(VOV World)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ អាស៊ានត្រូវបាន ទទួលស្គាល់ ជាតំបន់មួយ ក្នុងចំណោមតំបន់ធ្វើសមាហរណកម្ម និងសកម្មបំផុតលើពិភពលោក។ ទន្ទឹមនឹងនោះ អាស៊ានត្រូវបានវាយតំលៃជាទីផ្សារ មួយ ពោពេញទៅដោយសាក្ដានុ
ភាព និងមានការទាក់ទាញវិនិយោគខ្លាំង ចំពោះវិនិយោគិននានា លើទូទាំងពិភព
លោក និងក្នុងនោះ មានបណ្ដា អង្គ ភាពអាជីកម្ម EU។ នាសព្វថ្ងៃ អាស៊ាននិង EU បានកំពុងដំណើការ ចរចារ និងពិភាក្សាជាច្រើន ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ច
ព្រមព្រៀង ពាណិជ្ជ កម្មសេរីអាស៊ាន- EU។
|
អាស៊ាន- EU ខំប្រឹងឆ្ពោះទៅកិច្ចព្រមព្រៀង FTA (internet) |
បន្តជោគជ័យរបស់សន្និសីទកំពូល អាជីវកម្មលើកទី១ នៅឥណ្ឌូនេស៊ី នាឆ្នាំ
២០១១ និងលើកទី២ នៅកម្ពុជានាឆ្នាំ ២០១២ សន្និសីទកំពូល អាជីវកម្មអាស៊ាន- EU លើកទី៣ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានី ហាណូយ ពីថ្ងៃទី ៨ ដល់ថ្ងៃទី
៩ មិនា នឹងជាឱកាសសំរាប់អង្គភាពអាជីវកម្ម នៃប្លុក ទាំងពីរជួបប្រាស្រ័យ និងផ្សព្វ ផ្សាយទស្សនះ ការយកចិត្តទុកដាក់ និង គោលបំណងចំពោះថ្នាក់ដឹកនាំសេដ្ឋកិច្ច
នៅតំបន់ទាំងពីរ។
ថ្លែងមតិនៅសន្និសីទកាសែតអំពីសន្និសីទនេះ នាថ្ងៃទី ១ មិនា បណ្ឌិត Vu Tien
Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម( VCCI) វាយតំលៃថា៖ ជា មួយបរិមាណអ្នកប្រើប្រាស់ចំនួន ១,១ពាន់លាននាក់ នោះតំបន់អាស៊ាននិង EU មាន សក្ដានុភាពធំធេង ដើម្បីអភិវឌ្ឍន៍ក្នុងអនាគត។ ដូច្នេះ ការកំណត់ទិស អំពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី នឹងបង្កលក្ខណះ និង បរិយាកាសអាជិវកម្ម បង្កើតឱកាស សំរាប់ វៀតណាម ជំរុញខ្លាំងការនាំចេញ នាំចូល៖
“ នៅសន្និសីទជាន់ខ្ពស់លើកនេះ បណ្ដាអ្នកតាក់តែងគោល នយោ បាយ បណ្ដា
មន្ត្រី និងមជ្ឈដ្ឋានអាជីវករ នឹងផ្លាស់ប្តូរអំពីបណ្ដាការលំបាកសាកល្បងនានាក្នុងអាជីវ
កម្ម ឱកាសសហប្រតិបត្តិការវិនិយោគ រវាង តំបន់ទាំងពីរ ដោយលើមូលដ្ឋាននោះ នាំ ចេញបណ្ដាសំណើ ចំពោះ រដ្ឋាភិបាល និងកម្មវិធីជាក់ស្ដែងនានា របស់សហគមន៍អង្គ ភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ នៅសន្និសីទជាន់ខ្ពស់នេះ យើងខ្ញុំ ក៏រៀបចំវេទិកាសន្ទ
នា ជួបប្រាស្រ័យ B2B ដើម្បីអង្គភាពអាជីវកម្មនៃភាំគីទាំងពីរ ស្វែងយល់ និង ផ្លាស់ ប្តូរ អំពីរាល់ឱកាសអាជីវកម្មជាក់ស្ដែង។ ”
នាបន្នច្ចុប្បន្ន អាស៊ានកំពុងឆ្ពោះទៅគោដៅកសាងសហគមន៍រួម នាឆ្នាំ ២០១៥ ជាមួយសរសរស្នូលចំនួន៣ ក្នុងនោះ សហគមន៍សេដ្ឋកិច្ចរួម អាស៊ានជានិច្ចកាលត្រូវ
បានជំរុញយ៉ាងខ្លាំងក្លា។ សន្និសីទកំពូល អង្គភាពអាជីវ កម្ម អាស៊ាន - EU លើកទី៣
ក៏ជាឱកាសដើម្បីបើកទូលាយជាង ទៀត សក្ដានុភាព ក៏ដូចជា ឧត្តមភាព ទាក់ទាញ
ការ វិនិយោគរបស់តំបន់។ នៅ ព្រឹត្តិការណ៍នេះ ភាគីទាំងពិរបន្តនាំចេញ បទដ្ឋាននានា និងទិសដៅអនុវត្ត សំដៅសម្រេចការព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពា
ណិជ្ជកម្មសេរី (FTA) រវាងប្រទេសអាស៊ាននិមួយៗ ជាមួយ EU ក្នុងរយះពេលខាង មុខ
នេះ។ លោក Luong Hoang Thai ប្រធាន នាយកដ្ឋានគោលនយោបាយ និង ពាណិជ្ជ
កម្មពហុ ភាគី នៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានអោយដឹងថាៈ
“ អំពីដំណើការចរចារ អាស៊ាន - EU នាបច្ចុប្បន្ន ប្រទេសអាស៊ាន មួយ ចំនួន
បាន ដំណើការចរចារ FTA ជាមួយអាស៊ាន។ បណ្ដាកិច្ចព្រម ព្រៀង FTA ទ្វេភាគី
រវាងប្រទេសអាស៊ាននិមួយៗ ជាមួយ EU នឹងជាការបោះជំហានសំខាន់ដើម្បីបង្កើត ឡើង កិច្ចព្រមព្រៀងរួមអាស៊ាន - EU។”
ប៉ុន្តែ តាមការវាយតំលៃរបស់សាស្ត្រាចារ Claudio Dordi ប្រធាន ក្រុម ពិគ្រោះ
យោបល់ នៃគំរោងការណ៍ ជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជ កម្ម និងវិនិយោគ
ទ្វីបអឺរ៉ូប ( EU – Mutrap) បានអោយដឹងថា៖ ដំណើរការ ចរចារដើម្បីទទួលបានកិច្ច
ព្រមព្រៀង FTA រួម EU – ASEAN ត្រូវដំណើការក្នុងរយះពេលមួយ និងភាគីទាំងពីរ ត្រូវដោះស្រាយអោយបានបណ្ដារបងក្នុងដំណើការនេះ៖
“ យើងមានបញ្ហាធំចំនួន៣ ក្នុងដំណើការចរចារ FTA EU – ASEAN ។ទី១គឺ គោលដៅអំពីគុណភាព ក្នុងនោះ មានបណ្ដាបទដ្ឋានអំពីបច្ចេកទេស បច្ចេកវិទ្យា។ទីពីរគឺ អំពីហេដ្ឋារចនាសម្ព័ន្ធ និងទី៣គឺ មណ្ឌលសេវាកម្មឧបត្ថម្ភនៅបណ្ដាប្រទេស អាស៊ាន មិនទាន់ឆ្លើយតបបានប្រភពកម្លាំងវិនិយោគ។”
ទោះបីជា ដំណាងនៃអង្គភាព អង្គភាពអាជីវកម្ម EU នានាប្រចាំនៅវៀតណាម នៅតែជឿជាក់អំពីគោលដៅចុះហត្ថលេខាលើកិច្ចព្រមប្រៀង FTA EU – ASEAN។
លោក Jean Jacques Bouflet អគ្គទីប្រឹក្សារ និងជាប្រធានគណះកម្មាធិការសេដ្ឋ កិច្ច
និង ពាណិជ្ជកម្ម គណះប្រតិភូ EU ប្រចាំនៅវៀតណាម បានជឿជាក់ថា៖ ជាមួយ សក្ដានុភាព និងតម្រូវការនៃតំបន់ទាំងពីរនេះ រួមជាមួយបណ្ដាលទ្ធផលទទួលបាន
តាមរយះសន្និសីទ សិក្ខាសាលា នឹងបើកចេញយុគសម័យថ្មី សំរាប់កិច្ចសហប្រតិ
បត្តិការនិងផ្លាស់ប្តូរពាណិជ្ជកម្ម រវាងភាគីទាំងពីរ៖
“ យើងខ្ញុំ បានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយសមា ជិកស្នូលរបស់អាស៊ាន ដូចជា៖សិង្ហបុរី ម៉ាឡេស៊ី និង កំពុងដំណើការចរចារ FTA ជា មួយវៀតណាម …។ យើងខ្ញុំជឿជាក់ថា៖ជាមួយការជួយឧបត្ថម្ភនិងសហប្រតិ បត្តិការ របស់រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន កិច្ចព្រមព្រៀងFTA រួម រវាង EU និងអាស៊ាន នឹងទទួលបានយ៉ាងឆាប់ៗ៕”