ពិធីបុណ្យផ្កាឈូកហាណូយជាមួយនឹងសកម្មភាពទាក់ទាញជាច្រើន
(VOVWORLD) - ដោយប្រព្រឹត្តិទៅដល់ថ្ងៃទី ១៦ ខែកក្កដា មហោស្រពបានរៀបចំសកម្មភាព និងកម្មវិធីសិល្បៈប្លែកៗ ជាច្រើន ដែលនឹងនាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍។
ពិធីបុណ្យផ្កាឈូកហាណូយជាមួយនឹងសកម្មភាពទាក់ទាញជាច្រើន |
“ពិធីបុណ្យផ្កាឈូកហាណូយ និងឧទ្ទេសនាមផលិតផល OCOP ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌នៃបណ្ដាខេត្តនៃតំបន់ព្រៃភ្នំភាគខាងជើង” បានបើកកាលពីយប់មិញ (ថ្ងៃទី១២ ខែកក្កដា) នៅទីក្រុងហាណូយ។ ដោយប្រព្រឹត្តិទៅដល់ថ្ងៃទី ១៦ ខែកក្កដា មហោស្រពបានរៀបចំសកម្មភាព និងកម្មវិធីសិល្បៈប្លែកៗ ជាច្រើន ដែលនឹងនាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍។
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “ទីក្រុងហាណូយកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ដើមឈូក ដូចជាផ្នែកមួយនៃយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍកសិកម្មទីក្រុង និងទេសចរណ៍។ នេះគឺជាខ្លឹមសារដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ និងបសុសត្វឱ្យសមស្របនឹងដំណើរការនគរូបនីយកម្ម និងការកសាងទីក្រុងអេកូឡូស៊ីប្រកបដោយនិរន្តរភាព”។
ក្នុងឱកាសនេះ ក៏បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ឧទ្ទេសនាមផលិតផល OCOP ដែលផ្សារភ្ជាប់នឹងវប្បធម៌នៃបណ្ដាខេត្តព្រៃភ្នំភាគខាងជើង ដោយមានការចូលរួមរបស់ស្តង់ទំនិញជាង ១០០ មកពីខេត្ត ក្រុងចំនួន ៣៣នៅទូទាំងប្រទេសផងដែរ៕