ឧទ្ទេសនាមអំពីម្ហូបពិសេសមួយចំនួនរបស់វៀតណាម
BICH NGOC -  
Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេង
វៀតណាមទទួលបានសំបុត្រ នឹងទូរស័ព្ទចំនួន151របស់មិត្តអ្នកស្តាប់មកពីប្រទេស
ចំនួន 27 លើសកលលោក។ ក្រៅពីការពិនិត្យទៅលើគុណភាព រលកធាតុអាកាស ខ្លឹមសារនៃកម្មវិធីមិត្តអ្នកស្តាប់ក៏មានការយកចិត្តទុកដាក់ដល់វប្បធម៌ម្ហូបអាហារនៃ
បណ្តាជនជាតិវៀតណាម។ សូមអរគុណអស់លោកអ្នកនាងដែលបានផ្ញើសំបុត្រមកវិទ្យុសម្លេងវៀតណាម។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំ
ណូមពររបស់មិត្តស្រីរដ្ឋ(នៅរាជធានីភ្នំពេញកម្ពុជា)និងមិត្តមួយចំនួនទៀតយើងខ្ញុំ
សូមឧទ្ទេសនាមអំពីម្ហូបពិសេសមួយចំនួនរបស់វៀតណាម។ សូមអញ្ជើញលោក
អ្នកនាងតាមដានស្តាប់។
ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសាខែ្មរ មិត្តស្រីរដ្ឋសរសេរថា៖ "ខ្ញុំតាម
ដាននាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ជាប្រចាំនិងតាមរយៈនោះ ខ្ញុំចង់សួរថា តើ
ភាគខាងជើងរបស់វៀតណាម មានម្ហូបអ្វីជាម្ហូបពិសេស? សម្លម្ជូរបស់ភាគខាង
ជើងមានគ្រឿងទេសអ្វីខ្លះ"?
|
នុំ Cuon នៅ Thanh Tri, Ha Noi (រូបថតៈ internet) |
មិត្តស្រីរដ្ឋនិងមិត្តអ្នកស្តាប់ជាទីមេត្រី!វប្បធម៌ម្ហូបអាហារជាលក្ខណៈវប្បធម៌
សាមញ្ញាដែលកើតមានឡើងក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ។ ពិសេស ចំពោះ
ជនវៀតណាម ម្ហូបអាហារមិនត្រឹមតែជាលក្ខណៈវប្បធម៌ខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាវប្បធម៌ខាងស្មារតីទៀតផង។ អាចនិយាយថា ម្ហូបអាហាររបស់ ភាគ
ខាងជើងគឺសម្បូបែបណាស់។ ម្ហូបដែលប្រជាជនភាគខាងជើងធ្វើមានរស់ជាតិ
ធម្មតាមិនសូវផ្អែមនិងមិនសូវហិលនិងពិសេសគឺប្រើប្រាស់ទឹកត្រី។ ដំបន់នីមួយ
ៗ មានម្ហូបពិសេសរបស់ខ្លួនដូចជានៅទីក្រុងហាយហ្វង មានបាយគ្រំ មីសួក្តាម
ជាដើម។ ប៉ុន្តែទីក្រុងហាណូយត្រូវបានចាត់ទុកជាកន្លែងម្ហូបអាហារបស់ភាគ
ខាងជើងដោយមានម្ហូបឆ្ងាញ់ៗដូចជា Pho នុំបញ្ចុកខ្យង អំបុកភូមិ Vong។ល។ និស្សិតបរទេសជាច្រើននាក់ដែលមករៀននៅហាណូយ មានការចូលចិត្ត
ចំពោះម្ហូបឆ្ងាញ់ៗរបស់ជនហាណូយ។ មិត្ត ប៊ុនធឿន ជានិស្សិតកម្ពុជា១រូប
ដែលកំពុងសិក្សានៅសាលាសភាបណ្ឌិតការពារជើងអាកាស កងទ័ពជើងអា
កាស ចែករំលែកថា៖ ខ្ញុំបានមកសិក្សានៅវៀតណាមជាងពីឆ្នាំហើយ។ ខ្ញុំពេញ
ចិត្តនឹងម្ហបវៀតណាមណាស់ ប៉ុន្តែម្ហូបដែលខ្ញុំចូលចិត្តងំផុតគឺឈ្មោះ Nem ran
ដែលខ្មែរហៅថា Cha Gio។ ម្ហូបនេះជ្រលក់ជាមួយទឹកត្រីផ្អែមគឺឆ្ងាញ់ណាស់។
មិត្តស្រីរដ្ឋនិងមិត្តអ្នកស្តាប់ជាទីមេត្រី! ចំពោះសម្លម្ជូរបស់វៀតណាមគឺទាក់
ទាញណាស់។ ជាកាពិតជាក់ស្តែង ក្នុងពិភពម្ហូបអាហាររបស់ប្រជាជនភាគខាង
ជើង អាចរៀបរាប់បានរបៀបធ្វើសម្លម្ជូច្រើនបែបដែលខុសៗគ្នា។ គ្រឿងសម្រាប់
ស្លក៏មានរាប់សិបប្រភេទ។ស្រួលបំផុតគឺទឹកខ្មេះអំពិលជាដើម និងគ្មានរូបមន្ត
សម្រាប់ស្លទេ ។ ប្រការពិសេស គឺប្រជាជនភាគខាងជើងមិនដាក់ស្កនិងម្ទេស
ចូលក្នុងសម្លដូចជាសម្លម្ជូរបស់កម្ពុជាទេ។
មិត្តស្រីរដ្ឋនិងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្បឹមថាការឧទ្ទេសនាមដ៏ខ្លីអំពី ម្ហូបអាហារពិសេសនិងសម្លម្ជូរបស់ប្រជាជនភាគខាងត្បូងវៀតណាម នឹងធ្វើ ឲ្យលោកអ្នកនាងពេញចិត្ត។ សូមចែករំលែកជាមួយយើងខ្ញុំអំពីវប្បធម៌ម្ហូបអាហារនៃប្រទេសរបស់មិត្តណា។ ជូនពរឲ្យមិត្តក្នុងសប្តាហ៌ថ្មីទទួលបានតែ
សេចក្តីសុខ សុភមង្គល។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំចប់តែប៉ុណ្ណោះ។
យើងខ្ញុំសង្ឃឹមថា មិត្តអ្នកស្តាប់នឹងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។
យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំ
បុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំ
លេងវៀតណាមលេខ៤៥ Ba Trieu-Ha NoiឬEmail:VOV5khmer.@yahoo.com.vn។
ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
BICH NGOC