(VOVWORLD)-ក្រោយរយៈពេលជាង២០ឆ្នាំវិនិយោគនៅវៀតណាមក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ CP វៀតណាម(CPV) ដោយមានទុនថៃ១០០% បានអះអាងតួនាទីរឹងមាំនៅ វៀតណាមតាមរយៈការបង្កើតរូបសណ្ឋានផលិតកម្មគំរូ។រូបសណ្ឋាននេះមិនគ្រាន់តែនាំ មកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ក្រុមហ៊ុនប៉ុណ្ណោះទេថែមទាំងជួយអោយខឿនកសិកម្មវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
ក្រោយរយៈពេលជាង២០ឆ្នាំវិនិយោគនៅវៀតណាមក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វCPវៀតណាម(CPV) ដោយ មានទុនថៃ១០០% បានអះអាងតួនាទីរឹងមាំនៅវៀតណាម តាមរយៈការបង្កើតរូបសណ្ឋានផលិតកម្មគំរូ។រូបសណ្ឋាននេះមិនគ្រាន់តែនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ក្រុមហ៊ុនប៉ុណ្ណោះទេថែមទាំងជួយអោយ ខឿន កសិកម្មវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
CPV-រូបសណ្ឋានផលិតកម្មកសិកម្មជោគជ័យនៅវៀតណាម |
មុននេះជាង២ឆ្នាំ លោក Nguyen Truong Dai ម្ចាស់កសិដ្ឋានចិញ្ចឹមបង្គា ដោយមានផ្ទៃដីជាង៤ហិកតា នៅឃុំ Vinh Thanh ស្រុក Nhon Trach ខេត្ត Dong Nai បានមានសេចក្ដីសម្រេចចិត្តសំខាន់មួយគឺលុបចោលរបៀបចិញ្ជឹមបង្គាតាមបែបប្រពៃណីដើម្បីអនុវត្តតាមរបៀបចិញ្ចឹមបង្គាតាមបែបថ្មីរបស់ CPV ។ មុននេះ CPV បានណែនាំ ធានាឱ្យបាននូវដំណើរការចិញ្ចឹមប្រកបដោយសុវត្ថិភាពពីការជ្រើសរើសពូជនិងចំណី។ ជាពិសេសបច្ចេកទេសចិញ្ចឹមបង្គាត្រូវបានដឹកនាំដោយបុគ្គលិក CPV ហើយលទ្ធផលទាំងអស់ត្រូវបាន CPV ទិញទាំងអស់តាមតំលៃថេរ សូម្បីនៅពេលទីផ្សារប្រែប្រួលក៏ដោយ។ ដូច្នេះប្រាក់ចំណូលរបស់គ្រួសារ លោក Dai តែងតែបានធានា។ លោក Dai បានអោយដឹងថា៖
“ ដំណើរចិញ្ចឹមបង្គាថ្មីរបស់ CPV បានផ្តល់ទិន្នផលខ្ពស់ណាស់ ទប់ស្កាត់ជំងឺផ្សេងៗ។ ដោយសារការបញ្ចូលទឹកស្អាតតាមស្តង់ដារ បានជាបង្គាមានសុខភាពល្អនិងមានភាពធន់ទ្រាំនឹងជំងឺ។ ទីពីរគឺការប្រើផលិតផលជីវសាស្រ្ត មិនមែនសារធាតុគីមី ថ្នាំអង់ទីប៊ីយោទិច ដូច្នេះបង្គាមានសុវត្ថិភាពណាស់”
CPV មិនត្រឹមតែសហការគ្នា ធ្វើការដោយផ្ទាល់ជាមួយកសិករប៉ុណ្ណោះទេ ថែមទាំងធ្វើការជាមួយភ្នាក់ងារនានាដើម្បីចែកចាយចំណីអាហារដល់កសិករនៅទូទាំងប្រទេសវៀតណាម។ គំរូមួយគឺ លោក Vu Hoang Cung ជាអ្នកចែកចាយចំណីអាហាររបស់ CPV ។ លោកបាននិយាយថា CPV នាំមកនូវតម្លៃប្រកបដោយនិរន្តរភាពដល់កសិករនិងអ្នកចែកចាយ៖
“ ខ្ញុំបានធ្វើការជាមួយ CPV អស់រយៈពេលជាង២១ឆ្នាំកន្លះ។ ពីមុនខ្ញុំបានជួញដូរផលិតផលកសិកម្មនិងកន្ទក់។ ក្នុងរយៈពេល២១ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយ CPV CPV តែងតែទទួលបានជោគជ័យសំរាប់កសិករចិញ្ចឹមសត្វ។ ចិញ្ចឹមសត្វទទួលបានជោគជ័យគឺក្រុមហ៊ុន (CPV) ក៏ទទួលបានជោគជ័យដែរ។”
លោក Dai និង លោក Cung គឺជាដៃគូចំនួន២ក្នុងចំណោមដៃគូរាប់ពាន់នាក់របស់CPV ក្នុងខេត្តនិងក្រុងជាង ៥០ នៅប្រទេសវៀតណាម។ ដើម្បីសម្រេចបាននូវលទ្ធផលអាជីវកម្មដូចសព្វថ្ងៃនេះនៅឆ្នាំ ១៩៨៨ ក្រុមហ៊ុននេះបានបើកការិយាល័យតំណាងនៅក្នុងទីក្រុងហូជីមិញជាមួយនឹងចំនួនបុគ្គលិកតិចជាង ១00 នាក់។ នៅឆ្នាំ ១៩៩៣ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតចិញ្ចឹមសត្វ VP វៀតណាម (CPV) ទើបបានបង្កើតឡើងជាផ្លូវការ។ លោក Montri Suwanposri អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន CPV បានមានប្រសាសន៍ថា៖
“ ក្រុមហ៊ុន CPV បានវិនិយោគទុននៅប្រទេសវៀតណាមអស់រយៈពេលជាង ២0 ឆ្នាំមកហើយ ក្នុងបរិបទ វៀតណាមបើកទីផ្សារមិនបានយូរប៉ុន្មានទេ។ ស្ថានភាពសេដ្ឋកិច្ចកំពុងជួបប្រទះនឹងការលំបាកជាច្រើន ជាពិសេស កសិកម្មមិនទាន់អភិវឌ្ឍណ៍ទេ ៖ការចិញ្ចឹមតាមបែបខ្នាតតូច ទិន្នផលទាបបច្ចេកវិទ្យាហួសសម័យ ចំណីសត្វនិងពូជមិនមានការអភិវឌ្ឍន៍។ នេះបណ្តាលឱ្យមានផលិតកម្មបសុសត្វនិងបក្សាបក្សីមានកម្រិតទាប ដែលមិនឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន អាកាសធាតុ ជំងឺរាតត្បាត ការប្រែប្រួលតម្លៃនៅក្នុងនិងក្រៅប្រទេស។”
CPV-រូបសណ្ឋានផលិតកម្មកសិកម្មជោគជ័យនៅវៀតណាម |
ក្រោយរយៈពេល២០ឆ្នាំធ្វើអាជីវកម្មនៅវៀតណាម នាបច្ចុប្បន្ន ក្រុមហ៊ុន CPV បានសហការជាមួយកសិដ្ឋានរាប់ពាន់កន្លែង និងបង្កើតការងារធ្វើសំរាប់ពលករវៀតណាមចំនួន១៥ម៉ឺននាក់។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានផលិតបង្គា ត្រីនិងម្ហូបអាហារនានា បំរើអតិថិជននៅក្នុងនិងក្រៅប្រទេស។
តាមគំរោង នាពេលខាងមុខនេះ CPV នឹងបន្តវិនិយោគកសាងរោងចក្រកែច្នៃម្ហូបអាហារនៅទីក្រុងDa Nang, Can Tho ...លៗ ដោយមានការខំប្រឹងប្រែងធ្វើអាជីវកម្មក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅ និងសកម្មធ្វើសកម្មភាពដើម្បីសហគមន៍ នាថ្ងៃទី២២មិនាឆ្នាំ២០១៧ CPV ត្រូវបានវាយតំលៃជាកន្លែងធ្វើការមួយ ក្នុងចំណោមកន្លែងធ្វើការល្អបំផុតចំនួន១០០ នៅវៀតណាម តាមការជ្រើសរើសរបស់ក្រុមហ៊ុន Anphabe និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen៕