សហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០១៥
(VOV) /  
(VOV)_ បណ្ដាប្រទេសជាសមាជិកអាស៊ានកំពុងខិតខំប្រឹងប្រែងត្រៀមរៀបចំអោយការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន គូសសញ្ញាអំពីការធ្វើសមាហរណកម្មលើគ្រប់វិស័យ នៃបណ្ដាខឿនសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ក្នុងការខំប្រឹងប្រែង កសាងសហគមន៍អាស៊ានរួមនាឆ្នាំ២០១៥។ ដូច្នេះ នេះនឹងជារបតសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អាស៊ាន។
|
សហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០១៥ |
គិតរហូតមកដល់ពេលនេះ គំរោងផែនការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រេចបានជាង៨០%ហើយ។ នាបច្ចុប្បន្ន បណ្ដាប្រទេសជាសមាជិកអាស៊ានកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងផ្លាស់ប្តូរទំនិញអាស៊ានសំរាប់បណ្ដាសមាជិកដែលកំពុងអភិវឌ្ឍន៍យឹតយ៉ាវជាងគេក្នុងប្លុក ដូចជា÷ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង
វៀតណាម លុបបំបាត់ចោលរបងក្រៅពន្ធនិងរដ្ឋាការ បង្កលក្ខណះងាយស្រួល
ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងអាស៊ាន…លៗ។ តាមផែនការ នាចុងឆ្នាំ
២០១៥ សហគមន៍អាស៊ាននឹងបានបង្កើតឡើង ដោយឈរលើសរសរសំខាន់
ចំនួន៤ គឺ÷ បង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មរួម១ កសាងមណ្ឌលសេដ្ឋកិច្ច
ប្រកួតប្រជែង បណ្ដាសមាជិកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា និងធ្វើស
មាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ចសកល។ ប្រការទាំងនេះ នឹងជួយអាស៊ាន
អោយ កាន់តែសកម្មជាង ទិន្នផលខ្ពស់ជាង និងមានកម្លាំងប្រកួតប្រជែងខ្លាំង
ជាង បើប្រៀបនឹងមណ្ឌលសេដ្ឋកិច្ចផ្សេងៗទៀតលើពិភពលោក។ សាស្ត្រាចារ្យ
Hidetoshi Nishimura នាយកប្រតិបត្តិ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីអាគ្នេយ៍ បានអះអាងថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ាន
នឹងត្រូវបានជំរុញដោយសកម្មភាពសេដ្ឋកិច្ចជាក់ស្ដែង÷
“ សហគមន៍សេដ្ឋកិច្ចអាស៊ាន មានគោលដៅសំខាន់ចំនួន២ នោះគឺសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើតមូលដ្ឋានផលិតកម្មតែមួយគត់។ ប្រការនេះ
ត្រូវ បានផ្សាភ្ជាប់ជាមួយបណ្ដាញផលិតកម្មជឿនលឿនដែលបានបង្កើតឡើង នៅក្នុងតំបន់ក្នុងរយៈពេល៣ទស្សវត្ស៍កន្លងទៅ។ នេះគឺជាស្នាដៃ១ដ៏អស្ចារ្យ
និងវិសេសបំផុត។ បណ្ដាញផលិតកម្មនេះមិនមាននៅទ្វីបអឺរ៉ុប ឬបណ្ដាប្រ
ទេសលោកខាងលិច។ ”
យ៉ាងណាមិញ ការផ្សាភ្ជាប់រវាងបណ្ដាប្រទេសអាស៊ានមិនទាន់បានខ្ពស់
នៅឡើយ។ ដូច្នេះ ដើម្បីសហគន៍សេដ្ឋកិច្ចអាស៊ានបានកសាងឡើង និងអភិ
វឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ បណ្ដាប្រទេសជាសមាជិកអាស៊ាន ត្រូវជំរុញខ្លាំងថែម ទៀតការចងសម្ព័ន្ធនៅក្នុងប្លុក និងតំបន់។ លោក George Yeo ប្រធានសម្ព័ន្ធក្រុម
ហ៊ុន Kerry Logistics និងជាអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានអះអាងថា÷
“ ទំនាក់ទំនងរវាងអាមេរិក-ចិន ចិន-ឥណ្ឌា នឹងមានការជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើអនាគតរបស់អាស៊ាន។ អាស៊ានរក្សារបានតួនាទីសម្រេចកំ
ណត់ឬទេ គឺអាស្រ័យទៅលើការដែលអាស៊ានកាន់តែសាមគ្គីភាពជាមួយគ្នា
ធ្វើសមាហរណកម្មជាង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឬអត់?”
ដូច្នេះ ឆ្នាំ២០១៥ជារបត់ប្រវត្តិសាស្ត្រមួយដែលគូសសញ្ញាការបង្កើតសហ គមន៍សេដ្ឋកិច្ចអាស៊ាន ។ បន្ទាប់ពីឆ្នាំ ២០១៥ បណ្ដាប្រទេសជាសមាជិក នឹង មានការងារជាច្រើនត្រូវបំពេញជាពិសេសគឺការលុបបំបាត់ចោលរបងពន្ធនិង
រដ្ឋាការ ជំរុញការវិនិយោគ ដើម្បីក្លាយទៅជាតំបន់វិនិយោគគួរអោយទាក់ទាញ អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរួមសំដៅបង្រួញគំលាតអភិវឌ្ឍន៍រវាងប្រទេសនានា
នៅក្នុងតំបន់៕
-VOV