(VOV)_ក្នុងឆ្នាំ២០១៣នេះ វិនិយោគិនជាច្រើននាក់បាននិងកំពុងចាត់ទុកតំបន់
អាស៊ីអាគ្នេយ៍ ជាតំបន់ពោពេញទៅដោយយថាទស្សន៍ ប្រៀបដូចជាផ្កាយកំពុងរះ
ចេញលើផ្ទៃមេឃ ដូចជា÷ឥណ្ឌូណែស៊ី ម៉ាឡេស៊ី ហ្វីលីពិន មីយ៉ាន់ម៉ា…ជាដើម។
|
អាស៊ាន-តំបន់មានឧត្តមភាពជាច្រើនក្នុងឆ្នាំ២០១៣ (internet) |
តាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ ថា÷កំណើនសេដ្ឋកិច្ច របស់អា
ស៊ាននឹង ទទួលបាន ៥,៧% ក្នុងឆ្នាំ២០១៣ និង៥,៨% ក្នុងឆ្នាំ ២០១៤។អាស៊ានកំពុង ប្រកួតប្រជែង ជាមួយខឿនសេដ្ឋកិច្ចធំៗក្នុងតំបន់អំពីការទាក់ទាញទុនវិនិយោគពីបរ
ទេស។ បណ្ដាសម្ព័ន្ធក្រុមហ៊ុនបរទេសបានចាប់ផ្តើមឆ្ពោះទៅបណ្ដាប្រទេសអាស៊ាន
ដើម្បីឆ្លៀតយកប្រភពធនធានមនុស្សមានតំលៃពលកម្មថោក ឧត្តមភាពអំពី ចំនួន
ប្រជាជន និងសក្ដានុភាពអំពីកំណើនសេដ្ឋកិច្ច។ លោក Mark Geary នៅវិទ្យាស្ថាន
ស្រាវជ្រាវរដ្ឋអាមេរិក បានអោយដឹងថា÷
“ បណ្ដាក្រុមហ៊ុនធំៗ កំពុងស្វែងរកកំណើននៅទ្វីបអាស៊ី និងគេក៏បង្វែគំនិតនិងការ
ចាប់អារម្មណ៍ ទៅទីផ្សារនេះ។ ប្រការនេះអាចមើលឃើញ ក្នុងយុទ្ធសាស្ត្រកំ ណើន ក្នុងរយះពេលជិតៗនេះ របស់ធនាគារ HSBCជាដើម។ គេបានកាត់បន្ថយពលករ នៅទ្វីបអឺរ៉ូប និងបង្កើនចំនួនបុគ្គលិកនៅទ្វីបអាស៊ីឡើង ៥ ០០០នាក់។”
ក្នុងប៉ុន្មានខែដើមឆ្នាំ ២០១៣ ស្ថានភាពសេដ្ឋកិច្ចរួមរបស់ពិភពលោក និងតំបន់
បានមានការផ្លាស់ប្តូរជាច្រើន បើប្រៀងនឹងឆ្នាំ២០១២។ និងមានមូលដ្ឋានជាច្រើន
ដើម្បី ជឿជាក់ថា÷ ក្នុងឆ្នាំនេះមានវិនិយោគិនជាច្រើន នៅតែចាត់ទុកថា÷អាស៊ីអា
គ្នេយ៍ ជាតំបន់ដីពោពេញទៅដោយយថាទស្សន៍មានសេចក្ដីសង្ឃឹមជាច្រើន។ លោក
Bert Hofman អ្នកជំនាញការសេដ្ឋកិច្ចអាស៊ីបូពា៍ និងអាស៊ីប់ាស៊ីហ្វីក នៃធនាគារពិភព លោក បានអះអាងថា÷
“ ក្នុងឆ្នាំ ២០១៣ ស្ថានភាពខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ នឹងមិនជួបការលំបាក
ដូច មុននេះទៀតទេ។ អតិផរណានឹងថយចុះជាបណ្ដើរៗ។ កត្តាស្នូលដែលជះឥទ្ធិ
ពលដល់អតិផរណា តំលៃស្បៀងអាហារ កំពុងកើនឡើងលើទូទាំងពិភពលោក។ ប៉ុន្តែ កត្តាសំខាន់ដែលទាក់ទិនដល់ទ្វីបអាស៊ី គឺអង្ករ គឺតំលៃមិនកើនឡើង ស្ថិរភាព។”
សញ្ញាសកម្មមួយទៀតសំរាប់ខឿនសេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ ២០១៣នេះកឺលទ្ធ ផលនៃរបាយការណ៍ របស់ធនាគារ HSBC បានសរអោយឃើញថា÷ប្រភពទុនវិនិ យោគពីបរទេស FDI មិនប្រមូលផ្តុំចូលចៅប្រទេសចិនទៀតទេ វាបានបង្វែទិស
ឆ្ពោះទៅប្រទេសដូចជា÷ ឥណ្ឌា និងបណ្ដាប្រទេសក្នុងអាស៊ានឥណ្ឌូនេស៊ី វៀតណាម
,ជាដើម។ លោក Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ច
មជ្ឈឹម វៀតណាម បានអះអាងថា÷ដំណាក់កាល ២០១៣-២០១៥ ជារយះពេលប្រ
ព្រឹត្ត ទៅរបតសំខាន់ជាច្រើន នៃការកែទម្រងខឿនសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាពិភព
លោក÷
“ លក្ខណះដោយឡែកក្នុងឆ្នាំ ២០១៣នេះមានចំណុចសំខាន់២។ ទីមួយគឺ បណ្ដា
ប្រទេស អាស៊ាន បន្តបង្កើតម៉ាក្រូសេដ្ឋកិច្ច។ ទីពីរគឺ ទន្ទឹមនឹងការគ្រប់គ្រងចរន្តទុន គឺ
គេបានខំ ព្រឹងប្រែងរក្សារ គោលនយោបាយអត្រាតំលៃប្រាក់មួយ សំរាប់ខឿនសេដ្ឋ
កិច្ចរបស់ គេមានសមត្ថភាពក្រកួតប្រជែង។”
ឆ្នាំ ២០១៣ នៅមានការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ អាស៊ានក៏កំពុងប្រឈម មុខនឹងឱកាសជាច្រើន ដើម្បីបង្ហាញកំលាំងទាក់ទាញរបស់តំបន់មានល្បឿនកំណើន
ខ្ពស់ លើផែនទីសេដ្ឋកិច្ចពិភពលោកនេះដែរ៕