Mohinga - នំបញ្ចុកត្រីវពិសេសរបស់មីយ៉ាន់ម៉ា

Mohinga - នំបញ្ចុកត្រីវពិសេសរបស់មីយ៉ាន់ម៉ា - ảnh 1
Mohinga - នំបញ្ចុកត្រីវពិសេសរបស់មីយ៉ាន់ម៉ា (www.asiafood.com)


(VOVworld) – ប្រសិនបើ វៀតណាមមាន pho កម្ពុជាមានគុយទាវ ថៃមាន
 tomyum និងឡាវមាន lap នោះគឺមីយ៉ានម៉ាល្បីឈ្មោះជាមួយនំបញ្ចុកត្រី
Mohinga។ នេះគឺជាមុខម្ហូបអាហារសាមញ្ញមួយប៉ុន្តែពោរពេញទៅដោយ
អត្តសញ្ញាណវប្បធម៌ម្ហូបអាហារសម្បូរបែបរបស់ប្រជាជនមីយ៉ាន់ម៉ា។ សូម
 អញ្ជើញលោកអ្នកនាងស្វែងយល់បន្ថែមអំពីមុខម្ហូបអាហារពិសេសនេះ
តាមរយៈ បទយកការណ៍របស់អ្នកយកព័ត៌មាន Phuong Lien។

        ទៅដើរលេងនៅទីក្រុងធំៗនៅមីយ៉ាន់ម៉ាដូចជាទីក្រុង Yangon ឬ
ទីក្រុង  Napyitawn នៅពេលណាក្នុងថ្ងៃ លោកអ្នកនាងនឹងឃើញបុរសៗ
ក្នុងលំលៀក បំពាក់ប្រពៃណីសារុង “longyis” ប្រញឹកប្រញាប់ទៅធ្វើការ
នារីនានាយួរឬទួល រឿងទំនិញក្នុងក្រុងឡានណែនណាន់កាន់កាប់អ៊ូអរ។
តាមបណ្ដោយវិថី តុផ្លាស្ទីក ពណ៌រខៀវឬក្រហមជាច្រើនត្រូវបានដាក់នៅ
ខាងក្បែរឆ្នាំងទឹកស៊ុបក្តៅឈ្ងុយឈ្ងាញ់។ អតិថិជនទាំងអស់កំពុងផឹកតែ
យ៉ាងសប្បាយ ហើយរង់ចាំចាននំបញ្ចុកត្រី​ Mohinga មកដល់។ រកឃើញ
តំបន់ដីថ្មីតាមរយៈចាននំបញ្ចុក ត្រី Mohinga លោក Todd Willis ភ្ញៀវ
ទេសចរអាមេរិកមួយរូប មិនអាចលាក់ការចាប់អារម្មណ៍ខ្លាំងរបស់ខ្លួន
ក្នុងពេលទទួលទានមុខម្ហូបនេះជាលើកដំបូង។ 

        «ឆ្ងាញ់ណាស់! ទឹកស៊ុបហឹរនិងមានរស់ជាតិសាចត្រី! ខ្ញុំគិតថា៖ គេ ដាក់
ក្នុងទឹកស៊ុប ខ្ទឺមបារាំង ខ្ញី និងស្លឹកគ្រៃ។ ខ្ញុំចូលចិត្តការគួបផ្សំរវាងម្ទេស
ខៀវនិងជីវ៉ាន់ស៊ុយណាស់។»

        លោកអ្នកនាងស្រមើស្រម៉ៃថា៖ បានពិសារនំបញ្ចុកត្រីមួយចានផ្សំដាក់
ល្បោយផងនឹងជាប្រភពកំលាំងអស្ចារ្យដើម្បីមនុស្សគ្របរូបចាប់ផ្តើមថ្ងៃធ្វើ
ការថ្មី។ មុខម្ហូបនេះគឺជាការគួបផ្សំរបស់នំបញ្ចុកត្រីរំអិលចៀន។ គ្រឿងផ្សំ
ទាំងនេះត្រូវបានស្លរជាមួយទឹកស៊ុបដែលប្រឡាក់គ្រឿងទេសមួយចំនួនដូច
ជា៖ ខ្ញី ស្លឹកគ្រៃ ខ្ទឹមស ខ្ទឺមបារាំង អង្ករលីងកិននិងម្សៅសណ្តែត chickpea។

        តំបន់និមួយៗនៅមីយ៉ាន់ម៉ាមានរបៀបស្លរនំបញ្ចុកត្រី Mohinga របស់
ខ្លួន។ Mohinga នៃជនរួមជាតិ Rakhine មានទឹកត្រី Ngapi ច្រើននិងទឹក
ស៊ុបមានតិចៗ ។ ក្នុងពេលនោះ Mohinga នៃជនរួមជាតិ Shan មិនអាចខ្វះ
បានឡើយឆាខ្វៃ ស្រួយស្រែសនិងពងស្ងោរ។ លោកស្រី Khin Khin អ្នកជំនាញ
ការម្ហូបអាហារ មីយ៉ាន់ម៉ាមួយរូប បានចែករំលែកបទពិសោធន៍គួរឲ្យចាប់
អារម្មណ៍ក្នុងការស្លមុខ ម្ហូបនេះ។                     

        «តាមភាសាមីយ៉ាន់ម៉ា “Mo” គឺអាហារក្រៅពេល “Hinga” គឺទឹកស៊ុប។
 Mohinga គឺជាអាហារក្រៅពេលជាមួយទឹកស៊ុប។ មិត្តអាចពិសារពេលណាក៏
បានដែរ។ មុខម្ហូបនេះអាចទទួលទានបានពេញថ្ងៃ! ជនមីយ៉ាន់ម៉ាប្រើប្រាស់
ត្រីរំអិលដើម្បីស្លរមុខម្ហូបនេះ ដោយសារ ត្រីរំអិលមានសាច់ច្រើនគ្មានឆ្អឹង
និងមានរស់ជាតិឆ្ងាញ់។ យើងខ្ញុំចំហុយត្រីជាមួយខ្ញីនិងស្លឹកគ្រៃដើម្បីកាត់
បន្ថយភាពរំអិលរបស់ត្រី។ ប៉ុន្តែ កូនសោនៃមុខម្ហូបនេះគឺម្សៅរមៀត។
ប្រឡាក់ម្សៅរមៀតទៅលើត្រីនឹងកំចាត់ភាពឆ្អាប។ ឆាខ្ញី ស្លឹកគ្រៃ ខ្ទឹមស
 ដែលត្រូវបានចិញ្ច្រាំលំអិត ជាមួយម្សៅ ម្ចេស បន្ទាប់នោះ ដាក់ទឹកស៊ុបត្រី
ចូលក្នុងឆ្នាំង។ ក្នុងពេលទឹកស៊ុបពុះ យើងនឹងដាក់ម្សៅសណ្តែក chickpea
និងអង្ករលីងកិនដើម្បីធ្វើឲ្យទឹកស៊ុបមានភាពខាប់។ នៅ តំបន់មួយចំនួន
គេដាក់ត្រយូងចែកក្នុងទឹកស៊ុបផងដែរ។»

        អាចនិយាយបានថា៖ ចាននំបញ្ចុកត្រី Mohinga បង្ហាញនូវភាពសម្បូបែប
 ក្នុងវប្បធម៌ម្ហូបអាហាររបស់មីយ៉ាន់ម៉ា។ នេះគឺជាការគួបផ្សំដ៏អស្ចារ្សរវាងនំ
បញ្ចុក ដែលមានប្រភពដើមពីចិនរួមជាមួយគ្រឿងទេសជាច្រើនពីឥណ្ឌាដូច
ជា ម្សៅរមៀត ខ្ញីនិងម្សៅសណ្តែក chickpea។ ប៉ុន្តែ ចំពោះភ្ញៀទេសចរវៀតណាម
 នំបញ្ចុកត្រី Mohinga មានអត្តសញ្ញាមួយចំនួនដូចមុខម្ហូបរបស់វៀតណាម។
 លោកស្រី Nguyen Thu Van ភ្ញៀវទេសចរវៀតណាមមួយរូប បានចែករំលែក ថា៖                 

        «ភាពវិសេសវិសាលនៃនំបញ្ចុកត្រី Mohinga គឺជីវ៉ាន់ស៊ុយ។ ដូចនំបញ្ចុក
របស់វៀតណាមក៏មានជីផងដែរ។ មុខម្ហូបនេះមិនហឹរដូចមុខម្ហូបរបស់ថៃទេ។
ទឹកស៊ុបខាបនិងមានគ្រឿងទេសច្រើនដូចមុខម្ហូបរបស់ឥណ្ឌា។ ខ្ញុំចូលចិត្ត
Mohinga ណាស់។ តំលៃមួយចានទាបណាស់ ៥០០ kyats (​៣០ cents) តែប៉ុណ្ណោះ។»

        Mohinga គឺជាផ្នែកមួយដែលមិនអាចបំបែកបានឡើយក្នុងជីវភាពរបស់នៅ
 របស់ប្រជាជនមីយ៉ាន់ ហើយកំពុងក្លាយទៅជាមុខម្ហូបគួរឲ្យចូលនិយមរបស់ភ្ញៀវ
ទេសចរដែលស្រឡាញ់មុខម្ហូបអាហារនៃប្រទេសពោរពេញទៅដោយអាថ៌កំបាំង
 នេះ។ ប្រសិនបើ លោកអ្នកនាងទៅទស្សនានៅមីយ៉ាន់ម៉ា ជួរពិសារ Mohinga៕

ប្រតិកម្មទៅវិញ

ផ្សេងៗ