កិច្ចគាំពារសង្គមគឺជាសិទ្ធិមនុស្សដែលជាកត្តាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាព
(VOVWORLD) - ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១ ស្ដីពីគោលនយោបាយសង្គមមួយចំនួនដំណាក់កាល ២០១២ - ២០២២ នោះ ប្រព័ន្ធគោលនយោបាយសន្តិសុខសង្គមបានធានាសិទ្ធិ អំពីសន្តិសុខសង្គមរបស់ប្រជាពលរដ្ឋ។
សិក្ខាសាលាស្ដីពីការបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តគោលនយោបាយសន្តិសុខសង្គមវៀតណាមដំណាក់កាល ២០១២ - ២០២២ (រូបថត៖ VNA) |
នាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) រៀបចំសិក្ខាសាលាស្ដីពីការបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តគោលនយោបាយសន្តិសុខសង្គមវៀតណាមដំណាក់កាល ២០១២ - ២០២២៖ និន្នាការ និងចម្លោះប្រហោង។ អញ្ជើញថ្លែងក្នុងសិក្ខាសាលានេះ នាយិកអង្គការពលកម្មអន្តរជាតិ (ILO) លោកស្រី Ingrid Christensen បានបញ្ជាក់ថា៖ “កិច្ចគាំពារសង្គមគឺជាសិទ្ធិមនុស្ស និងកត្តាស្នូលនៃរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវៀតណាមក្នុងការ ការប្តេជ្ញាចិត្តកែលម្អប្រព័ន្ធសន្តិសុខសង្គម ហើយវាយតំលៃខ្ពស់ចំពោះរបៀបទាក់ទងរបស់រដ្ឋាភិបាលវៀតណាមចំពោះអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ។ ខ្ញុំអះអាងសារជាថ្មីម្ដងទៀតនូវការសន្យាយ៉ាងខ្លាំងក្លារបស់ ILO ក្នុងការរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីអនុវត្តន៍ជាក់ស្ដែងចក្ខុវិស័យរបស់វៀតណាម សំដៅសម្រេចឲ្យបានក្របខ័ណ្ឌគាំពារសង្គមជាសកលនៅឆ្នាំ ២០៣០ ខាងមុខ”។
យោងតាមរបាយការណ៍នៅក្នុងសិក្ខាសាលានេះ ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១ ស្ដីពីគោលនយោបាយសង្គមមួយចំនួនដំណាក់កាល ២០១២ - ២០២២ នោះ ប្រព័ន្ធគោលនយោបាយសន្តិសុខសង្គមបានធានាសិទ្ធិអំពីសន្តិសុខសង្គមរបស់ប្រជាពលរដ្ឋ។ វៀតណាមបានបង្កើតការងារធ្វើសម្រាប់ប្រជាជនពី ១,៥ ទៅ ១,៦ លាននាក់ជាមធ្យមរៀងរាល់ឆ្នាំ។ ប្រាក់ចំណូលរបស់គ្រួសារក្រីក្រកើនឡើង ៣,៥ ដងជាដើម៕