៥៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ កសាងនិងពូនជ្រុំចំណងមិត្តភាពដ៏ស្អិតរមួត

(VOVWORLD) - វៀតណាម-កម្ពុជា ជាប្រទេសភូមិផងរបងជាប់ ជាមួយគ្នា។ ជាងកន្លះសតវត្សបានកន្លងផុតទៅហើយ ចាប់តាំងពីប្រទេសទាំងពីរ បង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧) ប្រជាជនវៀត ណាម និងប្រជាជនកម្ពុជាជាច្រើនជំនាន់បានប្រកៀកស្មាជាមួយគ្នានៅក្នុងបុព្វហេតុ តស៊ូរំដោះជាតិ កសាងប្រទេសជាតិប្រកបដោយសន្តិភាព សម្បូរធូធារ រួមគ្នាឆ្ពោះទៅ រកអនាគតដ៏រុងរឿង។ មនោសញ្ចេតនាដ៏ជិតស្និទ្ធិរវាងប្រជាជននៃប្រទេសទាំងពីរ ដូចជាកំណាត់ស្ពានដែលលាតសន្ធឹងពីអតីតកាលរហូតដល់បច្ចុប្បន្ន រួមចំណែក ពូនជ្រុំចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។

៥៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ កសាងនិងពូនជ្រុំចំណងមិត្តភាពដ៏ស្អិតរមួត - ảnh 1លោក Phan Xuan Nghia អតីតអ្នកជំនាញ ការនៃក្រុម A៥០ របស់ទីក្រុងហូជីមិញដែលធ្លាប់ទៅជួយបដិវត្តន៍កម្ពុជា។
ត្រឡប់មកប្រវត្តិសាស្ត្រវិញ កាលពីជាង ៤៣ ឆ្នាំមុន ពោលគឺថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ របបខ្មែរក្រហមប្រល័យពូជសាសន៍របស់រដ្ឋាភិបាលរបស់ ប៉ុល ពត អៀង សារី ត្រូវបានផ្ដួលរំលំដោយកង ទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងស្នេហាជាតិពិតប្រាកដរបស់កម្ពុជា។ ក្នុងអំឡុងឆ្នាំ ១៩៧៩- ១៩៨៩ តាមសំណើរបស់គណៈបក្សប្រជាជនបដិវត្តន៍កម្ពុជា អ្នកជំនាញការវៀតណាមរាប់ម៉ឺននាក់បានចេញដំណើរទៅបំពេញកាតព្វកិច្ចអន្តរជាតិដោយប្រកៀកស្មាជាមួយប្រជាជនកម្ពុជាដើម្បី ទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម មិនឲ្យវិលត្រឡប់មកវិញ ព្រមទាំងស្តារសេដ្ឋ កិច្ចសង្គមឡើងវិញ កសាងជីវភាពថ្មី។ លោក Phan Xuan Nghia អតីតអ្នកជំនាញ ការនៃក្រុម A៥០ របស់ទីក្រុងហូជីមិញ ជាយុទ្ធជនឆ្នើមមួយរូបដែលធ្លាប់ត្រូវបាន ជ្រើសរើសឲ្យចូលរួមក្នុងក្រុមអ្នកជំនាញការយោធាទី៧២ - កងទ័ពការពារព្រំដែន ដើម្បីទៅជួយមិត្តកម្ពុជាកសាងរដ្ឋាភិបាល កងទ័ព និងវាយបណ្តេញកម្លាំងសំណល់ របស់ពួក ប៉ុល ពត - អៀង សារី តាំងពីខែកុម្ភៈ ឆ្នាំ១៩៧៩។ លោក Nghia រំលឹក ឡើងវិញថា៖
“កងទ័ពការពារព្រំដែនបានពលីជីវិតរបស់សមមិត្តជាង៦០០០នាក់។ នោះគឺ ជាពលីកម្មដ៏អង់អាចក្លាហានដើម្បីការពារព្រំដែន ការពារបូរណភាព និងឯករាជ្យ របស់ប្រទេសជាតិពីចម្ងាយ។ ខ្លួនខ្ញុំផ្ទាល់មានការសោកស្ដាយ និងរំភើបចិត្តយ៉ាង ខ្លាំង នៅពេលក្រឡេកមើលអតីតកាលឡើងវិញ គឺមានអារម្មណ៍មោទនភាពខ្លាំង ណាស់ ដែលយើងបានរួមចំណែកទាំងកម្លាំងស៊ីវិល និងយោធា ដើម្បីជួយមិត្តកសាង រដ្ឋាភិបាលដ៏រឹងមាំរហូតដល់សព្វថ្ងៃនេះ”។
៥៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ កសាងនិងពូនជ្រុំចំណងមិត្តភាពដ៏ស្អិតរមួត - ảnh 2លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។
ជាង៤៣ឆ្នាំបានកន្លងផុតទៅក្រោយពីថ្ងៃរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យ ពូជសាសន៍ ប្រជាជនកម្ពុជានៅតែចងចាំនូវគុណូបការៈនិងពលីកម្មដ៏ធំធេងរបស់កង ទ័ពស្ម័គ្រចិត្ត វៀតណាមដែលទៅជួយបដិវត្តន៍កម្ពុជា។ សំណេះសំណាលជាមួយ អតីតអ្នកជំនាញការវៀតណាម លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ហូជីមិញ បានសម្តែងថា៖
“ប្រទេសជាតិ ប្រជាជនកម្ពុជា ហើយសូម្បីតែគ្រួសារ និងឪពុកម្តាយរបស់ខ្ញុំ បានរស់នៅរហូតមកដល់សព្វថ្ងៃនេះ ហើយជាពិសេសរូបខ្ញុំផ្ទាល់ដែលបានសិក្សា និងលះបង់រហូតមកដល់សព្វថ្ងៃនេះ អាចបញ្ជាក់បានថា ប្រសិនបើមិនមានការជួយ ឧបត្ថម្ភគាំទ្រដោយអស់ពីចិត្តរបស់បក្ស រដ្ឋ និង ប្រជាជនវៀតណាម លទ្ធផលនេះនឹងមិនអាចទៅរួចទេ។ នោះគឺជាការពិតនៃប្រវត្តិសាស្ត្រ។ លោកអ៊ុំ លោកពូកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការបានលះបង់ដើម្បីជួយកម្ពុជារស់រានឡើងវិញ និង អភិវឌ្ឍន៍។ យើងខ្ញុំចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងនេះ ហើយនឹងបន្តពង្រីក ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ”។
មិនត្រឹមតែលះបង់យុវវ័យជាង១០ឆ្នាំសម្រាប់បុព្វហេតុកសាងប្រទេសកម្ពុជាឡើងវិញប៉ុណ្ណោះទេ ក្រោយចូលនិវត្តន៍ អតីតយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញ ការវៀតណាម បន្តចូលរួមសមាគមន៍មិត្តភាព វៀតណាម-កម្ពុជា ហើយបន្តរួម ចំណែកទៅក្នុងបុព្វហេតុពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិ ទាំងពីរ។ លេចធ្លោបំផុតត្រូវនិយាយដល់ចលនា “បណ្ដុះពន្លកមិត្តភាព” ដែលត្រូវបាន សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបំផុស កាលពីឆ្នាំ២០១២ ដោយចលនាអតីត យុទ្ធជនស្ម័គ្រចិត្ត ជំនាញការ កម្មាភិបាល វៀតណាម ទទួលនិស្សិតកម្ពុជាដែល កំពុងសិក្សារៀនសូត្រនៅវៀតណាមជាកូនធម៌ ដើម្បីជួយឧបត្ថម្ភប្អូនៗក្នុងដំណើរការ សិក្សានៅវៀតណាមក៏ដូចជាជួយប្អូនៗយល់ដឹងបន្ថែមទៀតអំពីចំណងសាមគ្គីភាពវៀតណាម-កម្ពុជាផងដែរ។ រាល់និស្សិតទាំងនោះ ក្រោយពីបញ្ចប់ការសិក្សា មិនត្រឹម តែវិលត្រឡប់មករួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក្លាយ ទៅជាពន្លកមិត្តភាព ដើម្បីជួយប្រជាជនកម្ពុជាយល់ច្បាស់ថែមទៀតអំពីទឹកដី មនុស្សវៀតណាមទៀតផង។ ជុន ម៉ឺង អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាហាណូយ ដែលបច្ចុប្បន្នកំពុងធ្វើការសម្រាប់ក្រុមហ៊ុនបច្ចេក វិទ្យាធំមួយនៅរាជធានីភ្នំពេញបានចែករំលែកថា៖
 
៥៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ កសាងនិងពូនជ្រុំចំណងមិត្តភាពដ៏ស្អិតរមួត - ảnh 3លោក Nguyen Van Do ប្រធានតំណាងវិទ្យុសម្លេងវៀតណាម (VOV) ប្រចាំនៅកម្ពុជា។
ក្នុងអំឡុងពេលប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា គឺប្រជាជន ជា ពិសេសជំនាន់វ័យក្មេង តែងតែដើរតួនាទីដ៏សែនសំខាន់ ទាំងក្នុងការប្រយុទ្ធប្រឆាំង នឹងសត្រូវរួមក្នុងអតីតកាលផង ទាំងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្រោយ មកផង។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលទាំងសង្ខាងតែងតែមានអាហារូបករណ៍ជាច្រើន សម្រាប់និស្សិតនៃប្រទេសទាំងពីរ។ និស្សិតជាច្រើនដែលធ្លាប់បានរៀននៅវៀត ណាម និងកម្ពុជា បច្ចុប្បន្នកំពុងធ្វើការនិងកាន់មុខតំណែងសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋ ដូចជាក្រសួងការពារជាតិ ក្រសួងនគរបាល ក្រសួងការបរទេស ឬទីភ្នាក់ងារសារ ព័ត៌មានធំៗ។ ក្នុងនាមជាអតីតនិស្សិតវៀតណាមនៅកម្ពុជា លោក Nguyen Van Do ប្រធានតំណាងវិទ្យុសម្លេងវៀតណាម (VOV) ប្រចាំនៅកម្ពុជា ជានិច្ចកាលមាន មោទនភាពយ៉ាងខ្លាំងដោយបានរួមចំណែកកម្លាំងដ៏តូចតាចរបស់ខ្លួនទៅក្នុងការពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។
“កាលពីមុន ពេលធ្វើការនៅកម្មវិធីផ្សាយជាភាសាខ្មែរ តាមរយៈរលកវិទ្យុ និង កាសែតអេឡិច ត្រូនិក យើងខ្ញុំតែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍សំខាន់ៗ ឬគោលនយោបាយធំៗរបស់វៀតណាម ទៅកាន់មិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា តាមរយៈភាសាខ្មែរផ្ទាល់ ដើម្បី ជួយគេយល់ដឹងច្បាស់ថែមទៀតអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម។ ឥឡូវនេះ ធ្វើការនៅប្រទេសកម្ពុជា ខ្ញុំតែងតែខិតខំប្រឹងប្រែង ដើម្បីតាមដាន និងឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលា និងត្រឹមត្រូវអំពីព្រឹត្តិការណ៍ នយោបាយ សេដ្ឋកិច្ច ជីវភាពសង្គម នៅកម្ពុជាទៅដល់ប្រជាជន វៀតណាម តាម នោះជួយប្រជាជននៃប្រទេសទាំងពីរយល់ដឹងគ្នាកាន់តែច្រើនថែមទៀត និងកាន់តែ ជិតស្និទ្ធជាមួយគ្នា។ ដូចដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា បាន បញ្ជាក់នៅក្នុងគ្រប់កិច្ចប្រជុំជាន់ខ្ពស់ថា ការងារឃោសនានិងផ្សព្វផ្សាយព័ត៌មាន មានតួនាទីដ៏សែនសំខាន់ ដែលជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេស យុវជនជំនាន់ក្រោយ អាចយល់ដឹងយ៉ាងស៊ីជម្រៅអំពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា”។
៥៥ឆ្នាំ មិនមែនជារយៈពេលដ៏វែងនោះទេ បើធៀបនឹងកម្រាស់ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា ប៉ុន្តែនោះគឺជាដំណាក់កាល ប្រវត្តិសាស្ត្រដ៏មានអត្ថន័យពិសេសបំផុត ដែលត្រូវបានបង្កើតឡើង និងពូនជ្រុំដោយ ពលីកម្មសាច់ស្រស់ឈាមស្រស់ ការលះបង់ស្ងៀមស្ងាត់ រួមជាមួយការខិតខំប្រឹង ប្រែងមិនចេះនឿយណាយរបស់ប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ ចំណង មិត្តភាព សាមគ្គីភាពដ៏រឹងមាំ ស្មោះត្រង់ និងស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅ មករបស់ប្រជាជាតិទាំងពីរ គឺជាមូលដ្ឋានគ្រឹះ  ជាកម្លាំងចលករនិងកម្លាំងពលំ សម្រាប់ប្រទេសទាំងពីរបន្តប្រកៀកស្មាជាមួយគ្នាជំនះពុះពារលើរាល់ការលំបាក សាកល្បងទាំងអស់ នាំទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យកាន់តែរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ