“ The heart attack”-ខ្សែភាពយន្តមួយស្ដីពី Freelancer របស់ថៃ

          (VOV)_នាបច្ចុប្បន្ន នៅប្រទេសថៃ បណ្ដា  Freelancer ​ឬបានហៅថា៖​ បុគ្គលិក
ឯករាជ្យបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះត្រូវបានកើត​មានឡើង
ដោយសារCnវ័យក្មេងមួយចំនួននៅថៃចូលចិត្តធ្វើការដោយឯករាជ្យ ​ទទួលការ
ងារដោយខ្លួនឯងធ្វើការដោយខ្លួនឯង ហើយមិនចង់ធ្វើការនៅក្រុមហ៊ុនផ្សេងៗ។
 ប៉ុន្តែ ការងារនេះជួលកាលក៏លំបាកណាស់ ពីព្រោះត្រូវទទួលបន្ទុកការងារទាំង
ឡាយដោយខ្លួនឯង។ ប្រការទាំងនេះត្រូវបានបង្ហាញច្បាស់លាស់ តាម​រយៈតួអង្គ
 Yoon ក្នុងខ្សែភាពយន្ត “ The heart attack” របស់អ្នកដឹកនាំរឿង ​Nawapol
Thamrongrattannarit ដែលកំពុងបានបញ្ជាំងនៅទីក្រុងហាណូយ។​

“ The heart attack”-ខ្សែភាពយន្តមួយស្ដីពី Freelancer របស់ថៃ - ảnh 1
តួអង្គ Sunny និងអ្នកដឹកនាំរឿង  Nawapol នៅក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ(ខែតុលាឆ្នាំ២០១៥)

          “ គេអាចមិន ដេកក្នុងរយៈពេល២ថ្ងៃ។ រីឯខ្ញុំវិញមិនដេក​៣យប់ហើយ។ មើលទៅ
 ​ខ្ញុំនៅ OK មិនទាន់ស្លាប់នៅឡើយទេ។​”​

          សម្លេង​ទូរស័ព្ទ

          Je, ចាំបន្តិចមើល​ អោយខ្ញុំដកដង្ហើមបន្តិចសិន!

          10-9-8-7-6-,,,,1 ក្អក ,,,, សូរសម្លេង

          ខ្សែភាពយន្តនេះត្រូវបានចាប់ផ្តើមដោយការព្រមានរបស់ក្រសួងសុខា​ភិបាល
ថៃ៖ មនុស្សគ្រប់រូបត្រូវដេកអោយបានតិចបំផុត៧-៨ម៉ោងក្នុងមួយថ្ងៃ។ ​ផ្លាស់ប្តូរ​
ទស្សនីយភាព ចែកជា២ផ្នែក៖ Yoon អាយុ៣០ឆ្នាំ Freelancer​ប្រកបមុខរបរគូប្លង់ ​
កំពុងនៅក្នុងស្ថានភាពវិលមុខ ដូចជាមនុស្សត្រូវព្យួរជើង។ ខ្លួន Yoo ទាំងមូល​ស្ថិត
នៅ​ក្នុង​ភាព​ង​ងឹត ឃើញបានពាក់កណ្ដាលមុខ​ប៉ុណ្ណោះ។ ​ហើយពន្លឺត្រូវប្រមូល​ផ្តុំ
ទៅ​លើតុធ្វើការរបស់ Yoon ។ នៅខាងមុខ អេក្រង់កុំព្យួទ័រនៅបើក ដោយមានរូប
នារី​កំពុងបានកែលំអរ នាឡិកាបង្ហាញម៉ោង៤និង៣១នាទី និងទូរស័ព្ទញ័រ លោក 
Jee ជាមិត្តរួមអាជិពជាមួយ Yoon មកដាស់តឿនទាររូបភាព។ នេះគឺជាយប់​ទី៣
ហើយ​ដែល Yoon មិនដេក និង Yoon សល់តែ៤ម៉ោងទៀត ដើម្បីសម្រេច​រូបភាព​
ចំនួន៧ទៀត ដើម្បីប្រគល់អោយអតិថិជន តាមកិច្ចសន្យា។ លោក Sunny
 Suwanmethanont អ្នកដើរតួរអង្គ Yoon ចែករំលែកថា៖

          “ នៅថៃ ការងារមាន២ប្រភេទ៖  Freelancer ហើយនិងធ្វើការនៅក្រុមហ៊ុន។​
 ប្រការនេះចំណុះទៅលើស្ថានភាពគ្រួសារ។មានគ្រួសារខ្លះបានចាត់ទុកថា៖ ត្រូវ
មានការងារស្ថិរភាព ហើយអភិវឌ្ឍន៍បាន។ ប៉ុន្តែមានអ្នកខ្លះទៀត គឺត្រូវជឿជាក់
ទៅលើខ្លួនឯង និងការងារដែលខ្លួនអាចធ្វើបាន។ មនុស្សនោះគឺ  Freelancer។ 
ហើយខ្ញុំក៏គឺជា  Freelancer ដែរ។”

“ The heart attack”-ខ្សែភាពយន្តមួយស្ដីពី Freelancer របស់ថៃ - ảnh 2
“ The heart attack”-ខ្សែភាពយន្តមួយស្ដីពី Freelancer របស់ថៃ


          ការងាររបស់  Freelancer មួយនាក់ដូចជា Yoon ជួបការរវល់ជានិច្ច។ ដូច្នេះ ​នៅ
ទីណាក៏ដោយ ក្នុងវត្ត ក្នុងបន្ទប់រង់ចាំនៅមន្ទីរពេទ្យ ឬក្នុងបន្ទប់ Gym វត្ថុដែ​ល​ភ្ជាប់
ជាមួយខ្លួន នោះគឺកុំព្យូទ័រយួរដៃ អាចតភ្ជាប់អ៊ីធឺណែត ដើម្បីធ្វើការនៅគ្រប់ពេលវេលា។ 

          ក្នុងថ្ងៃមួយ Yoon បានចុះហត្ថលេខាលើកិច្ចសន្យាមួយស្ដីពីការកែលំអរ​រូបភា
ព​មួយ​ ដើម្បីចូលរួមការតាំងពិព័រណ៌មួយនៅទីក្រុង New York ដោយមាន​តំលៃ​ខ្ពស់
 ហើយមានឱកាសទៅអាមេរិកទៀត។ ប៉ុន្តែ Yoon ត្រូវសម្រេចការ​ងារនេះដោយខ្លួន
ឯង ក្នុងរយៈពេល២ថ្ងៃ។ ដើម្បីធ្វើបានការងារនេះ Yoon ​ធ្វើការទាំងយប់ ទាំងថ្ងៃ។ 
មិនយកចិត្តទុកដាក់ចំពោះការរារាំងរបស់ Je និងការព្រមានពីសុខភាពខ្លួន Yoon ​នៅ
ខំប្រឹងប្រែងសម្រេចគំរោងការណ៍នេះ។​

          ដល់ថ្ងៃទី៩ ភ្នែក Yoon ​ឡើងក្រហម ប្រាណខ្លួនទាំងមូល​ពេញដោយអុជ​​​ក្រ
ហម។ ដល់ថ្ងៃទី១២​ មិនបានដេក ខ្លួនអស់កម្លាំង Yoon ​ទៅនោមមានទាំងឈាម។
 Yoon ​ដូចជា​មនុស្សគ្មានព្រលឹង ក្នុង​បន្ទប់មួយពោពេញទៅដោយសំបកកាហ្វេ 
Cocacola និងកញ្ចប់ម្ហូបអាហារ។ នៅមានរូបភាពមួយទៀតមិនទាន់សម្រេច ប៉ុន្តែ
 Yoon ​មិនអាចទ្រាំទៀតបានឡើយ។ Yoon ​ត្រូវដួលក្នុងបន្ទប់។ អាចនិយាយបាន
ថា៖​នេះគឺជារូបភាពដែលបណ្ដាលអោយទស្សនិកជនរំជួលចិត្តយ៉ាងខ្លាំង៖​

          -រូបភាពដែលខ្ញុំយកចិត្តទុកដាក់បំផុតគឺពេល Yoon ​ដួល ក្រោយរយៈពេល​ធ្វើ
ការច្រើន​ ​មិនដេកអស់រយៈពេល១២ថ្ងៃមក។ ​នាគ្រានោះ ខ្ញុំព្រួយបារម្ភណាស់
 ហើយមិនដឹងថា​គាត់ស្លាប់ឬទេ?

          - ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាព Yoon ​ដួល ហើយគិតអំពីជីវភាព
​រស់នៅជំវិញ។ ប្រការនេះបានធ្វើអោយបងមិនអាចស្លាប់បាន។ ខ្ញុំចូលចិត្តរបៀប
ធ្វើការនេះរបស់បង Yoon ​។ ធ្វើការងារអ្វីក៏ត្រូវសម្រេចអោយរួចរាល់។​

          ខ្សែភាពយន្តនេះត្រូវបិទបញ្ចប់ ដោយការទះដៃអបអរសាទរពីទស្សនិកជន។ 
Yoon ​ទៅជួបវេជ្ជបណ្ឌិត Imm។ ពីនោះតទៅ រឿងស្ដីពី Freelancer បានរួច​ផុត​ពីការ
កំណត់ដ៏រឹងមាំនោះទេ វាបានក្លាយទៅជាការងារថ្មី មានចរិតលក្ខណះ​មនុស្សធម៌
ជាង ជិតស្និទ្ធជាមួយជីវភាពរស់នៅជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ