Teguh Sunanto ប្រធានសម្ព័ន្ធសមាគមអ្នកកាសែត​ឥណ្ឌូនេស៊ី បានចែករំលែកថា៖

          “ មធ្យោបាយផ្សព្វផ្សាយនិមួយៗនៅឥណ្ឌូនេស៊ី សុទ្ធតែមាននាទីពិសេសស្ដី
​អំពីអាស៊ាន ហើយខ្លឹមសារប្រមូលផ្តុំទៅលើបញ្ហាវប្បធម៌ ព័ត៍មានក្តៅដែលបានកើត
មានឡើងនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានបង្កើតសាលាសារ
ព័ត៍មានអាស៊ាននាឆ្នាំ ២០១៤។ ទិសដៅគឺពីឥឡូវនេះដល់ឆ្នាំ ២០១៧ នឹង​រៀបចំ
បណ្ដាជំនួបប្រាស្រ័យ ផ្លាស់ប្តូរអ្នកយកព័ត៍មាន ដើម្បីបង្កើនការយល់ដឹង​អំពីវប្ប
ធម៌និងតួនាទីរបស់ប្រទេសនិមួយៗក្នុងតំបន់។”

          ជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៥ឈានទៅមុខ នៃសម្ព័ន្ធ​សមា
គម CAJ សម្ព័ន្ធសមាគមអ្នកកាសែតថៃក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ក៏​បាន​
បង្កើនការងារឃោសនា អំពីការបង្កើតសហគមន៍អាស៊ាននៅគ្រប់ជាន់ថ្នាក់​ ក៏ដូច
ជាកម្មវិធីបណ្ដុះបណ្ដាលអ្នកយកព័ត៍មាន រៀបចំការផ្លាស់ប្តូរអ្នកយក​ព័ត៍មានរវាង
ស្ថានីយ៍ផ្សាយសម្លេងនានាក្នុងតំបន់។ លោក Thepchai Sae Yong ប្រធានសម្ព័ន្ធ
សមាគមអ្នកកាសែតថៃបានអោយដឹងថា៖

          “ សារព័ត៍មានថៃអបអរសាទរ ហើយរង់ចាំការបង្កើតសហគមន៍អាស៊ាននេះ។​ 
យើងខ្ញុំបានខំប្រឹងប្រែងជូនព័ត៍មាន រៀបចំសន្និសីទ និងសិក្ខាសាលាជាច្រើន​ ដើម្បី
ប្រជាជនយល់ដឹងបន្ថែមអំពីសហគមន៍អាស៊ាន។ ”​

          នៅមហាសន្និបាត លើកទី១៨ CAJ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៧វិច្ឆិកា​
កន្លង​ទៅ ​នៅទីក្រុងហាណូយ បណ្ដាដំណាងបានអនុម័តលើសេចក្ដីថ្លែងការណ៍
​រួមហាណូយ និងជ្រើសតាំងលោក Thuan Huu ប្រធានសមាគមអ្នកកាសែត​វៀត
ណាម ជាប្រធា CAJ ដំណាក់កាល ២០១៥-២០១៧។ នេះគឺជាមោទនភាព​ ក៏ដូច
ជាការទទួលខុសត្រូវរបស់សារព័ត៍មានវៀតណាម។ ទន្ទឹមនឹងនោះក៏បានអះអាង
នូវអ្វីៗដែលវៀតណាមរួមវិភាគទានសំរាប់ CAJ នាពេលកន្លងទៅ ​ហើយ​ត្រូវបាន សហគមន៍សារព័ត៍មានអាស៊ានទទួលស្គាល់និងវាយតំលៃខ្ពស់​៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ