ស្វែងយល់មណ្ឌលប្រាសាទ Prambanan - ឥណ្ឌូនេស៊ី

(VOV World)_មកទស្សនាអតីតបរមរាជវាំង Yogyakarta របស់ឥណ្ឌូនេស៊ី ជាមជ្ឈ​មណ្ឌលវិចិត្រសិល្បះ វប្បធម៌ និងជំនឿសាសនារបស់តំបន់Jawa ភ្ញៀវទេសចរណ៍មិន អាចរំលងបណ្ដាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌បុរាណបានឡើយ។ កេរ្តិ៍ដំណែល១
ក្នុង ចំណោមកេរ្តិ​ដំណែលនោះគឺ មណ្ឌលប្រាសាទ Prambanan  ជាទីធ្វើសក្ការះបូជា បណ្ដាទេវតាសាសនាហិណ្ឌូធំបំផុតនៅអាស៊ីអាគ្នេយ៍ និងត្រូវបាន UNESCO ទទួល
ស្គាល់ជា​បេតិកភ័ណ្ឌវប្បធម៌ពិភពលោក នាឆ្នាំ ១៩៩១។ ​

ស្វែងយល់មណ្ឌលប្រាសាទ Prambanan - ឥណ្ឌូនេស៊ី - ảnh 1
មណ្ឌលប្រាសាទ Prambanan(internet)

មណ្ឌលប្រាសាទ Prambanan ស្ថិតនៅក្នុងបរិវេណសួនឧទ្យាន ​ Pram​banan ដ៏ធំធេង
ស្ថិត នៅ ចំងាយពីទីក្រុង Yogyakarta 18គីឡូម៉ែត្រ បែកភាគខាង​កើត​។ ​​

          ត្រូវបានកសាងឡើងពីសតវត្សន៍ទី៨ ដល់សតវត្សន៍ទី១០ មណ្ឌល​ប្រាសាទនេះ មានប្រាង្គកណ្ដាល​ចំនួនជាង២៤០​។ ដល់សតវត្តន៍​ទី១៦ ការរញ្ជួលដីខ្លាំងមួយបាន ធ្វើអោយប្រាសាទក្នុងមណ្ឌលនេះស្ទើរតែទាំងអស់ត្រូវបំផ្លាញ់ នៅសេសសលតែ១០
ប្រាង្គប៉ុណ្ណោះ។ ក្រោយរយះពេលជាច្រើនសតវត្តន៍ត្រូវបំភ្លេចដល់ឆ្នាំ១៩៣០មណ្ឌល កេរ្តិ៍ដំណែលនេះទើបនឹងបាន​ជួសជុលកែលំអរឡើងវិញជាមួយការជួយឧបត្ថម្ភរបស់ សហគមន៍អន្តរជាតិ។

ស្វែងយល់មណ្ឌលប្រាសាទ Prambanan - ឥណ្ឌូនេស៊ី - ảnh 2
មណ្ឌលប្រាសាទ Prambanan (internet)

          អាកាសធាតុក្តៅហែងជាង៣៦C បណ្ដាភ្ញៀវទេសចរណ៍អាស៊ី អឺរ៉ុប​មុខ​ឡើង
ក្រហម​ បែកញើសសស្រាក់ ក្តីប៉ុន្តែនៅតែជក់ចិត្តនិងលង់ខ្លួនចូលក្នុងការស្វែងយល់
អំពី ប្រាសាទផ្សេងៗ។ បង Peter Salt ភ្ញៀវទេសចរណ៍​ហូឡង់​ម្នាក់ បានចែករំលែកថា÷

          “​ Prambanan ជាមណ្ឌលកេរ្តិ៍ដំណែលដ៏ស្អាតមួយ បរិវេណធំទូលាយ ​និងស្ងៀម
ស្ងាត់។ ខ្ញុំបានអានកាសែតជាច្រើនអំពី​ Prambanan ​ពេល​ដែល​ត្រូវ​​រញ្ជួល​ដីបំផ្លាញ់ទាំង ស្រុង និងខ្ញុំសង្ឃឹមថា÷ ជាមួយការខំប្រឹងប្រែងរបស់​រដ្ឋាភិបាល ​ឥណ្ឌូនេស៊ី និងប្រជា ជន មណ្ឌលប្រាសាទនេះនឹងត្រូវបានស្ដាឡើងវិញទាំងស្រុង។”

ភ្ញៀវទេសចរណ៍ជាច្រើន កំពុងឈរតម្រជួរយ៉ាងវែងរងចាំ ចូលទៅទស្សនាប្រាសាទ 
ស្រាប់តែមានការងឿងឆ្ងល់ ពេលដែលស្ដាប់ដំណឹងថា÷ ត្រូវពាក់មួកការពារ។ អធិ
ប្បាយ​អំពីបញ្ហានេះ បង Pufef បុគ្គលិកម្នាក់នៅមណ្ឌលប្រាសាទ Syiwa បាន​អោយ
ដឹងថា÷

          “ ប្រាសាទ Syiwa នេះត្រូវបានបើកទ្វាឡើងវិញ នាថ្ងៃទី ៧ ​តុលា ​ឆ្នាំ ​២០១២ 
ប៉ុន្តែ ប្រាសាទផ្សេងៗជំវិញ កំពុងបានជួសជុល។ ដូច្នេះ​ ដើម្បីធានា​សុវត្ថិភាព ភ្ញៀវ ទេសចរណ៍ចូលទៅទស្សនាប្រាសាទត្រូវពាក់មួកការពារ។ ​ទន្ទឹមនឹងនោះ ការពាក់ មួកនេះក៏ជាវិធានការ១ដើម្បីដឹងនិងកំណត់​បរិមាណមនុស្សចូលក្នុងប្រាសាទនេះ​។”

          ចំណុចពិសេសមួយទៀតនោះគឺ មុនពេលចូលក្នុងប្រាសាទ ភ្ញៀវទេសចរណ៍
ត្រូវបានជូនក្រណាត់ Bantik មួយ និងណែនាំរបៀបស្លៀក Sarung ។ Hong Phuoc និសិត្សវៀតណាមមួយនាក់ កំពុងស្លៀក Sarung បានអោយដឹងថា÷

          “ ប្អូនបានដឹងថា ការដែលបណ្ដាភ្ញៀវទេសចរណ៍ស្លៀក Sarung ពេល​​ចូលក្នុង ប្រាសាទនោះគឺជារបៀបរក្សារទំនៀមទំលាបរបស់ប្រជាជន​ឥណ្ឌូនេស៊ីផង  និងជា
ការ គោរពជីដូនជីតា ទៀតផង។ ប្អូនចូលចិត្ត​ប្រការនេះណាស់។”

រួមជាមួយភាបវិសេសវិសាលរបស់ស្ថាបត្យកម្ម នៃមណ្ឌលប្រាសាទ Pramba
nan ​បណ្ដារបាំបុរាណ Jawa របស់នារីឥណ្ឌូនេស៊ីនានា បានបង្កើន​​ការទាក់ទាញ​ភ្ញៀវទេសចរណ៍ថែមទៀតចំពោះអតីតបរមរាជវាំងYogyakarta របស់ឥន្ឌូនែស៊ី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ