(VOVWORLD) -មុននេះជាង២០ឆ្នាំ សម្ព័ន្ធក្រុមហ៊ុនធំៗថៃបានចាប់ផ្តើមវិនិយោគនៅវៀតណាមបង្កើតឡើងមូលដ្ឋានដំបូងនៅវៀតណាម។ នាសព្វថ្ងៃ សហគ្រាសថៃបានវិនិយោគអាជីវកម្មនៅវៀតណាមកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមតួរលេខស្ថិតិ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មថៃ ថា៖គិតដល់់ខែមករាឆ្នាំ២០១៧ មានក្រុមហ៊ុនថៃចំនួន១១០ ធ្វើអាជីវកម្មនៅលើវិស័យផលិតកម្ម ឧស្សាហកម្ម កសិកម្ម កែច្នៃម្ហូបអាហារ និងសេវាកម្មកំពុងធ្វើសកម្មភាពនៅវៀតណាម។
មុននេះជាង២០ឆ្នាំ សម្ព័ន្ធក្រុមហ៊ុនធំៗថៃបានចាប់ផ្តើមវិនិយោគនៅវៀតណាមបង្កើតឡើងមូលដ្ឋានដំបូងនៅវៀតណាម។ នាសព្វថ្ងៃ សហគ្រាសថៃបានវិនិយោគអាជីវកម្មនៅវៀតណាមកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។តាមតួរលេខស្ថិតិ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មថៃ ថា៖គិតដល់់ខែមករាឆ្នាំ២០១៧ មានក្រុមហ៊ុនថៃចំនួន១១០ ធ្វើអាជីវកម្មនៅលើវិស័យផលិតកម្ម ឧស្សាហកម្ម កសិកម្ម កែច្នៃម្ហូបអាហារ និងសេវាកម្មកំពុងធ្វើសកម្មភាពនៅវៀតណាម។
សហគ្រាសថៃកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនៅវៀតណាម
|
ក្រុមហ៊ុន SS.Product desigh co., និងក្រុមហ៊ុន Ltd Bella Pazzo co., ltd. ជាសហគ្រាសតូចនិងមធ្យមមកពីថៃ ទើបមកដល់វៀតណាមបាន៣-៥ឆ្នាំនេះ។ ដោយមានកម្រាស់ជាង១០ឆ្នាំកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា ផលិតផលរបស់ SS. Product design co., ltd ដែលបាននាំចេញទៅប្រទេសចំនួន១០លើពិភពលោក។ រីឯ Bella Pazzo ទើបនឹងបានមានវត្តមាននៅលើទីផ្សារបាន៥ឆ្នាំក្តី ប៉ុន្តែបាននាំចេញទៅប្រទេសធំៗជាច្រើន ដូចជា៖អាមេរិក អង់គ្លេស ជប៉ុន សិង្ហបុរីនិងម៉ាឡេស៊ី។ លោកស្រី Intira Dowrirk នាយកពាណិជ្ជកម្មក្រុមហ៊ុន SS. Product design co., ltd. និងលោក Suchart Temsittichok នាយកក្រុមហ៊ុន Bella Pazzo co., ltd., បានអោយដឹងថា៖
“ ផលិតផលរបស់ Min me ជ្រាបចូលក្នុងទីផ្សារវៀតណាមបាន៥ ឆ្នាំមកហើយ ឥឡូវនេះមានលក់នៅផ្សារទំនើប Metro នៅទីក្រុងហូជីមិញ។ យើងខ្ញុំពេញចិត្តនឹងលទ្ធផលធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ ហើយកំពុងស្វែងរកភ្នាក់ងារចែកចាយនៅទីក្រុងហាណូយ។ ទីផ្សារវៀតណាមគឺជាទីផ្សារនាពេលអនាគត ដោយសារតែមានកម្លាំងទិញដ៏ធំធេង។”
“វៀតណាមគឺជាទីផ្សារមួយមានកម្លាំងទិញធំ ព្រោះនេះជាប្រទេសឧស្សាហកម្មថ្មី។ មានក្រុមហ៊ុនជាច្រើនដែលបានបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាម។ប្រជាជនមានប្រាក់ចំណូលល្អនិងកម្លាំងទិញដូចជាប្រទេស ថៃនាប៉ុន្មានពីឆ្នាំមុន។ នេះគឺជាជំហានដើម្បីត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍរបស់វៀតណាម។”
ដោយមានចំនួនប្រជាជន ៩0 លាននាក់ ច្រើនជាងប្រជាជនថៃ វៀតណាមជាតំបន់ដីមានជីជាតិមិនត្រឹមតែសម្រាប់សហគ្រាសធុនតូចនិងមធ្យមដូចជា SS. Product design និង Bella Pazzo ប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារផ្ទាល់និងជាតំបន់ផ្គត់ផ្គងកម្លាំងពលករសំរាប់សម្ព័ន្ធក្រុមហ៊ុនធំ ៗ ទៀតផង។ លោក Somsak Toragsaskul អគ្គនាយករង ក្រុមហ៊ុន Sri Thai (Vietnam) co. ltd., បានអោយដឹងថា៖
“ រយៈពេល 10 ឆ្នាំដំបូងនៅពេលយើងទើបមកដល់វៀតណាម Sri Thai បានផលិតផលិតផលប្លាស្ទិកតែប៉ុណ្ណោះ។ ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះយើងបានពង្រីកការផលិតផលិតផលពីជ័រ Melamin និងភេសជ្ជៈ។ ផលិតផលទាំងអស់ដែលភាគច្រើនបំរើដល់ទីផ្សារក្នុងស្រុកនៃប្រទេសវៀតណាម ហើយផ្នែកតូចមួយសំរាប់នាំចេញតែប៉ុណ្ណោះ។ ប្រាក់ចំណូលប្រចាំឆ្នាំគឺប្រហែល ២ ពាន់លានបាត (ជាង ៦0 លានដុល្លារ) ។ សក្តានុពលរបស់ទីផ្សារវៀតណាមគឺធំធេងណាស់។”
ទន្ទឹមនឹងការដែល បណ្ដាសហគ្រាសថៃវិនិយោគ ធ្វើអាជីវកម្ម បើករោងចក្រនៅវៀតណាមនោះ បណ្តាញមួយទៀតដែលជួយដល់អង្គភាពអាជីវកម្ម និងទំនិញថៃពង្រីកចំណែកទីផ្សាររបស់ខ្លួននៅវៀតណាមគឺតាមរយៈអ្នកនាំចូលវៀតណាម។ លោក Nguyen Van Thao អ្នកទទួលបន្ទុកបណ្តាញចែកចាយលក់រាយនៅទីក្រុងហាណូយរបស់ក្រុមហ៊ុន THT Viet Nam បានអោយដឹងថា៖
“ប្រព័ន្ធចែកចាយ ក្រុមហ៊ុនមានអ្នកចែកចាយក្នុងទូទាំងខេត្តចំនួន៦៣ និងផ្សារទំនើបលើទូទាំងប្រទេស ដូចជា Big C, ផ្សារទំនើប Lan Chi និង Vin Mart ។ ក្នុងមួយខែក្រុមហ៊ុនរបស់ខ្ញុំត្រូវនាំចូលកុងតឺន័រចំនួន ៤0 បំរើអតិថិជននៅភាគខាងជើងវៀតណាម។”
រដ្ឋាអំណាចថៃ យល់ដឹងពីតម្រូវការធ្វើអាជីវកម្មនិងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់សហគ្រាសថៃនៅ វៀត ណាម បានជាសភាពាណិជ្ជកម្មថៃប្រចាំនៅទីក្រុងហាណូយបានរួមសហការជាមួយបណ្ដាក្រុមហ៊ុនឯកជននិងរដ្ឋអំណាចវៀតណាម រៀបចំសកម្មភាពជំរុញពាណិជ្ជកម្មដើម្បីជួយឧបត្ថម្ភនិងគាំទ្រអង្គភាពអាជីវកម្ម។ ក្នុងនោះ លេចធ្លោបំផុតគឺការរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មទំនិញថៃនៅវៀតណាម។ លោក Do Quoc Hung អនុប្រធាននាយកដ្ឋានទីផ្សារអាស៊ី-ប៉ាស៊ីហ្វីកក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖
“ការតាំងពិព័រណ៍ពាណិជ្ជកម្មមុខទំនិញជួរមុខរបស់ថៃគឺជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់និងមានអត្ថន័យក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ថៃ។ ការរៀបចំតាំងពិព័រណ៍នេះបានឆ្លុះបញ្ចាំងពីសក្តានុពលនៃ ទីផ្សារវៀតណាមនៅក្នុងអាស៊ានដែលបានសហគ្រាសថៃពេញនិយមចូលចិត្តក៏ដូចជាឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ របស់អតិថិជនវៀតណាមនៅក្នុងផលិតផលថៃ។"
នេះជាសកម្មភាពជំរុញពាណិជ្ជកម្ម ដែលបានរៀបចំឡើងជាទៀងទាត់ ហើយការខិតខំប្រឹងប្រែងរបស់សហគ្រាសថៃដើម្បីយកឈ្នះនៅទីផ្សារវៀតណាមបានជួយដល់ក្រុមហ៊ុនថៃពង្រីកទីផ្សាររបស់ខ្លួននិងបង្កើនចំណែកទីផ្សាររបស់ខ្លួននៅវៀតណាម៕