អប្សរា-របាំទេវតានៅកម្ពុជា

(VOV)_ប្រទេសនីមួយៗសុទ្ធតែមានប្រភេទសិល្បះច្រៀងរបាំពិសេសដោយឡែក
របស់ខ្លួន និងបានផ្សព្វផ្សាយវប្បធម៌របស់ខ្លួនដល់ភ្ញៀវទេសចរគ្រប់ទិសទី។ ប្រសិន
បើវៀតណាមមានរបាំតុក្កតាទឹក តូរ្យតន្ត្រីព្រះរាជទ្រព្យ ថៃមានល្ខោនស្បែក ឥណ្ឌូនេ
ស៊ីមានរបាំ Saman នេះ គឺកម្ពុជាមានរបាំ អប្សរា។ 

អប្សរា-របាំទេវតានៅកម្ពុជា - ảnh 1
អប្សរា-របាំទេវតានៅកម្ពុជា

“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរបាំអប្សរា។ បណ្ដានាដកាសម្ដែងដូចជា បណ្ដា
ទេពធិតាកំពុងលេងកំសាន្ត ក្នុងឋានសួរ។ កាយវិកាទាំងឡាយល្វិតល្វន់ល្អ​តខ្ចោះ 
បង្ហាញនូវចំណុចវិសេសវិសាលរបស់សិល្បះអប្សរា ដែលមិនដូចនឹងរបាំណាមួយលើពិ
ភពលោកឡើយ។”

          “ បណ្ដានាដកាមាន​ចង្វាក់រាំទន់ភ្លន់សមសូនរស់រវើកបង្ហាញនៅលើផ្ទៃមុខ​ ស្ងប់
 ស្ងាត់ គ្មានទុក្ខកង្វល់ ញញឹមរាក់ទាក់​ មាំមួននិងមានចារិកជាតិ។​ ពិសេស សំលៀក
បំពាក់របស់គេស្អាតអស្ចារ្យណាស់។”

          នៅរោងល្ខោនចតុមុខ រាជធានីភ្នំពេញ តាមចង្វាក់នៃ​វង់ភ្លេងពិណពាទ្យ​ បណ្ដា​
នាដកាអប្សរាមានកាយ​វិការ​ទន់​ភ្លន់​ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់​គ្រឿង​ចាំង​ភ្លឺ
​ផ្លេក​ៗ​។ គ្រប់ការតុបតែងកាយ មកុដអប្សរា និងក្បាច់រាំ គឺសុទ្ធតែ​ចំលង​តាមគំរូ
អប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។មកុដពាក់ខាងលើក្បាលត្រូវមាន
កំពូលប្រាំពីរ ដែលកំពូលនីមួយៗ មានក្បាច់ថ្នាំងអំពៅ សមសួន​ឥតខ្ចោះ និងសក់
វែងប្រះស្មា។ ត្រចៀកទាំងសងខាងគេ រចនា ជាសក់ក្រងម្ខាងៗ​បីសរសៃ ​។ កមាន
សុរង ព្រមទាំងរំលេច​ដោយរំយោលក្បាច់រចនា តាមម៉ូតផ្សេងៗ ។ ចំណែកដើមដៃ
 ទាំងសង ខាងពាក់ស្នប់ដៃ និង កដៃពាក់កង។ បើពិនិត្យលើទ្រូងវិញ ឃើញមាន
សង្វារ​ខ្វែងពីរលើអាវ និងស្នាប់ចង្កេះ រឹតយ៉ាងតឹងដែលមាន រំយោល ភ្ជាប់ទៅនិង​
សំពត់​ផង ។ ភាគច្រើនេះសំពត់មានរចនាជារាងកន្ទុយត្រី ឯសំពត់ មួយ ផ្ទាំង​ទៀត
ឃើញ​​មានសៀតត្រងើចង្កេះខាងស្ដាំទម្លាក់ជាយចុះក្រោម។ នៅ លើ ជើងមាន​ពាក់
​កង ឯជាយសំពត់ត្រង់ចង្កេះខាងឆ្វេង រចនាជាផ្នត់អង្កាញ់ៗ ទំលាក់ពី​ចង្កេះដល់ដី។​


អប្សរា-របាំទេវតានៅកម្ពុជា - ảnh 2
អប្សរា-របាំទេវតានៅកម្ពុជា

តាមដំណាលរបស់ហិណ្ឌូសាសនាថា÷ របាំនេះត្រូវបានបណ្ដាទេពធិតា អប្សរារាំបំរើ
ទេវតាផ្សេងៗ។តាមដំណាលផ្សេងៗ៖ អប្សរា​ជាទេពធិតា​​ពពក និង​ទឹក។ ​ ពេលដែល
ពួកព្រះនាង​ច្រៀងរាំ​កំសាន្តនោះ ​ព្រៃព្រឹក្សា  ពួកសត្វព្រៃ កកើត​​លូតលាស់ ដូច្នេះប្រ
ជាជនកម្ពុជា បានលើកសរសើរ​អប្សរា​ជាទេវធីកា​សម្បូររុងរឿង និងបង្កើតឡើងរបាំ
ទេពធីតា​អប្សរា​ដែលបាន​សម្ដែងនៅក្នុង បណ្ដាទិវាបុណ្យធំៗ ដើម្បីស្ងើចសរសើរគុណ
បំណាច់របស់ទេវតានិងព្រះ រាជវង្សានុវង្ស។ កំពុងមើលទស្សនារបាំអប្សរាផង និងនិយាយផង លោក គឹម​សឿនគ្រូបង្រៀនរបាំនៅសាលាមធ្យមសិក្សាវិចិត្រសិល្បះបាន
អោយដឹងថា៖

“ ​ខុសពីរបាំប្រពៃណីរបស់ប្រទេសផ្សេងៗលើពិភពលោក របាំអប្សរាបាន​ទាមទារ
អោយតួរាំត្រូវចលនាមួយៗ យឹតៗ តែមិនរឹងឆ្កើទេ។ ផ្ទុយទៅវិញត្រូវមានកាយវិការ
ទន់ភ្លន់​ បង្ហាញនូវភាពស្រស់ស្អាតរបស់របាំនេះ។ រាំមានកាយ​វិការ​រហ័សរហួនគឺងាយស្រួល តែរាំយឹត២មួយៗអញ្ចឹងគឺពិបាកជាទីបំផុត។”

អប្សរា-របាំទេវតានៅកម្ពុជា - ảnh 3
អប្សរា-របាំទេវតានៅកម្ពុជា

រហូតមកដល់ពេលនេះ អប្សរាបានចាត់ទុកជាទ្រព្យសម្បត្តិ ប្រលឹងជាតិរបស់កម្ពុ
ជា ហើយបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌​អរូបីរបស់ពិភព
លោក។ ​ដោយមានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល​ បណ្ដា​នាដកាអប្សរាបានទៅ
សម្ដែងនៅច្រើនកន្លែង និងជ្រើសរើសកុមារ ជាពិសេសគឺកុមារគាំពារឬកុមារមាន
ជីវភាពរស់នៅលំបាកចូលរៀនរាំ។ នាបច្ចុប្បន្ន ក្រៅពីការសម្ដែងបំរើនៅរាជវាំងនេះ 
បណ្ដានាដកាអប្សរាជាង៣០០នាក់បានទៅសម្ដែងនៅរោងល្ខោនចតុមុខ និងមជ្ឈ
មណ្ឌលវប្បធម៏ផ្សេងៗទៀត។ លោកស្រី​ វីរតនា មន្ត្រីនាយកដ្ឋានសិល្បះកម្ពុជា បាន
អោយដឹងថា៖

        “នៅសម័យកាលខ្មែរក្រហម តំលៃវប្បធម៌ខ្មែរជាច្រើនត្រូវបានលុបបំបាត់ ហើយ
ក្នុងនោះមានរបាំអប្សរា។ នាបច្ចុប្បន្ន យើងខ្ញុំចង់បង្កើតឡើងវិញ​របាំនេះដើម្បីទៅ
សម្ដែងនៅគ្រប់ទិសទី រួមទាំងបារាំង អាល្លឺម៉ង់ ឬទីកន្លែង​ណាដែលមានជនខ្មែរ។
ដើម្បីជនខ្មែរគ្រប់រូបស្គាល់ដល់របាំប្រពៃណីនេះ។”

ចំពោះកម្ពុជា អប្សរាជាព្រលឹង ជាទ្រព្យសម្បត្តិធំមួយរបស់ប្រទេសជាតិ​ រួមជាមួយ
​មណ្ឌលប្រាសាទអង្គ។ ប្រសិនបើមុននេះ របាំអប្សរាសំរាប់រាជ​វង្សានុវង្ស ឬ​មន្ត្រី​រាជ
ការធំៗតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន ដោយសារផ្នែកទេសចរណ៍កម្ពុជាអភិវឌ្ឍន៍ 
អប្សរាត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយ។ អប្សរាបានក្លាយទៅជាចំណុចវប្បធម៌
មួយដ៏វិសេស​វិសាល ដែលភ្ញៀវទេសចរមិនអាចរំលងបាន ពេលមកដល់កម្ពុជាម្តងៗ៕




ប្រតិកម្មទៅវិញ

ផ្សេងៗ