|
អូអរផ្សារដំបន់ព្រៃភ្នំនៅរដ្ឋធានី។ (radiovietnam.vn) |
VOV-ផ្សារដំបន់ព្រៃភ្នំនៅបុរីវប្បធម៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo,
Son Tay ជាកន្លែងមកគួរឲ្យទាក់ទាញចំពោះប្រជាជនរដ្ឋធានីនិងបណ្ដាដំបន់ជំវិញ
ក្នុងឱកាសំរាកទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា)និងទិវា
ពលកម្មអន្តរជាតិ(ទី១ឧសភា)។ ប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ផ្សារដំបន់ព្រៃភ្នំ
បាននាំមករាល់រូបភាពថ្មីថ្មោងចំពោះអ្នកណាមិនធ្លាប់បានឃើញផ្ទាល់នឹងភ្នែក
ជីវភាពរបស់ប្រជាជនបណ្ដាជនជាតិនៅដំបន់ព្រៃភ្នំភាគខាងជើង។
ផ្សារដំបន់ព្រៃភ្នំត្រូវបានរៀបចំត្រូវនឹងឱកាសសំរាកយូថ្ងៃបានទាក់ទាញភ្ញៀវទេសចរណ៍ហាណូយនិងបណ្ដាខេត្តជុំវិញដូចជា Vinh Phuc, Phu Tho, Bac Ninh
មកចូលរួម។ ជាពិសេស ក្នុងបរិវេណផ្សារដំបន់ព្រៃភ្នំមានភ្ញៀវទេសចរណ៍កុមារ
ជាច្រើនកុះករត្រូវបានឳពុកម្ដាយលោកតាលោកយាយនាំមកជាមួយ។ បងស្រី
Do Thi Kim Oanh នៅទីក្រុងហាណូយកំពុងឧទ្ទេសនាមឲ្យកូន២នាក់របស់ខ្លួន
អំពីឧបករតូរតន្ត្រីរបស់ជនជាតិ Tay។
“ខ្ញុំបានលឺអំពីបុរីវប្បធម៍បណ្ដាជនជាតិនេះពីយូមក។ ថ្ងៃនេះក្នុងឱកាសបាន
ឈប់សំរាក ខ្ញុំចង់នាំកូនមកទីនេះដើម្បីទស្សនានិងស្វែងយល់អំពីវប្បធម៍របស់
បណ្ដាជនជាតិ។ បណ្ដាកុមារបានទស្សនាការត្បាញ់ចរបាប់និងឥឡូវនេះបាន
ទស្សនាទំនិញរបស់បណ្ដាជនជាតិកំពុងលក់។”
ប្អូនៗកុមារក្នុងពេលមកនឹងផ្សារដំបន់ព្រៃភ្នំបែបនេះចូលចិត្តណាស់។ អ្វី
ដែលប្អូនមុននេះគ្រាន់តែបានមើលឃើញតាមទូរទស្សន៍អានក្នុងសៀវភៅ
កាសែតនិងឥឡូវនេះបានឃើញផ្ទាល់ភ្នែក។
ប្អូន Nguyen Bao Chau សិស្សថ្នាក់ទី៤សាលាបថមសិក្សា Lomonoxop
ហាណូយ សប្បាយរីករីយឲ្យដឹងថា៖
“ខ្ញុំសប្បាយរីករាយណាស់ពីព្រោះត្រូវបានឳពុកម្ដាយនាំមកទីនេះ។ ប្អូន
មិនធ្លាប់បានមកទីនេះឡើយ។ ប្អូនបានឃើញផ្ទះរបស់ជនជាតិនិងបានដឹងជា
ច្រើនអំពីបណ្ដាជនជាតិវៀតណាម។ ប្អូនចូលចិត្តបំផុតគឺការត្បាញ់ក្រណាត់ពី
ព្រោះក្នុងពេលធ្វើរួចរាល់វាស្អាតណាស់។”
ផ្សារណាត់ដំបន់ព្រៃភ្នំត្រូវបានរៀបចំលើទួលក្នុងក្របខ័ណ្ឌរបស់បុរីវប្បធម៍បណ្ដាជនជាតិវៀតណាម។ ផ្សារណាត់ដំបន់ព្រៃភ្នំនៅផ្ទះរួមរបស់ជនជាតិវៀតណាមទាំង៥៤លើកនេះមានការចូលរួមរបស់បណ្ដាសហគមន៍ជនជាតិនៅខេត្ត
ព្រៃភ្នំចំនួន៥ភាគខាងជើងវៀតណាម។ នោះគឺជនជាតិ Mong, Dao ខេត្ត Ha Giang
ជនជាតិ Thai ខេត្ត Son La ជនជាតិ Nung ខេត្ត Lang Son ជាដើម។ លោក Dieter
Steiche ភ្ញៀវទេសចរណ៍ជនជាតិ Canada ទើបនឹងបានពិសារម្ហូប Thang co របស់
ជនជាតិ Mong ខេត្ត Ha Giang បានឲ្យដឹងថា៖
“ម្ហូបនេះឆ្ងាញ់ណាស់។ ពីមុនមកខ្ញុំមិនធ្លាប់បានពិសារម្ហូបណាដូច្នេះឡើយ។”
លោក Ho Viet Son នាយកមជ្ឈមណ្ឌលវប្បធម៍ខេត្ត Ha Giang ប្រធានគណៈ
ប្រតិភូ Ha Giang បានឧទ្ទេសនាមថា៖
“ផ្សារណាត់ដំបន់ខ្ពង់រាបឆ្នាំនេះមានទ្រង់ទ្រាយធំជាង បណ្ដាផលិតផល
របស់ជនរួមជាតិបណ្ដាជនជាតិនាំមកយ៉ាងច្រើននិងសម្បូរបែប។ គណៈប្រតិភូ
បណ្ដាជនជាតិខេត្ត Ha Giang បាននាំមកបណ្ដាផលិតផលរបស់ដំបន់ដូចជាទឹក
ឃ្មុំតែ cardamon និងបណ្ដាមុខទំនិញសិប្បកម្មវិចិត្រសិល្បៈដូចជាខែនផលិតផល
ធ្វើដោយឈើជាដើម។”
បរិយាកាសអូអររបស់ផ្សារដំបន់ព្រៃភ្នំ បណ្ដាជនរួមជាតិក្នុងសម្លាក់បំពាក់
ប្រពៃណីរបស់ជនជាតិរាល់ផលិតផលដំបន់ព្រៃភ្នំហាក់ដូចជាទាក់ទាញភ្ញៀវទេសចរណ៍មកចូលរួមផ្សារបែបនេះយ៉ាងខ្លាំង។ អ្នកណាក៏នូវឃើញថា
អាឡោះអាល័យក្នុងពេលត្រូវចាក់ចេញពីផ្សារដំបន់ព្រៃភ្នំនិងសង្ឃឹមថាផ្សារនេះ
នឹងបានរៀបចំជាមួយការចូលរួមរបស់ជនជាតិជាច្រើនថែមទៀត៕