(VOV)_ ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ នឹងជារបតសំខាន់ក្នុងប្រវត្តិសាស្ត្រអាស៊ាន។
សកម្មភាពជាច្រើនបាននិងកំពុងប្រព្រឹត្តទៅដើម្បីឆ្ពោះ ទៅព្រឹត្តិការណ៍នេះ ពិសេស
គឺបណ្ដាសកម្មភាពផ្លាស់ប្តូរវប្បធម៌ វិចិត្រសិល្បះ។ នាយប់ថ្ងៃទី២២ធ្នូកន្លងទៅ នៅ
ទីក្រុងហាណូយ បានប្រព្រឹត្តទៅ GALA “ ផ្ទះរួមអាស៊ាន”-ដោយមានការចូលរួម
របស់សិល្បករ សិល្បការិនី ដែលមកពីប្រទេសនានាក្នុងតំបន់អាស៊ាន ដែលនាំមក
នូវរាត្រីជួបប្រាស្រ័យមួយពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រទេសនិ
មួយៗ និងចំណងមិត្តភាព។
|
GALA “ ផ្ទះរួមអាស៊ាន”-ទីជួបជុំរបស់ខឿនវប្បធម៌នានាក្នុងសហគមន៍មួយ |
ម៉ោង២០ យប់ការត្រៀមរៀបចំឆាកសម្ដែងបានសម្រេចរួចរាល់។ នៅកណ្ដាល
ឆាកសម្ដែង អេក្រង់ធំបានបើកឡើង ដោយមានរូបភាពជានិមិត្តរូបអាស៊ាន ទង់ជាតិ
របស់ប្រទេសជាសមាជិកអាស៊ាន។ នៅខាងក្រោម ភ្ញៀវបានមកគ្រប់គ្រាន់។
តាមរយៈសំនៀងកក់ក្តៅ និងពិរោះៗរបស់សិល្បករ Trong Tan ភាពស្រស់
ស្អាតរបស់វៀតណាមត្រូវបានបង្ហាញជាបណ្ដើរៗ នោះគឺស្រុកកំណើត វាលស្រែ
សមុទ្រ ពន្លឺព្រះអាទិត្យ និងមនុស្សវៀតណាម។ បទចម្រៀង៖ វៀតណាមស្រុកកំ
ណើតខ្ញុំ ដូចជាសេចក្ដីអញ្ជើញ ៖ សូមអញ្ជើញមិត្តមកទស្សនាស្រុកកំណើតរបស់
យើងខ្ញុំ មកដល់ប្រទេសវៀតណាមមួយប្រកបដោយស្អាតនិងសុខសាន្តត្រាណ។
ឈុតសម្ដែងចំនួន ៩របស់វៀតណាម ភាគច្រើនគឺបណ្ដាបទចម្រៀង របាំពោពេញ
ទៅដោយលក្ខណហប្រពៃណីវប្បធម៌វៀតណាម ដូចជា៖ បទចម្រៀងប្រជាប្រិយ
វៀតណាមដោយក្រុមសិល្បករ សិល្បការិនីThang Long សម្ដែង បទចម្រៀង៖
សម្លេងចាបីខ្សែមួយ តាមរយៈសំនៀងរបស់សិល្បករ Trong Tan ។ សិល្បការិនី
Dieu Thao នៃក្រុម Thang Long បានអោយដឹងថា៖
“ សហគមន៍អាស៊ានត្រូវបានបង្កើតនោះ បណ្ដាចំណុចវប្បធម៌ដ៏វិសេស
វិសាល របស់ប្រទេសនិមួយៗ នឹងមានឱកាសឧទ្ទេសនាម និងរួមសហការជា
មួយគ្នា។ ខ្ញុំសង្ឃឹមថា៖បណ្ដាផ្នែកវិចិត្រសិល្បះប្រពៃណីរបស់វៀតណាម នឹង
មានឱកាសផ្សព្វផ្សាយទៅដល់មិត្តភក្តិអន្តរជាតិ និងអាស៊ាន។”
|
GALA “ ផ្ទះរួមអាស៊ាន”-ទីជួបជុំរបស់ខឿនវប្បធម៌នានាក្នុងសហគមន៍មួយ |
មកដល់ប្រទេសកម្ពុជា ទស្សនិកជនបានបណ្ដែតអារម្មណ៍ក្នុងរបាំ៖ កន្ទ្រឹម
ដោយបណ្ដានិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហាណូយសម្ដែង។ បណ្ដា
សិល្បករ សិល្បការិនីក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ ច្រៀងនិងរាំតាមចង្វាក់ដ៏
សប្បាយរីករាយ។ Noun Sothea សិល្បករចូលរួមការសម្ដែងនេះបានអោយដឹងថា៖
“ ជនកម្ពុជាគ្រប់រូបសុទ្ធតែចេះរាំរបាំនេះ និងរបាំនេះត្រូវបានសម្ដែងក្នុងឱ
កាសចូលឆ្នាំថ្មីប្រពៃណី។ នាពេលនោះ មនុស្សគ្រប់រូបបានជួបជុំគ្នា ច្រៀង រាំជា
មួយគ្នាដ៏សប្បាយរីករាយ។ របាំនេះបានបង្ហាញនូវការសប្បាយរីករាយ រួសរាយ
រាក់ទាក់របស់ប្រជាជនកម្ពុជា។”
ទោះបីជាមិននាំមកនូវរបាំពិសេសរបស់ថៃនៅរាត្រី Gala នេះក្តី ប៉ុន្តែ ដោយ
មានសម្លេងផ្អែមល្ហែម និងពោពេញទៅដោយមនោសញ្ជេតនារបស់សិល្បករថៃ
Nuthakon Khongyai រួមជាមួយរូបភាពស្ដីអំពីទឹកដីថៃនៅលើអេក្រង់ធំ ទស្សនិក
ជនសុទ្ធតែយល់ដឹងបន្ថែមអំពីភាពស្រស់ស្អាតនៃទឹកដីនិងមនុស្សថៃ។ សិល្បករ
ថៃ Nuthakon Khongyai បានចែករំលែកថា៖
“ ខ្ញុំបានជ្រើសរើសបទចម្រៀងចំនួន២ដើម្បីសម្ដែងក្នុងរាត្រីនេះ ដែលក្នុងនោះមានបទចម្រៀងមួយត្រូវបានព្រះមហាក្សត្រនិពន្ធ និងបទចម្រៀងមួយទៀតស្ដីអំពី
ការគិតគូចំពោះជីវភាពរស់នៅ ប៉ុន្តែ សុទ្ធតែមានអត្ថន័យមួយស្ដីពីការនឹករលឹករបស់
ជនដែលរស់នៅឆ្ងាយពីស្រុកកំណើត។”
បណ្ដាប្រទេសអាស៊ានសុទ្ធតែនាំមកនូវឈុតសម្ដែងដ៏ពិសេសដោយឡែក
ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ខ្លួន ហើយឈុតសម្ដែងទាំងនេះ
ទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន។ មិត្ត Thu Uyen ទស្សនិកជនមួយ
នាក់បានអោយដឹងថា៖
“ នេះគឺជារាត្រីមួយសប្បាយរីករាយ គួរអោយចូលចិត្ត។ ឈុតសម្ដែងនិមួយៗ
សុទ្ធតែមានចរិតលក្ខណះពិសេសដោយឡែករបស់ប្រទេសខ្លួន។ នាងខ្ញុំចូលចិត្ត
ឈុតសម្ដែង៖ ចាបីខ្សែមួយរបស់វៀតណាមណាស់។ ក្រៅពីនោះ នាងខ្ញុំក៏ចូលចិត្ត
របាំរបស់ឡាវទៀតផង។”
រាត្រី GALA ៖ ផ្ទះរួមអាស៊ាន ត្រូវបានបិទបញ្ចប់ដោយបទចម្រៀង៖អាស៊ាន
ដោយគ្រប់សិល្បករ សិល្បការិនីចូលរួម Gala ច្រៀង។ រូបភាពបណ្ដាសិល្បករ
សិល្បការិនីក្នុងសំលៀកបំពាក់ប្រពៃណី ដៃកាន់ទង់ជាតិរបស់ប្រទេសអាស៊ាន
ទាំង១០ បានបង្កើតឡើងផ្ទាំងគំនូរចម្រុះពណ៌ នៃផែនមហាសាមគ្គីអាស៊ាន និង
អះអាងថា៖អាស៊ានជាប្លុកមួយរឹងមាំ សន្តិភាព និងសម្បូររុងរឿង៕