រដ្ឋធានីហាណូយអ៊ូអរទទួលបុណ្យ Noel សុខសានត្រាណ។

រដ្ឋធានីហាណូយអ៊ូអរទទួលបុណ្យ Noel សុខសានត្រាណ។ - ảnh 1
រដ្ឋធានីអ៊ូអរទទួលបុណ្យ Noel សុខសានត្រាណ។


        VOV-ពីដើមខែធ្នូមកហាងសម្លាកបំពាក់ភោជនីយដ្ឋានផ្សារទំនើបលើ
បណ្ដាវិថីរឺ​មជ្ឈមណ្ឌលពាណិជ្ជកម្មបានចាប់ផ្ដើមផ្លាស់ប្តូអាវថ្មីស្វាគមន៍បុណ្យ
Noel។ បណ្ដា​កន្លែងដូចជាវិហារការតូលិកធំ វិហារកាតូលិក Ham Long មណ្ឌល
លេងកំសាន្ត​មជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា Vincom Parkson ជាដើម ជា
និច្ចកាលទាក់ទាញ​មជ្ឈដ្ឋានជនវ័យក្មេងក្នុងឱកាសនេះ។ បុណ្យ Noel ជា
ឱកាសដើម្បីជនគ្រប់​រូប​កត់ទុករាល់អនុស្សាវរីយ៍នៅតាមបណ្ដាកន្លែងស្អាត
និងមានអត្ថន័យបំផុតក្នុងទី​ក្រុង។ Thuy Linh និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ច
បច្ចេកទេសឧស្សាហកម្មបាន​ចែករំលែកថា៖

       “ឆ្នាំណាក៏ដូច្នេះដែរខ្ញុំនិងមិត្តភ័ក្តបានមកដល់បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម
រឺបឹង Hoan Kiem ដើម្បីថតរូបពីព្រោះនៅទីនេះត្រូវបានតុបតែងលំអរស្អាតនិង​មាន​បរិយាកាសសប្បាយអូអរ។ យើងខ្ញុំបានទិញបណ្ដាវត្ថុតុបតែងបុណ្យ Noel ដូចជា​
សម្លាកបំពាក់ មួកលោកតា Noel គួរឲ្យស្រលាញ់ដើម្បីថតរូបឲ្យរស់រវើក។”

រដ្ឋធានីហាណូយអ៊ូអរទទួលបុណ្យ Noel សុខសានត្រាណ។ - ảnh 2
តាមបណ្ដាខ្សែផ្លូវជំនាញខាងធ្វើអាជីវកម្មមុខទំនិញបំរើឲ្យបុណ្យ Noel នៅក្រុងហាណូយដូចជាវិថី Hang Ma, Luong Van Can, ផ្សារ Dong Xuan កន្លែងណាក៏មានមុខទំនិញបំរើឲ្យបុណ្យ Noel ដែរ។

        ដើរកំសាន្តតាមបណ្ដាខ្សែផ្លូវជំនាញខាងធ្វើអាជីវកម្មមុខទំនិញបំរើឲ្យបុណ្យ
Noel នៅក្រុងហាណូយ​ដូចជាវិថី Hang Ma, Luong Van Can, ផ្សារ Dong Xuan កន្លែង
ណាក៏មានមុខ​ទំនិញបំរើឲ្យបុណ្យ Noel ដែរ។ បុណ្យ Noel នៅចុងឆ្នាំដូច្នេះមនុស្ស
ជាច្រើនបានសម្អាត​និង​តុបតែងផ្ទះសម្បែង។ បណ្ដាហាងពេលណាក៏អ៊ូអរមាន
អ្នកមកមើលនិងទិញទំនិញ។ បង​ស្រី Nguyen Thi Thanh ម្ចាស់ហាងមួយនៅវិថី
Hang Ma បានឲ្យដឹងថា៖

        “ឆ្នាំនេះទំនិញក្នុងប្រទេសត្រូវបានលក់ដាច់ច្រើន។ ដើមស្រល់ជួងវត្ថុតុប
តែង​លើ​ដើម​ស្រល់បុណ្យ Noel ដើម្បីអតិថិជនទិញធ្វើកាដូឲ្យកុមារ។ បណ្ដា
មុខ​ទំនិញ​នេះសុទ្ធសឹងតែអ្នកនៅវិថី Hang Ma ធ្វើឡើងដូច្នេះលក់ដាច់ណាស់។ និយាយរួមគឺទំនិញសម្បូរបែបណាស់។”

រដ្ឋធានីហាណូយអ៊ូអរទទួលបុណ្យ Noel សុខសានត្រាណ។ - ảnh 3
នៅបណ្ដាវិថីត្រូវបានតុបតែងដ៏ស្អាត បទចម្រៀងស្វាគមន៍បុណ្យ Noel

        បុណ្យ Noel បានធ្វើឲ្យក្រុងហាណូយស្អាតជាងនាពេលរាត្រីនិងក៏ជារបៀប
​មួយ​ដើម្បីភ្ញៀវទេសចរណ៍បរទេសមកដល់ក្រុងហាណូយមានការចាប់អារម្មណ៍​ ស្និទ្ធស្នាលដូចជាបានទទួលបុណ្យ Noel ឆ្នាំថ្មីនៅស្រុកកំណើតរបស់ខ្លួន។ បង
Oli ភ្ញៀវ​ទេសចរណ៍មកពីសហព័ន្ធអាល្លឺម៉ង់បានឲ្យដឹងថា៖

        “ក្នុងពេលបុណ្យ Noel កំពុងខិតជិត ខ្ញុំឃើញថានៅទីនេះខុសពីទ្វីបអឺរុប។
នៅប្រទេសយើងខ្ញុំ ក្នុងឱកាសនេះមានព្រិលធ្លាក់និងអាចឃើញបណ្ដាលោកតា
Noel ក៏ដូចជាភ្លើងតុបតែងបុណ្យ Noel នៅគ្រប់ទិសទី។ រីឯនៅប្រទេសមិត្ត​អាកាសធាតុក៏មិនសូវត្រជាក់ផង។​ ខ្ញុំចូលចិត្តទទួលបុណ្យ Noel តាមរបៀប​
ផ្សេងៗ។”

        ក្នុងប៉ុន្មានថ្ងៃនេះអាកាសធាតុក្រុងហាណូយកំពុងត្រជាក់ជាងប៉ុន្តែប្រការ
នោះ​មិនធ្វើឲ្យថយចុះការផុលផុសរបស់បរិយាកាសបុណ្យ Noel ឡើយ។ បុណ្យ
Noel មកដល់ជាសញ្ញារបស់ឆ្នាំចាស់ជិតឆ្លងផុតទៅ ជនគ្រប់រូបរង់ចាំបណ្ដា​ចង្វាក់​សប្បាយរីករាយស្វាគមន៍ឆ្នាំ២០១៣និងជូនពរឲ្យឆ្នាំថ្មីសុខសានត្រាណ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ