Chua Soo Pong -អ្នកបង្ហោះអោយ TUONG វៀតណាម

(VOVWORLD) -ល្បះ Tuong ប្រពៃណីដែលបានចាត់ទុកជាប្រភេទសិល្បះរើសទស្សនិកជនបំផុត មកទស្សនាល្ខោនវៀតណាម។ ប៉ុន្តែ អ្នកដឹកនាំរឿងមួយរូបនៅសិង្ហបុរីបានបង្កើតឡើងឈុត Tuong វៀតណាមមួយ។

          (VOV)_សិល្បះ Tuong ប្រពៃណីដែលបានចាត់ទុកជាប្រភេទសិល្បះរើសទស្សនិកជនបំផុត មកទស្សនាល្ខោនវៀតណាម។ ប៉ុន្តែ អ្នកដឹកនាំរឿងមួយរូបនៅសិង្ហបុរីបានបង្កើតឡើងឈុត Tuong វៀតណាមមួយ។ ឈុត Tuong “ ក្រោមម្លប់ដើមពោធិ៍”របស់លោក មិនមែនជាឈុត Tuong គំរូទេ ប៉ុន្តែទាក់ទាញទស្សនិកជនជាច្រើនមកទស្សនាដោយខ្លឹមសារ និងការសម្ដែងដ៏អស្ចារ្យ។

Chua Soo Pong -អ្នកបង្ហោះអោយ TUONG វៀតណាម - ảnh 1

Chua Soo Pong -អ្នកបង្ហោះអោយ TUONG វៀតណាម

ទិដ្ឋភាពគឺនៅតំបន់ជនបទវៀតណាម មានដើមពោធិ៍ កំពង់ដរ កំលោះក្រមុំ…លៗ  “ ក្រោមម្លប់ដើមពោធិ៍” បាននាំទស្សនិកជនទៅដល់បរិយាកាសប្រពៃណីពិសេសដោយឡែករបស់ Tuong វៀតណាម។ បណ្ឌិត អ្នកវិភាគល្ខោន Cao Ngoc បានចែករំលែកថា៖

          “ នេះជាឈុតសម្ដែងពោពេញទៅដោយពណ៌ចម្រុះប្រពៃណីផង សាមញ្ញផង និងកក្តាស្រមើស្រ មៃផងដែរ។ ខ្លឹមសារសាច់រឿននេះសាមញ្ញ ដោយប្រមូលផ្តុំនិទានអំពីដើមពោធិ៍មានអាយុរាប់ពាន់ឆ្នាំ មានប្រលឹង និងដើមបញ្ញើក្អែករស់នៅលើដើមពោធន៍នេះបានក្លាយទៅជាដើមថ្នាំពិសិដ្ឋ អាចព្យាបាលជំងឺគ្រប់ប្រភេទ សំរាប់ប្រជាជនក្នុងតំបន់។ ដោយមានខ្លឹមសារដូច្នេះ អាចនាំទស្សនិកជនដល់ពិភពមួយដ៏អស្ចារ្យ បុរាណកាលដ៏ស្រស់បំព្រង។”

Chua Soo Pong -អ្នកបង្ហោះអោយ TUONG វៀតណាម - ảnh 2

Chua Soo Pong -អ្នកបង្ហោះអោយ TUONG វៀតណាម

ល្ខោន Tuong “ក្រោមម្លប់ដើមពោធិ៍” របស់អ្នកនិពន្ធ Le The Song និពន្ធដោយផ្អែកទៅលើវណ្ណកម្មអក្សរសាស្ត្រ “វិហារមានខ្មោច”របស់អ្នកដឹកនាំរឿង Chua Soo Pong។ “ ក្រោមម្លប់ដើមពោធិ៍” ជារឿងនិទានអំពីដើមពោធិ៍មានដើមថ្នាំពិសិដ មានទេវតាដើមពោធិ៍ និងទេវតាដើមបញ្ញើក្អែក Canh Cay, Chum La រក្សា។ ក្នុងពេលមានទឹកជំនន់យក្ស Ta Doc ជួបគ្រោះថ្នាក់ ហើយបាននាង Huong ទៅសូមថ្នាំពីដើមពោធិ៍ ជួយសង្គ្រោះ។ យកអំពើអាក្រក់ដើម្បីតបស្នងសងគុណអំពើល្អ Ta Doc បានសម្លាប់ទេវតាដើមពោធិ៍ ដើម្បីយកដើមពោធិ៍ជារបស់ខ្លួន។ នាង Huong ក៏បានចាប់បង្ខំធ្វើជាប្រពន្ធ។ចំពោះអំពើឃោឃៅរបស់ Ta Doc នារីនិងបុរសមួយនាក់ទៀតបានក្រោកឈរឡើង ហើយសម្លាប់ Ta Doc។ ខ្លឹមសាររបស់ឈុតសម្ដែងនេះគឺអំពើល្អជានិច្ចកាលឈ្នះអំពើអាក្រក់។ អ្នកដឹកនាំរឿង Chua Soo Pong ចែករំលែកថា៖

          “ ខ្ញុំជឿជាក់ថា៖ ឈុតសម្ដែង “ក្រោមម្លប់ដើមពោធិ៍ ”នឹងទាក់ទាញបានទស្សនិកជនបរទេសចូលចិត្តស្រឡាញ់ចូលចិត្ត ដោយមានកម្លាំងសិល្បះ កម្លាំងរបស់រោងល្ខោនប្រពៃណី ហើយវាក៏ជាការប្រមូលផ្តុំកម្លាំងបញ្ញារបស់សិល្បករច្រើនជំនាន់ទៀតផង។ ”

Chua Soo Pong -អ្នកបង្ហោះអោយ TUONG វៀតណាម - ảnh 3

  TUONG វៀតណាម

Chua Soo Pong បានស្គាល់ដល់សិល្បះ Tuong វៀតណាមចាប់ពីពេលបានចូលរួមមហោស្រពវណ្ណកម្មល្ខោន នៅទីក្រុង Da Nang នាឆ្នាំ ២០១៥។ ទោះបីជាមានរបងអំពីភាសាក្តី ប៉ុន្តែចំពោះ អ្នកដឹកនាំរឿង  Chua Soo Pong សិល្បះ Tuong វៀតណាម មានការទាក់ទាញដោយឡែក។  “ក្រោមម្លប់ដើមពោធិ៍ ” បានប្រែក្លាយសុបិនរបស់លោកអ្នកក្លាយទៅជាការពិត៖

          “ ខ្ញុំឃើញថា៖ ប្រភេទសិល្បះនេះរបស់វៀតណាមងាយស្រួលធ្វើសមាហរណកម្មណាស់ តាំងពី៖របាំ សូរសម្លេង និងការសម្ដែងរបស់សិល្បករ។ តាំងពីយូរណាស់មកហើយ ខ្ញុំបានមានគំនិតកសាងឈុតសម្ដែង Tuong ហើយនាំសិល្បះអស្ចារ្យនេះរបស់វៀតណាមទៅសម្ដែងនៅឯបរទេស។”

          Chua Soo Pong ច្នៃប្រឌិត ម៉ត់ចត់ ចំពោះតួអង្គនីមួយៗ ដូច្នេះ វាមានចរិតលក្ខណះដោយឡែករបស់ខ្លួន។សិល្បករប្រជាជន Anh Duong និងសិល្បការិនី Loc Huyen បានអោយដឹងថា៖

          “ នេះជាលើកដំបូងដែលខ្ញុំបានធ្វើការជាមួយអ្នកដឹកនាំរឿងបរទេស កម្លាំងសម្ពាធគឺធ្ងន់ណាស់។ ខ្ញុំត្រូវប្រមូលផ្តុំអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន។”

          “ លោក Chua Soo Pong យកចិត្តទុកដាក់ចំពោះពាក្យសម្ដីនីមួយៗ កាយវិកា របៀបបញ្ចេញបញ្ចូលយ៉ាងដូចម្តេច? លោកបានកំណត់ហើយយើងត្រូវអនុវត្តតាម។”

          វណ្ណកម្មនេះនឹងបានសម្ដែងនៅសិង្ហបុរី នាខែសីហាឆ្នាំ ២០១៧ និងចូលរួមមហោស្រពអន្តរ ជាតិនៅប្រទេសសកាណាដា ឆ្នាំ២០១៨។ ដោយមានជោគជ័យនៅវៀតណាម  “ក្រោមម្លប់ដើមពោធិ៍ ” របស់អ្នកដឹកនាំរឿង Chua Soo Pong  បានផ្តល់ក្តីសង្ឃឹមថានឹងបង្ហោះសិល្បះ Tuong វៀតណាមឡើងឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ