លោកអ្នកនាងជាទីមេត្រី!
ប្រាសាទបុរាណអង្គវត្ត ជានិច្ចកាលជាការជ្រើសរើស ដើមដំបូង ចំពោះភ្ញៀវ
ទេសចរណ៏ ពេលមកដល់កម្ពុជា ម្ដងៗ។ គេមកដល់ទីនេះ ដើម្បីទស្សនាកំសាន្ត
ទីប្រជុំ បរម រាជវាំង ប្រាសាទ វិហារ ដ៏ចំឡែកនិងអស្ចារ្យ-ជាទីកន្លែងដែលបានចាត់
ទុកជា កំពូលនៃវិចិត្តសិល្បះ និង ស្ថាបត្យកម្មខ្មែរ។ ក្នុងនាទី៖ ដំបូលអាស៊ាននាថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្ដាប់នូវ បទសរសេរមានចំណងជើងថា៖ អង្គវត្ត-ទីមកដល់របស់ភ្ញៀវទេសចរណ៏ម្នាក់ៗ
|
ប្រាសាទអង្គវត្ត |
ស្ថិតនៅចំងាយពីរាជធានីភ្នំពេញ ប្រមាណ 240km ប៉ែកខាងជើង ប្រាសាទអង្គវត្តត្រូវបានកសាងឡើង កាលពីរាជកាល ស្ដេច ព្រះបាទ Surja-warman ទី 2 (ពីឆ្នាំ 1113-ដល់ឆ្នាំ 1150) _ គឺជាសម័យកាលអភិវឌ្ឈន៏ខ្លាំងក្លាបំផុតរបស់វប្បធម៏ខ្មែរ។នាគ្រាដំបូង
អង្គវត្តត្រូវបានកសាងដើម្បីធ្វើសក្ការះបូជាព្រះវិស្នុ របស់សាសនាឥណ្ឌា។ បន្ទាប់នោះ នាពេលរាជកាលខ្មែរ កាន់ពុទ្ធសាសនា អង្គវត្តក្លាយទៅជា ប្រាសាទធ្វើសាក្ការះបូជា
ព្រះពុទ្ធសាសនា។ ស្ថិតនៅលើដំបន់មានផ្ទៃដី 200ha អង្គវត្តមានប្រាង្គចំនួន 5 ៖ ប្រាង្គ
កណ្ដាលមានកំពស់ 65 m ប្រាង្គកណ្ដាលផ្សេងៗទៀត មានកំពស់ 40m ។ ប្រាសាទ
នេះមាន 3ជាន់ ឡើងកាន់តែខ្ពស់ កាន់តែតូចទៅៗ។
|
ប្រាសាទអង្គវត្ត |
ប្រាសាទនេះត្រូវបានកសាងឡើង ដោយថ្ម តម្រាបពីលើគ្នា ដោយមិនប្រើកំបោរ ឬ
ស៊ីម៉ង់ឡើយ។ បងស្រី Mai Vu -ភ្ញៀវទេសចរណ៏មកពីចិន បានមានការងឿឆ្ងន់ និងកោតសរសើរ អំពី កំលាំង និងការប៉ិនប្រសប់របស់មនុស្សខ្មែរបុរាណ៖
"ប្រាសាទអង្គវត្តជាសមិទ្ធិស្ថាបត្យកម្មឆ្នើម របស់ រាជាណាចក្រខ្មែរ។ វាសម្ដែងនូវកំរិតអភិវឌ្ឈន៏ យ៉ាង ខ្លាំងក្លាអំពីស្ថាបត្យកម្ម។ នាគ្រានោះ បច្ចេកទេស របៀបស្ថាបត្យ កម្មនៅលើពិភពលោក នៅមានកំហិត និងការប្រើប្រាស់ថ្ម ដូចជាប្រើប្រាស់ឈើ គឺជា
បណ្ដាបច្ចេកទេសដែលយើងមិនទាន់ដឹងបានទេ។ "
|
ប្រាសាទអង្គវត្ត 3 |
ក្នុងប្រសាទមានបន្ទប់ចំនួន 398បន្ទប់ ជាមួយ សិល្បះចម្លាក់លើថ្ម ដ៏វិសេសវិសាល។ លោកស្រី Thuy Lan _ភ្ញៀវទេសចរណ៏ វៀតណាម បានចែករំឡែកថា៖
"ខ្ញុំចាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះរាល់ស្នាដៃ ឆ្លាក់រូប គំរូ និង បណ្ដារូបបដិមាថ្ម នៅក្នុងប្រាសាទអង្គវត្ត ណាស់។ ពិសេសគឺ បណ្ដារូបអប្សារា ។ ក្នុងចំណោមរូបអប្សារាចំនួន រាប់ពាន់រូប តាមជញ្ជាំង គឺរូបអប្សារានិមួយៗ មានទឹកមុខ និង រូបរាងខុសពីគ្នានិងស្អាតណាស់។"
|
ប្រាសាទអង្គវត្ត |
អង្គវត្តជាប្រាសាទភ្នំតែមួយគត់នៅកម្ពុជា មានផ្លូវចូលពីទឹសខាងលិច។ បងចិន្ដា-អ្នកមគ្គុទេសកម្ពុជាបានអោយដឹងថា៖ ចំនួនភ្ញៀវទេសចរណ៏មកទស្សនាប្រាសាទ ច្រើន បំផុត កឺនាពេលព្រះអាទិត្យរះ ឬ នារសៀល និង ពេលពន្លឺរបស់ព្រះអាទិត្យ បំភ្លឺ មកលើ ប្រាសាទ ទាំងមូល ៖" មកដល់កម្ពុជាទៅទស្សនាប្រាសាទអង្គវត្ត ប្រហែល ជាអ្នក ណាក៏ចង់មើលព្រះអាទិត្យ នាពេលព្រឹកព្រលឹងដែរ។ ពេលដែលព្រះអាទិត្យរះ ចេញពីទឹសខាងកើត ហើយចែងចាំងទៅលើកំពូលប្រាសាទទាំង ៥។ ដូច្នេះហើយ ភ្ញៀវទេសចរណ៏ជាច្រើនតែងតែ មកផ្តុំគ្នានៅមុខបឹងផ្កាឈូក ដើម្បី គយគន់ទេសភាព នាពេលព្រឹកព្រលឹម ។ទេសភាពដ៏ ល្អត្រគាល នៅពេលព្រឹកព្រលឹមដែលយើងរងចាំ តាំងពីមេឃងងឹត រហូតដល់ថ្ងៃរះ
បានដក់ជាប់នៅក្នុងអារម្មណ៏យើង ទាំងអស់គ្នា ដែលមិនពណ៍នាបាន។"
ក្រោយរយះពេល ១ថ្ងៃទៅទស្សនា ភ្ញៀវទេសចរណ៏ អាចកំសាន្ត ឬសម្រាក់នៅកន្លែង
ណាមួយ នៅក្នុងអង្គវត្ត ដើម្បីបណ្តែតអារម្មណ៏ ទៅក្នុង បរិយាកាសអាថ៍កំបាំង ស្ដាប់ចង្វាក់បទចំរៀងអប្សារា ឬជួបជាមួយបណ្ដាព្រះសង្ឈនៅទីនេះ។និងភ្ញៀវទេសចរណ៏ ក៏អាចជិះដំរី ទៅទស្សនាប្រាសាទ ឬ ទៅពិសារបណ្ដាម្ហូបល្បីៗ ដ៏ ឆ្ងុយឆ្ងាញ់ របស់កម្ពុជាផងដែរ៕