VOV-ពេលវេលាចូលឆ្នាំថ្មីបានមកដល់ បញ្ចប់មួយឆ្នាំរវល់ជាមួយការងារ។
នាដើមនិទាឃៈរដូវថ្មីប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែប្រសិទ្ធិពរសូមឲ្យមាន
សុខភាពសម្បូរុងរឿងសំរាប់ខ្លួនគ្រួសារនិងអ្នកណាក៏ប្រាថ្នាអំពីអនាគតដ៏ល្អ
ប្រសើរជាងសំរាប់ប្រទេសជាតិ។ ឆ្ពោះទៅនិទាឃៈរដូវមួយសំរាប់ប្រទេសជាតិ
“កសាងរូបគំរូយុវជនក្នុងដំណាក់កាលថ្មី រួមចំណែកកសាងជិវភាពរស់នៅវប្បធម៍
ថ្មី” ជាសារមួយក្នុងកម្មវិធីសកម្មភាពដែលអង្គការសម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញអនុវត្តក្នុងឆ្នាំ២០១៣។ មិត្ត Nguyen Thi Thanh Thanh និស្សិត
មហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញបានចែករំលែកថា៖
“ក្នុងដំណាក់កាលនាបច្ចុប្បន្នការជះឥទ្ធពលអំពីសតិអារម្មន៍នយោបាយ
វប្បធម៍សង្គមសេដ្ឋកិច្ច មិត្តនិស្សិតជាច្រើនមានការយល់ដឹងខុសៗពីគ្នាអំពីការ
កសាងរូបភាពបុគ្គលរបស់ខ្លួន។ ខ្ញុំនិងបណ្ដាមិត្តនិស្សិតយល់ថាការងារដើម
ដំបូងត្រូវធ្វើគឺត្រូវគោរពច្បាប់និងមានការទទួលខុសត្រូវអនុវត្តភារកិច្ចរបស់ខ្លួន
ក្នុងរាល់កាតព្វកិច្ចផ្សេងៗ។”
|
និទាឃៈរដូវនិងបណ្ដាបំណងប្រាថ្នាយុវវ័យ |
យុវវ័យក្នុងពេលឈានចូលនិទាឃៈរដូវបានឃើញថាខ្លួនរីកធំធាត់ជាងនិងបំណង់ប្រាថ្នារបស់យុវវ័យហាក់ដូចជាខ្លាំងក្លាជាង។ ចំពោះយុវជនវៀតណាមជា
ច្រើននាក់ទទួលអំណរឆ្នាំថ្មីក៏ជាពេលដើម្បីប្រែក្លាយបំណងប្រាថ្នាទៅជាការពិត។
Doan Manh Hung និស្សិតឆ្នាំចុងក្រោយមហាវិទ្យាល័យគមនាគមន៍ដឹកជញ្ជូនក្រុងហាណូយបានចែករំលែកថា៖
“ឆ្នាំថ្មីបំណងរបស់ខ្ញុំគឺក្លាយទៅជាវិស្វករសាងសង់បណ្ដាស្ពានផ្លូវតភ្ជាប់
ប្រទេសជាតិ។ នាំប្រទេសជាតិអភិវឌ្ឍន៍ឈានឡើង។គមនាគមន៍អភិវឌ្ឍន៍ទើបបណ្ដាវិស័យផ្សេងៗអភិវឌ្ឍណ៍បាន។ ខ្ញុំក៏នឹងស្វែងយល់របៀបដែលបណ្ដាអ្នកជោគជ័យក្នុងការបង្កើតអាជីព និងបណ្ដាការងារដែលនាំគេទៅដល់ជោគជ័យ
ទៀតផង។”
|
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Truong Dinh Tuyen បានចាត់ទុកថា ក្នុងឧត្តមគតិរបស់យុវជនម្នាក់ៗសមស្របជាមួយឧត្តមគតិរួមរបស់ប្រជាជាតិនោះគឺសកម្មភាព
របស់យុវវ័យនឹងរួមចំណែកអនុវត្តល្អរាល់ភារកិច្ចដ៏ធំធេង។ |
បំណងប្រាថ្នានាដើមនិទាឃៈរដូវចំពោះមិត្តវ័យក្មេងជាច្រើននាក់ជាបំណង
បានរួមកំលាំងវ័យក្មេងរួមចំណែកនាំប្រទេសជាតិអភិវឌ្ឍន៍និងសមាហរណកម្ម
អន្តរជាតិ។ ចែករំលែករាល់បទពិសោធន៍របស់ខ្លួនកាលពីយុវវ័យ អតីតរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មលោក Truong Dinh Tuyen បានចាត់ទុកថា ក្នុងឧត្តមគតិរបស់ យុវជនម្នាក់ៗសមស្របជាមួយឧត្តមគតិរួមរបស់ប្រជាជាតិនោះគឺសកម្មភាពរបស់ យុវវ័យនឹងរួមចំណែកអនុវត្តល្អរាល់ភារកិច្ចដ៏ធំធេង។លោក Truong Dinh Tuyen
បានចាត់ទុកថា៖
“ឥឡូវនេះយើងកំពុងរស់ក្នុងលក្ខណៈការងារធ្វើមិនងាយស្រួល។ មិនត្រឹម
តែចូលរួមបណ្ដាអង្គភាពអាជីវកម្មដែលមានស្រាប់រឺស្ថាប័នរដ្ឋប៉ុណ្ណោះទេថែម
ទាំងបណ្ដាមិត្តត្រូវបង្កើតអាជីពដោយខ្លួនឯងនិងហ៊ានប្រឈមមុខនឹងប្រថុយ
ប្រថានទៀតផង។ យើងត្រូវជាក់ស្ដែងនិងរកឃើញបណ្ដាវិស័យអាជីវកម្មទ្រង់
ទ្រាយអាជីវកម្មសមស្របនិងពិតប្រាកដថាបណ្ដាមិត្តនឹងទទួលបានជោគជ័យ។”
នោក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗជនវៀតណាមគ្រប់រូបទោះបីនៅក្នុងរឺក្រៅ
ប្រទេសសុទ្ធតែឆ្ពោះមកមាតុប្រទេសជាមួយបំណងប្រទេសជាតិអភិវឌ្ឍន៍និង
សុខសាន្តត្រាណ។ ក្នុងទឹកចិត្តបណ្ដាយុទ្ធជនកំពុងបំពេញភារកិច្ចការពារយាម
ល្បាតកោះសមុទ្រនោះហាក់ដូចជាគ្មានគំលាតជាមួយដិគោកទៀតឡើយ។ ជាលើកដំបូងបានទទួលបុណ្យតេតនៅឆ្ងាយពីផ្ទះ យុទ្ធជនវ័យក្មេង Nguyen Van Huy
នៅកោះ Song Tu Tay ប្រជុំកោះ Truong Sa បានសំណេះសំណាលថា៖
“យុទ្ធជនកងទ័ពជើងទឹកត្រូវពលី ត្រុវលះបង់បុណ្យតេតរបស់ខ្លួនដើម្បីឲ្យ
១០រឺ១០០បុណ្យតេតសំរាប់ប្រជាជនទទួលបុណ្យតេតដោយសុខសាន្តត្រាណ។ យើងខ្ញុំចង់និយាយប្រការតែមួយគត់គឺពេលណានៅមានកងទ័ពជើងទឹក ពេល
នោះអធិបតេយ្យភាពកោះសមុទ្ររបស់យើងនៅបានរក្សារឹងមាំ។ យើងខ្ញុំនឹងខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាថ្មមួយដុំៗ ផ្កាថ្មនីមួយៗនៅដំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិទ្ធិរបស់មាតុប្រទេសនៅសមុទ្រខាងកើតនេះ។”
នាទាឃៈរដូវថ្មីចាប់ផ្ដើមឲ្យដំណើរថ្មីមួយ។ យុវវ័យវៀតណាមជាមួយស្មារតី
មិនខ្លាចការពិបាកសកម្មច្នៃប្រឌិតរួមចំណែកឲ្យការអផិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់ប្រទេស។ការងារនិមួយៗរបស់គេទោះបីធំឬតូចក៏ដោយសុទ្ធតែបានរួម
ចំណែកឲ្យនិទាឃៈរដូវនៃប្រទេសជាតិ៕