VIET NAM EXPO 2015 - កិច្ចសហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥

(VOV)_នាពេលថ្មីៗនេះ បញ្ហាធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជាបញ្ហាដែលបានវៀតណាម និងប្រទេសនានាក្នុងតំបន់យកចិត្តទុកដាក់ និងអនុវត្តការងារជាច្រើន
 ដែលក្នុងនោះមានការត្រៀមរៀបចំអោយការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន 
( AEC ) ក្នុងឆ្នាំ២០១៥នេះ។​ ដើម្បី​ត្រៀមរៀបចំអោយការបង្កើត AEC វៀតណាម
បានជំរុញសកម្មភាពជា​ច្រើន ​ដូចជា៖ ផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ជំរុញការវិនិ
យោគ បើក​ផ្សារណាត់ វេទិកា…លៗ នាពេលថ្មីៗនេះ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម លើកទី២៥- VIET NAM EXPO 2015 ដោយប្រធានបទ៖ ​កិច្ចសហ
​ប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ ​បានរៀបចំឡើងពីថ្ងៃទី
១៥ ដល់ថ្ងៃទី១៨ មេសា នៅទីក្រុងហាណូយ ​ទាក់ទាញបានអង្គភាពអាជីវកម្មជាតិ
 និងអន្តរជាតិជាច្រើនចូលរួម។

VIET NAM EXPO 2015 - កិច្ចសហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ - ảnh 1
VIET NAM EXPO 2015 - កិច្ចសហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥

ផ្សារណាត់មានស្តង់ទំនិញចំនួន៧២០ របស់អង្គភាពអាជីវកម្មចំនួន៦០០ មកពី
ប្រទេសនិងតំបន់ដែនដីចំនួន២៨ ដូចជា៖ ឡាវ ថៃ តៃវ៉ាន់ ចិន …លៗ

          ផ្សារណាត់បានបែងចែកជា៣មណ្ឌល ៖ មណ្ឌលទំនិញបច្ចេកវិទ្យាព័ត៍មាន
នាំចេញ នាំចូល ពន្លឿនពាណិជ្ជកម្ម មណ្ឌលទំនិញឧបត្ថម្ភការគូប្លង់ ឧទ្ទេសនាម
អំពីផលិតផលវៀតណាម-កូរ៉េខាងត្បូង ជាពិសេស​គឺមណ្ឌលទំនិញរបស់ប្រទេស
មានទំនាក់ទំនងពិសេសជាមួយវៀតណាម ដូចជា៖ ឡាវ ថៃ កូយប៉ា។ លោកស្រី 
Tangsiriphaiboon នាយិកា​ក្រុមហ៊ុនមូតសំលៀកបំពាក់ Kingkaew ថៃ បានចែករំ
លែកថា៖ 

          “ ខ្ញុំយកចិត្តទុកដាក់ដល់ការឧទ្ទេសនាមផលិតផល និងស្វែងរកដៃគូ​ នៅ
ផ្សារណាត់លើកនេះ ដោយមានការចូលរួមរបស់ប្រទេសនិងតំបន់​ដែនដីចំនួន
២៨ លើទូទាំងពិភពលោក។ ខ្ញុំចង់ស្វែងរកដៃគូ ធ្វើជាដេប៉ូចែកចាយនៅទីក្រុង
ហាណូយ និងទីក្រុងហូជីមិញ ដើម្បីមនុស្សគ្រប់រូប​បានស្គាល់ដល់ផលិតផល
របស់ខ្លួនច្រើនជាងទៀត។ ខ្ញុំនឹងស្រាវជ្រាវ ចំណង់ចំណូលចិត្តរបស់អ្នកប្រើ
ប្រាស់វៀតណាមសំដៅ ​នាំចេញ​ផលិតផល​អោយសមស្របជាមួយ​តំលៃសម
រម្យ គុណភាពល្អ​។”

VIET NAM EXPO 2015 - កិច្ចសហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ - ảnh 2
VIET NAM EXPO 2015 - កិច្ចសហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥

ទាក់ទាញភ្ញៀវមកទស្សនានិងទិញច្រើនបំផុត គឺស្តង់លក់គ្រឿង​អលង្ការរបស់
ឡាវ។ ក្រុមហ៊ុននាំចេញ នាំចូលមាស ប្រាក់ ពេជ្រ lao Gem &Jewwelry បានយក
ចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភគូប្លង់ និងស្វែង​រក​ដៃគូក្នុងផ្នែកផលិតកម្មគ្រឿង
អលង្ការពីពេជ្រ។ លោក Bounpasong Musthafa នាយកប្រតិបត្តិក្រុមហ៊ុនបាន
ចែករំលែកថា៖

          “ ផលិតផលរបស់យើងខ្ញុំគឺគ្រឿងអលង្ការពីប្រាក់និងពេជ្រ ដែល​បាន​ផលិត​
នៅឡាវ។ នេះគឺជាលើកទី៥ដែលខ្ញុំបានមកដល់វៀតណាម ​ដើម្បី​ផ្សព្វផ្សាយអំពី
ផលិតផលរបស់ខ្លួន និងស្វែងរកឱកាសសហប្រតិបត្តិ​ការ។ ​ជនវៀតណាមចូល
ចិត្តផលិតផលទាំងនេះណាស់ បានជាគេ​ទិញច្រើនណាស់។ ​”

          បណ្ដាអង្គភាពអាជីវកម្មវៀតណាមចូលរួម Vietnam Expo 2015 មានគោល
បំណងឧទ្ទេសនាមផលិតផលទៅដល់ដៃអតិថិជនផង ផ្សព្វផ្សាយពាណិជ្ជសញ្ញា
ផង និងមានគោលបំណងចុះហត្ថលេខាលើកិច្ចសន្យាជាមួយដៃគូនានាទៀតផង។
 លោកស្រី Pham Bich Ngoc នាយិកាក្រុមហ៊ុនចំកាត់ KONA បានអោយដឹងថា៖

          “ នេះគឺជាឱកាសល្អ សំរាប់ផ្លាស់ប្តូរ​ពាណិជ្ជកម្មអន្តរជាតិ បានជាយើងខ្ញុំ
មានគោល​បំណងបានជួបប្រាស្រ័យជាមួយដៃគូបរទេសនានា។ នេះក៏គឺជាផ្សារ​
ណាត់ធំ១ ទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីបណ្ដាអង្គភាពអាជីវកម្មនៅ
ក្នុងប្រទេសទៀតផង។ យើងខ្ញុំបានជួបជាមួយបណ្ដាអង្គភាពអាជីវកម្មមានសក្ដា
នុភាពសហប្រតិបត្តិការផង និងនេះក៏គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីផលិតផល
ថ្មីជាមួយ​អ្នកប្រើប្រាស់​ផងដែរ។​”

          ក្នុងក្របខ័ណ្ឌ Vietnam Expo 2015 នឹងមានបណ្ដាសកម្មភាព ​ដូចជា៖ វេទិ
កាពន្លឿនការនាំចេញ បណ្ដាសិក្ខាសាលាជំនាញ ជំនួប​ប្រាស្រ័យពន្លឿនពាណិ
ជ្ជកម្ម រវាងអង្គភាពអាជីវកម្មវៀតណាមនិងអន្តរ​ជាតិ ពិធីចុះហត្ថលេខាលើកិច្ច
សន្យាធំ …លៗ ដោយមានគោលដៅ​ផ្លាស់ប្តូរពាណិជ្ជកម្ម បង្កើនកិច្ចសហប្រតិ
បត្តិការខាងសេដ្ឋកិច្ច រវាងវៀតណាម ជាមួយប្រទេសផ្សេងៗ ក្នុងបំណង​ផ្លាស់ប្តូរ
ទំនិញ បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានា​ ផ្សារ
ណាត់លើកនេះ បានយកចិត្តទុកដាក់​ដល់ប្រទេសជាសមាជិកអាស៊ាននានា 
ដើម្បីបង្កើនការជួបប្រាស្រ័យ ​តភ្ជាប់សេដ្ឋកិច្ច បង្កលក្ខណះងាយស្រួលអោយ
វៀតណាម ពេលដែល​សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានកសាងឡើង នាចុង
ឆ្នាំ២០១៥នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ