សិក្ខាសាលាវិទ្យាសាស្ត្រ “៧០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម” - សញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រការទូតវៀតណាម

(VOVWORLD) - តាមរយៈការផ្លាស់ប្តូរមតិដោយស្មោះត្រង់ វិទ្យាសាស្រ្ត អង្គសិក្ខាសាលាបានឈានដល់ការឯកភាពគ្នាលើតួនាទី និងអត្ថន័យនៃកិច្ចព្រមព្រៀង។
សិក្ខាសាលាវិទ្យាសាស្ត្រ “៧០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម” - សញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រការទូតវៀតណាម - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រ “៧០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម” - សញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រការទូតវៀតណាម (រូបថត៖ Tuan Anh)

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម(២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤) នាព្រឹកថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយក្រសួងការពារប្រទេស និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “៧០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម”។

អញ្ជើញថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម ដែលបានចុះហត្ថលេខានៅទីក្រុងហ្សឺណែវ (ស្វីស) កាលពី ៧០ ឆ្នាំមុន បានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងបុព្វហេតុជាតិ រំដោះ និងការបង្រួបបង្រួមប្រទេសជាតិរបស់ប្រជាជនវៀតណាម។ រួមជាមួយនឹងជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤) កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានបញ្ចប់ទាំងស្រុងនូវការត្រួតត្រានៃអាណានិគមនិយមចាស់ដែលអូសបន្លាយជិត ១០០ ឆ្នាំនៅប្រទេសវៀតណាម រំដោះភាគខាងជើងទាំងស្រុង និងបង្កើតបុព្វបទដើម្បីកសាងខាងជើងទៅជាសមរភូមិក្រោយដ៏រឹងមាំសម្រាប់ ខ្សែជួរមុខរបស់ភាគខាងត្បូង ដើម្បីសម្រេចឱ្យបានពេញលេញនូវគោលដៅនៃឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈការផ្លាស់ប្តូរមតិដោយស្មោះត្រង់ វិទ្យាសាស្រ្ត អង្គសិក្ខាសាលាបានឈានដល់ការឯកភាពគ្នាលើតួនាទី និងអត្ថន័យនៃកិច្ចព្រមព្រៀង ហើយឈរលើមូលដ្ឋាននោះ លើកគំនិតផ្តួចផ្តើម និងមេរៀនស្តីពីការអនុវត្តន៍បទពិសោធន៍ពីដំណើរការនៃការចរចា ចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀង បរិបទថ្មី បំពេញតាមតម្រូវការនៃការអនុវត្តកិច្ចការបរទេសនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ