ឥណ្ឌូនេស៊ីជំរុញអង្គភាពអាជីវកម្មធ្វើសមាហរណកម្ម

(VOV)_សហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ២០១៥។ អង្គ
ភាពអាជីវកម្មអាស៊ានកំពុងប្រឈមមុខនឹងឱកាសនិងឧបសគ្គជាច្រើន ក្នុងដំណើ
ការធ្វើសមាហរណកម្ម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវ
កម្មក្នុងប្រទេសបង្កើនកម្លាំងប្រកួតប្រជែងនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំ
បន់​ រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានបានអនុវត្តកម្មវិធី គោលនយោបាយនិង​
សកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មរបស់ខ្លួន ដែលក្នុងនោះ​
មានឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ីជំរុញអង្គភាពអាជីវកម្មធ្វើសមាហរណកម្ម - ảnh 1
ឥណ្ឌូនេស៊ីជំរុញអង្គភាពអាជីវកម្មធ្វើសមាហរណកម្ម

          ក្នុងអាស៊ាន ឥណ្ឌូនេស៊ីជាប្រទេសធំមួយ។ ដោយមានចំនួនប្រជាជនជាង​
២៥០លាននាក់ ឥណ្ឌូនេស៊ីមានអង្គភាពអាជីវកម្មចំនួន៤០ហ្មឺនអង្គភាព។ ការ​បង្កើត
សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥ ជាគ្រឹះដ្ឋាននិងជាបុព្វបទសំខាន់ដើម្បីអង្គភាព
អាជីវកម្មឥណ្ឌូនេស៊ីបញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងតំបន់។ 
លោកស្រី Santi ដំណាងក្រុមហ៊ុន Lugas Farmaceutical - ក្រុមហ៊ុន​ផលិតកម្មនិង
នាំចេញផលិតផលឱសថឥណ្ឌូនេស៊ីបានអោយដឹងថា៖

          “ ការលក់ដូផលិតផលនានានឹងមានភាព​ងាយស្រួល​និងលឿន​ជាងមុន។ 
ក្រៅពី​នោះ តម្រូវការអំពីផលិតផល ទំនិញរបស់សហគមន៍អាស៊ាននឹងមានកាន់
តែច្រើននិងខ្លាំងក្លាថែមទៀត។ យើងខ្ញុំជឿជាក់ថា ពេលបង្កើតសហគមន៍សេដ្ឋ
កិច្ចអាស៊ាន(AEC) ប្លុកអង្គភាពអាជីវកម្មនឹងមានលក្ខណះងាយស្រួលជាងមុនក្នុង
ពេល​បំ​ពេញបែបបទរដ្ឋបាល។”

          ដើម្បីបង្កលក្ខណះអោយអង្គភាពអាជីវកម្មនានានាំចេញ រដ្ឋាភិបាលឥណ្ឌូ​
នេស៊ី ក្នុងឆ្នាំ ២០១៥ បានប្រកាសកញ្ចប់គោលនយោបាយសេដ្ឋកិច្ចចំនួន៥។ ​ក្នុងនោះ កញ្ចប់គោលនយោបាយទី៤ ដែលបានអនុវត្តពីខែតុលាឆ្នាំ ២០១៥មក បាន
ប្រមូលផ្តុំបង្កើនខ្ទង់កម្ចីមានការប្រាក់ទាប ប្រហែល១២%/ឆ្នាំ និងបង្ក​លក្ខណះ
អោយអង្គភាពអាជីវកម្មក្នុងបញ្ហារដ្ឋបាល។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល​ឥណ្ឌូនេ
ស៊ីក៏ជំរុញការផ្លាស់ប្តូរអង្គភាពអាជីវកម្ម ស្រាវជ្រាវទីផ្សារនានាក្នុងតំបន់ទៀតផង។
 លោក Sadikin ទីប្រឹក្សារសេដ្ឋកិច្ច នៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅ​វៀត​ណាមបាន
អោយដឹងថា៖

          “ យើងខ្ញុំបានផ្តល់មតិនិងដំណោះស្រាយនានា ដើម្បីអាចកសាងទំនាក់​ទំនង
ពាណិជ្ជកម្មនិងវិនិយោគ។ គេបានជួបជុំនិងស្វែងយល់អំពីគ្នាទៅវិញទៅមក។ យើង
ខ្ញុំស្វែងរកអង្គភាពអាជីវកម្មវៀតណាមមានសក្ដានុភាពសហប្រិតបត្តិការជាមួយអង្គ
ភាពអាជីវកម្មឥណ្ឌូនេស៊ី។”

          ដើម្បីបញ្ជូនផលិតផលរបស់ខ្លួនទៅទីផ្សារផ្សេងៗ គឺការជួយឧបត្ថម្ភរបស់​រដ្ឋា
ភិបាលនិងអង្គការដំណាងនានានៅឯបរទេសជាកក្កតាដ៏សែនសំខាន់។ ប្រ​ការនេះ
នឹងបង្កើនទំនុកទុកចិត្ត និងជួយអង្គភាពអាជីវកម្មទាក់ទងបានអង្គភាព​អាជីវកម្មក្រៅ
ប្រទេសងាយស្រួលជាង។ លោកស្រី Santi ដំណាងក្រុមហ៊ុន​ Lugas ​Farmaceutical
បានអោយដឹងថា៖ 

          “ អង្គភាពអាជីវកម្មយើងខ្ញុំទទួលបានការជួយឧបត្ថម្ភជាច្រើនពីរដ្ឋាភិបាល​ ក្នុង
ការនាំចេញផលិតផល។ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានបង្កើតឱកាសស្វែងរកដៃគូសំ
រាប់យើងខ្ញុំទៀតផង។ ឧទាហរណ៍ដូចជា៖ការរៀបចំផ្សារណាត់នៅវៀតណាមជាដើម។”

          ក្នុងតំបន់អាស៊ាន វៀតណាមជាទីផ្សារមួយពោពេញទៅដោយសក្ដានុភាព​និង
ទាក់ទាញ។ វៀតណាមមានលក្ខណះងាយស្រួលជាច្រើន និងសមស្របជា​មួយការ
អភិវឌ្ឍន៍អាជីវកម្ម ដូចជា៖​ចំនួនប្រជាជនច្រើន ពលករជំនាញ ​និង​ឧស្សាព្យាយាម។
 កក្តាទាំងនេះបានបង្កើតកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លា ចំពោះ​អង្គភាពអាជីវកម្មឥណ្ឌូ
នេស៊ី។ លោកNico Marco ដំណាងក្រុមហ៊ុន Karya Adishin Sukses បានចែករំលែកថា៖

          “ វៀតណាមជានិច្ចកាលដើរតួនាទីជួរមុខចំពោះយើងខ្ញុំ ដោយសារចំនួន​ប្រជា
ជនច្រើន ជាង៩០លាននាក់ ហើយក្នុងនោះ ទីផ្សារក៏ធំទូលាយទៀតផង។ ក្នុងពេល
ព្រឹកថ្ងៃនេះយើងខ្ញុំស្វែងរកបានដៃគូចំនួន៤ ហើយនាពេលខាងមុខនេះ យើងខ្ញុំនឹង
បន្តពិភាក្សាអោយបានម៉ត់ចត់ថែមទៀត អំពីបញ្ហាតំលៃ ផលិតផល​ និងការដឹកជញ្ជូន
ទំនិញ។”

          អាចឃើញបានថា៖ ការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី នាំមកនូវផល
ប្រយោជន៍ជាក់ស្ដែងជាច្រើនសំរាប់អង្គភាពអាជីវកម្មឥណ្ឌូនេស៊ី។ ដោយមានបណ្ដា
ដៃគូថ្មីៗ អង្គភាពអាជីវកម្មឥណ្ឌូនេស៊ី នឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ឈានទៅដល់ទី
ផ្សារនានាក្នុងតំបន់ រួមចំណែកបង្កើតទីផ្សាររួមអាស៊ានមួយរសរវើក​និងអភិវឌ្ឍប្រ
កបដោយនិរន្តរភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ