បុណ្យជល់ក្របីនៅវៀតណាម។

បុណ្យជល់ក្របីនៅវៀតណាម។ - ảnh 1
បុណ្យជល់ក្របីនៅវៀតណាមបានមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមកនិងផ្សាភ្ជាប់នឹងរឿងព្រេង ប្រជាប្រិយ។

       VOV-បុណ្យជល់ក្របីនៅវៀតណាមបានមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមក 
និងផ្សាភ្ជាប់នឹងរឿងព្រេងប្រជាប្រិយ។ តាមការកត់ត្រាទុកក្នុងឯកសារបុរាណ
នានានិងនាពេលថ្មីៗនេះបំផុត​គឺឯកសារ​បុរាណខេត្ត Vinh Yen បុណ្យជល់ក្របីក៏ ដូចជាបណ្ដាបុណ្យធ្វើសក្ការៈ​បូជា​ផ្សេងៗ ជាពិធីការ​ទូទៅរបស់ប្រជាជនដំបន់
ដាំស្រូវទឹក។ តាមរឿងព្រេងដំណាលថា នៅពេល​ព្រឹកព្រលឹម​មួយ គេបានឃើញ
នៅភូមិ Bach Luu Ha (នាបច្ចុប្បន្នជាឃុំ Hai Luu ស្រុក Lap Thach ខេត្ត Vinh Phuc) មានក្របីសចំនួន២ក្បាលជល់គ្នា។ ក្រោយនោះក្របី​ទាំងពីរក្បាលនេះបាន លោតទៅក្នុងទន្លេបាត់ទៅ។ កន្លែងដែលក្របីពីរក្បាលជល់គ្នា​ត្រូវបានចាត់ទុកជា​ស្រុកកំណើតរបស់បុណ្យជល់ក្របីនៅវៀតណាម។
បុណ្យជល់ក្របីនៅវៀតណាម។ - ảnh 2
បុណ្យជល់ក្របីនីមួយៗសុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅគ្រប់ទិសទីមកទស្សនា។

        នាបច្ចុប្បន្នបុណ្យជល់ក្របីត្រូវបានរៀបចំនៅកន្លែងជាច្រើននៅវៀតណាម​
ដូចជា Nghe An, Hai Phong, Vinh Phuc, Tuyen Quang, Phu Tho។ បុណ្យ​ជល់​ក្របី​នីមួយៗសុទ្ធតែបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅគ្រប់ទិសទីមក​ទស្សនា។ ១ថ្ងៃមុននឹងបុណ្យជល់ក្របីនីមួយៗ ក្របីត្រូវបាននាំមក​វិហារ​ភូមិដើម្បីធ្វើពិធី សក្ការៈបូជាសែនទេវតា។ បណ្ដាក្របីជល់ត្រូវបានគេគោរព​ដោយហៅថាលោកតា
Cau រឺលោកតាក្របីតាមដំបន់នីមួយៗ។ ក្រោយពេលធ្វើពិធីសែនទេវតា​នោះ ម្ចាស់ ក្របីនាំក្របីមកផ្ទះ បើកពិធីជប់លៀងដ៏សប្បាយ ទន្ទឹមនឹងនោះត្រៀម​ងួតទឹកឲ្យ ក្របីដើម្បីត្រៀមឲ្យការប្រគួត។ លោក Nguyen Hung Lai ម្ចាស់ក្របីជលមួយនាក់
ដែលចូលរួម​បុណ្យជល់ក្របី Do Son ទីក្រុង Hai Phong បានឲ្យដឹងថា ក្របីជល់មិន
បានយកទៅ​លក់​ច្រើនទេ។ លោកបានទៅកន្លែងជាច្រើនដើម្បីជ្រើសរើសទិញបាន
ក្របីជល់ជា​មួយតំលៃ១០០លានដុង។

        “អ្នកលេងជល់ក្របីត្រូវជ្រើសរើសក្របីមានភ្នែកលៀន មានក្រឃៅជាច្រើន​
នៅស្មា​ស្នែងធំនិងខ្លាំង ជើងមុខត្រូវទាបជាងជើងក្រោយដើម្បីក្របីអាច​អោនវាត់
​បានខ្លាំង​ជាង។”

បុណ្យជល់ក្របីនៅវៀតណាម។ - ảnh 3
១ថ្ងៃមុននឹងបុណ្យជល់ក្របីនីមួយៗ ក្របីត្រូវបាននាំមកវិហារភូមិដើម្បីធ្វើពិធីសក្ការៈបូជាសែនទេវតា។

        លោក Lai បានចែករំលែកថា​ដំណើរការថែទាំក្របីជលមិនងាយស្រួលឡើយ ក្រៅពីស្មៅនិងកន្ទក់ បណ្ដាក្របីត្រូវបានឲ្យស៊ីប្រម៉ាត់ខ្លាឃ្មុំអ៊ាស៊ឹមនិង Vitamin B1 ជារៀងរាល់សប្ដាហ៍។

        ក្រោយនេះ ក្នុងការប្រែប្រួលនៃខឿនសេដ្ឋកិច្ច អាចធ្វើឲ្យផ្លាស់ប្តូរជាច្រើននៅ
​បណ្ដាដំបន់នេះ​ប៉ុន្តែរាល់តំលៃប្រពៃណី ក្នុងនោះមានបុណ្យជលក្របី នៅមាន​ស្ថិតស្ថេរជាអមតៈជាមួយពេលវេលា។ ពីព្រោះវាមិនត្រឹមតែជាផ្នែកវប្បធម៍ស្អាត​
ធម្មតាឡើយ ថែមទាំងជាក្តីមោទនៈភាពរួម ជាផ្នែកសំខាន់បង្កើតឡើងវប្បធម៍​ប្រជាប្រិយរាប់ពាន់ឆ្នាំរបស់ដំបន់ជនបទ ប្រទេសវៀតណាម។

        មិត្តលីហែងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

        សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំ​សង្ឃឹម​បន្ត​ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមក​កម្មវិធី​​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀត​ណាម​​លេខ៤៥​
Ba Trieu Ha​Noi ឬEmail:VOV5khmer.@yahoo.com.vn។ ព័ត៏មាន​​ទាំង​ឡាយ​ត្រូវ​បាន ផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ