ទៅវត្តដើមឆ្នាំ

        VOV-ទៅវត្តនាដើមឆ្នាំដែលពីយូមកបានក្លាយទៅជាផ្នែកវប្បធម៍ប្រពៃណី
ក្នុង​ជីវភាព​រស់នៅរបស់ប្រជាជនវៀតណាម ពិសេសគឺក្នុងថ្ងៃទី១៥កើតខែទី១។
ជន​គ្រប់រូបទៅវត្តក្នុងថ្ងៃទី១៥កើតដើមឆ្នាំមិនត្រឹមតែដើម្បីបួងសួងរាល់ប្រការ
សុខសាន្តត្រាណល្អប្រសើសំរាប់ខ្លួនឯងនិងគ្រួសារក្នុងឆ្នាំថ្មីប៉ុណ្ណោះទេ​ថែមទាំង
រកសំរាប់ខ្លួននៅពេលវេលាសំរាករមងាប់អារម្មណ៍នៅកន្លែងវត្តជ្រះថ្លាឬទ្ធាតជះ
ទៀតផង។

ទៅវត្តដើមឆ្នាំ - ảnh 1
ទៅវត្តនាដើមឆ្នាំដែលពីយូមកបានក្លាយទៅជាផ្នែកវប្បធម៍ប្រពៃណីក្នុងជីវភាពរស់នៅរបស់
ប្រជាជនវៀតណាម ពិសេសគឺក្នុងថ្ងៃទី១៥កើតខែទី១។

         តាមទស្សនាទានរបស់ជនជាច្រើនថា “ទៅវត្តពេញក្នុងមួយឆ្នាំមិនស្មើនឹង
ទៅ​វត្ត​ថ្ងៃ​ទី១៥កើតខែទីមួយ” ពីព្រោះនេះជាថ្ងៃ១៥កើតសំខាន់បំផុតតាម​ច័ន្ទកតិ​
របស់​ប្រជាជនវៀតណាម។ ក្នុងបរិយាកាសជ្រះថ្លា ចរន្តមនុស្សពីគ្រប់ទិសទីបាន
ឆ្ពោះ​ទៅ​ថានព្រលឹងដើម្បីរំលឹកឧទ្ទិសដល់ជីដូនជីតាប្រភពដើម​ដើម្បីទទួល អារម្មណ៍ឃើញថាមេឃដីហាក់​ដូច​ជាសម្របជាមួយគ្នា មនុស្សជិតស្និទ្ធជាមួយ
គ្នាជាង។ ក្នុងពន្លឺនៃចង្កៀងទានធូបក្រអូបឈ្ងុយឈ្ងុប ជន​គ្រប់រូបសុទ្ធតែគោរព
ធ្វើសក្ការៈបូជា។​ សេចក្តីប់ងប្រាថ្នារបស់គេខុសៗពីគ្នាប៉ុន្តែរួមមាន​ជាបំណងតែ មួយគឺសូមបួងសួងឲ្យឆ្នាំថ្មីសុខសាន្តត្រាណមានសំណាងសំរាប់​គ្រួសារ។ ព្រះ
តេជ្ជគុណ Thich Thanh Duong នៅវត្ត Quan Su មានពុទ្ធដីកាថា៖

         “ថ្ងៃទី១៥កើតខែទី១ជាថ្ងៃ១៥កើតដ៏ពិសិទ្ធិដែលប្រមូលនូវជំនឿជាងបណ្ដា
ថ្ងៃ១៥កើតផ្សេងៗក្នុងឆ្នាំ ពីព្រោះនេះជាថ្ងៃ១៥កើតដើមឆ្នាំ។ គេបានហៅថាថ្ងៃ​១៥​កើតខែទី១ជាបុណ្យតេត Thuong Nguyen។ ក្រោយនោះនៅបណ្ដាខែក្រោយៗ​អាច​
មាន​បុណ្យតេតផ្សេងៗដូចជាបុណ្យតេត​ Trung Nguyen។”

ទៅវត្តដើមឆ្នាំ - ảnh 2
បុណ្យថ្ងៃទី១៥កើតខែទី១ទៅតាមសុទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធក៏ត្រូវមានទានធូបឈ្ងុយឈ្ងុប
ផ្កាផ្លែឈើស្រស់ៗ។

        ថ្ងៃ១៥កើតខែទី១មានអត្ថន័យដ៏សែនសំខាន់ដូច្នេះប្រហែលជាវាចាប់ផ្ដើមពី​ទស្សនាទានអំពីរូបភាពព្រះច័ន្ទក្នុងព្រលឹងប្រជាជនវៀតណាម។ ថ្ងៃ១៥កើតជា​ប្រចាំខែជាថ្ងៃស្អាតបំផុតរបស់ព្រះច័ន្ទ។ ថ្ងៃ១៥កើតខែទី១ជាថ្ងៃព្រះច័ន្ទ​និទាឃៈ
​រដូវ​ស្អាតបំផុត ព្រច័ន្ទដើមដំបូងរបស់ឆ្នាំថ្មី។ ថ្ងៃ១៥កើតខែទី១ត្រូវបានចាត់ទុក​ជា​ថ្ងៃបុណ្យតេតប្រពៃណីចុងក្រោយ។​វាបានក្លាយទៅជាផ្នែកជីវភាពវប្បធម៍ជំនឿ​របស់ប្រជាជនវៀតណាម។​ ទៅវត្តក្នុងថ្ងៃ១៥កើតខែទី១ក្រៅពីបំពេញអារម្មណ៍
ព្រលឹង​ក្រោយ​ពីប៉ុន្មានថ្ងៃធ្វើពលកម្មដ៏នឿយហត់ ជនគ្រប់រូបបានធូរស្រាលចិត្ត
គំនិតទស្សនា​ទេសភាពក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវ។ ព្រះតេជ្ជគុណ Thich
Thanh Duong មាន​ពុទ្ធដីកាទៀតថា៖

         “បុណ្យថ្ងៃទី១៥កើតខែទី១ទៅតាមសុទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធក៏ត្រូវ​មាន ទានធូបឈ្ងុយឈ្ងុបផ្កាផ្លែឈើស្រស់ៗ។ ក្រៅពីនោះអ្នកទៅបួងសួងនៅវត្តបាន
បង្ហាញ​នូវ​ទឹកចិត្តល្អជាមួយគ្នាតាមរយៈការប្រសិទ្ធពរគ្នារាល់ប្រការល្អបំផុត
សំរាប់ឆ្នាំថ្មីមួយក្នុងពេលទៅវត្តធ្វើសក្ការៈបូជានៅទីកន្លែងព្រះពុទ្ធ។ នេះជា អំណោយផលបុណ្យប្រការ​សំណាង​សំរាប់គ្នានាដើមឆ្នាំ។”

ទៅវត្តដើមឆ្នាំ - ảnh 3
ជនគ្រប់រូបទៅវត្តក្នុងថ្ងៃទី១៥កើតដើមឆ្នាំដើម្បីបួងសួងរាល់ប្រការសុខសាន្តត្រាណ
ល្អប្រសើសំរាប់ខ្លួនឯងនិងគ្រួសារក្នុងឆ្នាំថ្មី

         ទៅវត្តក្នុងថ្ងៃ១៥កើតខែទី១បានក្លាយទៅជាផ្នែកជីវភាពវប្បធម៍ប្រពៃណី
ក្នុងជីវភាពរស់នៅប្រជាជនវៀតណាម។ ក្នុងពេលទៅវត្តបួងសួង ក្នុងក្លិនធូប
សម្លេង​ជួង​បានលាន់រន្ទឺ ជនគ្រប់រូបបានឃើញសុខសាន្តត្រាណជាងក្នុងពេល
គិតដល់​ឆ្នាំ​ថ្មី​មួយជាមួយប្រការល្អបំផុតប្រកបដោយសុភមង្គល។ ប្រការទាំង នោះបានក្លាយទៅជាភាពស្អាត​វប្បធម៍ប្រពៃណីរបស់ប្រជាជនវៀតណាម​បង្កើតឡើងផ្នែកពហុព័រក្នុងផ្ទាំងគំនូរ​វប្បធម៍​វៀតណាម។ លោក Kevin Brian ភ្ញៀវទេសចរណ៍អូស្ត្រាលីម្នាក់បានឲ្យដឹងថា៖

        “តាមខ្ញុំថា​ចំពោះជនវៀតណាមទៅវត្តក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីពិសេសគឺថ្ងៃ
១៥​កើត​ខែទី១ជាប្រការល្អប្រសើរនិងសំខាន់បំផុត។ ខ្ញុំគិតថាក្នុងពេលគេទៅ
វត្តក្នុងថ្ងៃនេះ គេ​នឹងទទួលបានរាល់ប្រការល្អដែលបានបួងសួងសំរាប់ខ្លួន។
ប្រការនោះល្អណាស់។”

         ទៅវត្តថ្ងៃ១៥កើតខែទី១បានក្លាយទៅជាទម្លាប់ ផ្នែកស្អាតរបស់ខឿន
វប្បធម៍ ជាកន្លែងដើម្បីបង្ហាញនូវបំណងប្រាថ្នារបស់ជនគ្រប់រូប ប្រសិទ្ធពរឲ្យ
ឆ្នាំថ្មីមាន​អំណោយ​ផល ប្រសិទ្ធពរឲ្យជីវភាពរស់នៅប្រកបសុខសាន្តត្រាណ
សុខដុមរម្យនា។​ នេះជាឱកាស​ដើម្បីជនគ្រប់រូបទស្សនាកំសាន្តទេសភាព
ស្អាត ភាពជ្រះថ្លានៅកន្លែងពិសិទ្ធិ រក​មក​ប្រភពដើមប្រជាជាតិក្នុងបរិយាកាស
និទាឃៈរដូវ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ