ស្រុក Cu Chi ទីក្រុងហូជីមិញកសាងជនបទថ្មី

     (VOV)_ក្រោយរយះពេល៣ឆ្នាំអនុវត្តន៏កសាងជនបទថ្មីនៅឃុំចំនួន៦មក ទី
ក្រុងហូជីមិញបានមានឃុំចំនួន២ គឺ Tan Thong Hoi  និង Thai My ស្រុក​ Cu Chi  ទទួលបានបទដ្ឋានចំនួន១៩/១៩ ​អំពីការកសាងជនបទថ្មី។ តំបន់ដី​ Cu Chi នេះ​ត្រូវរងឥទ្ធិពលពីគ្រាប់បែកក្នុងសង្គ្រាម នាបច្ចុប្បន្ន កំពុង​ក្លាយ​ទៅជាចំណុចភ្លឺក្នុង គំនូរកសាងជនបទថ្មីនៅជាយទីក្រុងហូជីមិញ ដោយបណ្ដា​រូបសណ្ឋានសេដ្ឋកិច្ច
ប្រសិទ្ធិភាព។ 

ស្រុក Cu Chi ទីក្រុងហូជីមិញកសាងជនបទថ្មី - ảnh 1
ស្រុក Cu Chi ទីក្រុងហូជីមិញកសាងជនបទថ្មី(internet)

          នៅលើបណ្ដាផ្លូវ​ចាក់បេតុងដ៏ស្អាត​របស់ឃុំ Tan Thong Hoi ស្រុក​ Cu Chi ​ប្រជាកសិករកំពុងដឹកជញ្ជូនថូផ្កានានាទៅផ្សារ ឬទីកន្លែងប្រមូលផ្តុំលក់ផ្កា។ រដូវ ផ្កាឆ្នាំនេះ កសិករឃុំ Tan Thong Hoi មានចំណូលដ៏ខ្ពស់ ដោយមានការស្រាវជ្រាវ​ទីផ្សារពីមុននេះ ប្រជាជនបានប្រមូលផ្តុំដាំផ្កាអូគីដេរ Mokara ជាប្រភេទផ្កាមាន​តំលៃដើមទាប និងសមស្របជាមួយតម្រូវការលេងផ្ការបស់ប្រជាជនជាច្រើនកុះ
ករ។ ក្រៅពីភាពងាយស្រួលក្នុងកិច្ចការ សេចក្ដីសម្បាយរីករាយរបស់អ្នកឃុំត្រូវ បានកើនជា២ដង ពេលដែលឃុំទទួលបានបទដ្ឋានទាំង១៩ អំពីការកសាងជន
បទថ្មី។ លោក Nguyen Linh នៅភូមិ Tan Lap ឃុំ Tan Thong Hoi ស្រុក Cu Chi បានអោយដឹងថា÷

          “  តាំងពីពេលឃុំ Tan Thong Hoi ត្រូវបានជ្រើសរើសជាឃុំគំរូអំពី​ការ​កសាង
ជន បទថ្មីមក ប្រជាជនសប្បាយរីករាយណាស់។ ប្រជាជនសុទ្ធតែក្តាប់​ជាប់រាល់ ការផ្តួចផ្តើមគំនិត និងរួមដៃអនុវត្ត។ ដំបូងបង្អស់គឺ កសាងប្រព័ន្ធផ្លូវគមនាគមន៍  ធារាសាស្ត្រ សេដ្ឋកិច្ចនិងផលិតកម្មកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជា ជនរីករាយចំពោះមុខការផ្តួចផ្តើមគំនិតនេះ។”

          រួមជាមួយសេចក្ដីសប្បាយរីករាយរបស់ឃុំ Tan Thong Hoi ឃុំ Thai My ក៏
ទទួល បានបទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មីដែរ។ ជាឃុំមួយក្នុងចំណោម ឃុំក្រីក្របំផុតរបស់ទីក្រុង ប៉ុន្តែ នាបច្ចុប្បន្ន មុខមាត់របស់ ​Thai My បានមានការ ផ្លាស់ប្តូរថ្មីជាច្រើន។ នៅឃុំបានមានបណ្ដាផ្លូវធំល្អ ​ផ្លូវ​ក្នុងភូមិ ​សុទ្ធតែបានក្រាល
កៅ ស៊ូដ៏ស្អាត រថយន្តអាចចូលទៅដល់ស្រែដើម្បីដឹកជញ្ជូនកសិផលទៅដល់ផ្ទះ។ មុនពេលអនុវត្តការកសាងជនបទថ្មី ចំណូលគិតជាមធ្យមរបស់អ្នកឃុំ Thai My ទទួលបាន១៧លានដុងតាមមនុស្សម្នាក់/ឆ្នាំ ដល់ឥឡូវ​នេះ​​កើនឡើងជិត២ដង…។
ល។ លោក Tran Thanh Dung កសិករមួយនាក់នៅភូមិ My Khanh ឃុំ Thai My
ស្រុក Cu Chi បានចែករំឡែកថា÷

          “ កាលពីថ្ងៃអនុវត្តការកសាងជនបទថ្មីមក ជីវភាពរស់នៅរបស់គ្រួសារខ្ញុំស្ថិរ​
ភាព​ជាង។ រដ្ឋបានធ្វើផ្លូវដើម្បីប្រជាជនងាយ​ធ្វើដំណើរទៅវិញទៅមក​​។ ​ទន្ទឹមនឹង
នោះ  កសិករក៏បានណែនាំដាំបន្លែរ ដាំស្រូវ ការអនុវត្តវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា…
ជាដើម។ និយាយរួម កសាងជនបទថ្មីដូច្នេះគឺល្អណាស់។”

ស្រុក Cu Chi ទីក្រុងហូជីមិញកសាងជនបទថ្មី - ảnh 2
ស្រុក Cu Chi ទីក្រុងហូជីមិញកសាងជនបទថ្មី(internet)

          ជាមួយទិសស្លោកសំខាន់គឺពង្រីកកម្លាំងផ្ទៃក្នុង​ យកកម្លាំង​ប្រជាជនដើម្បីថែ ទាំអោយប្រជាជន កម្មវិធីកសាងជនបទថ្មីទទួលបានការស្រុះ​ចិត្តគំនិតដ៏ខ្ពស់របស់
ប្រជាជនក្នុង​ឃុំនានានៅជាយទីក្រុង។ ​នៅឃុំចំនួន៦បានមានគ្រួសារចំនួន៦៣០០
គ្រួ  បរិច្ចាកដីដើម្បីធ្វើផ្លូវ ជាមួយតំលៃសរុប​​ជាង៤២០ពាន់លានដុង។ ចំណូលគិត
ជាមធ្យម របស់ប្រជាជនទទួលបានជិត​២៦លានដុង/នាក់/ឆ្នាំ។ ចំនួនគ្រួសារក្រីក្រ ត្រូវបានថយចុះជិត៦៦%។ លោក ​Tran Van Chi ប្រធានគណះកម្មាធិការប្រជាជន
 និងជា​ប្រធានគណះ​កម្មាធិការ​ទទួលបន្ទុកកម្មវិធីកសាងជនបទថ្មី នៅឃុំ Tan
Thong Hoi ​បាន​អោយ​ដឹងថា÷

           “ ក្រោយរយះពេល៣ឆ្នាំ កសាងជនបទថ្មីមក យើងខ្ញុំទទួលបានបទដ្ឋា​ទាំង  ១៩ មុខមាត់របស់ឃុំបានមានការផ្លាស់ប្តូរជាច្រើន បង្កលក្ខណះអោយ ផលិតកម្ម
អភិវឌ្ឍន៍។ នោះគឺដោយសារការប្តេជ្ញចិត្តខ្ពស់ក្នុងគណះកម្មាធិការបក្ស និងប្រជា
ជនក្នុងឃុំ។ ”

          ប្រជាជន Cu Chi កំពុងធ្វើមានសំរាប់ស្រុកកំណើតរបស់ខ្លួន​ ក្នុងដំណាក់​
កាលថ្មី។ មុខមាត់នៃតំបន់ដីជាយទីក្រុងដ៏ធំធេងនេះ កំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ
 ដើម្បី​អភិវឌ្ឍន៍ទៅជាតំបន់ជនបទថ្មី១ ជាមួយហេដ្ឋារចនាសម្ព័ន្ធទំនើប សង្គមស្ថិរ ភាព និងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌​ជាតិ រួមចង្វាក់ជាមួយល្បឿន​អភិវឌ្ឍន៍រួមរបស់ទីក្រុង​ហូជីមិញ៕ 

          

ប្រតិកម្មទៅវិញ

ផ្សេងៗ